នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ២៩នាក់ ពាក់ព័ន្ធផ្តល់ទីតាំង និងប្រើប្រាស់សារធាតុញៀនទៅសាលាដំបូង

បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៩ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មនុស្សប្រុស ស្រី ចំនួន ២៩នាក់ ត្រូវបានចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូង…

ករណីម៉ូតូបុកគ្នា បណ្ដាលឲ្យមនុស្ស ២នាក់​ រងរបួសធ្ងន់

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានករណីម៉ូតូបុកគ្នាបណ្តាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ចំពោះវត្ថុតាងសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

ករណី​ក្មេងអាយុ ៥ឆ្នាំម្នាក់ ​ធ្លាក់ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់ នៅខេត្តកោះកុង

កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១០​និង​៥០​នាទី​ មាន​ករណី​ក្មេង​ធ្លាក់ទឹក​បណ្តាល​ឲ្យ​លង់​ស្លាប់​ នៅ​ចំណុច​ផែ​របស់​ឈ្មោះ​ ឌឹ​ម​ ច័ន្ទ​ឌី​ ស្ថិត​ក្នុងភូមិ​កោះ​ស្តេច​ ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ ។​ ​សព​មានឈ្មោះ​ សៀន​ ជិ​ក​ឈី​ង​ ភេទ​ប្រុស​ អាយុ​…

សមត្ថកិច្ច​បន្ត​រក​ឃើញសាក​សព​ និងរង​របួសធ្ងន់​ស្រាល​ជាច្រើន​នាក់​បន្ថែម​ទៀត​ ក្នុង​ករណី​គ្រោះ​អគ្គិ​ភ័យ​ឆេះ​ កាស៊ីណូ​ ហ្គ្រេ​ន​ដាយ​មិន​ ក្រុង​ប៉ោយ​ប៉ែ​ត​

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ស្លាប់​និង​រង​របួសធ្ងន់​ ស្រាល​ ជិត​១០០​នាក់​ ក្នុង​ឧបទ្ទវហេតុ​គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​កាស៊ីណូ​ ហ្គ្រេ​ន​ដាយ​មិន​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២​ ស្ថិត​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​ ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​មក​ត្រឹម​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែធ្នូ​…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅបុកជាមួយរថយន្តហ្វត បណ្ដាលឲ្យមានមនុស្សរងរបួស

ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅបុករថយន្តហ្វត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានមនុស្សរងរបួសម្នាក់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំង ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយមិនត្រូវគ្នាក៏ធ្វើការស្ទូចយករថយន្តទៅរក្សាទុក…

ករណីបុរសម្នាក់បើករថយន្ត ford ranger លឿនដល់ផ្លូវកោងមិនប្រយ័ត្ន ជ្រុលបុកខឿនហោះរំលងផ្លូវឡើងសួនរង្វង់មូលកងព្រហ្ម រងការខូចខាត

ភ្នំពេញៈ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ទៀត បានបើករថយន្តម៉ាក ford ranger មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្ន បានបុកខឿនហោះរំលងផ្លូវឡើងសួនរង្វង់មូលកងព្រហ្ម ជ្រុលទៅបុកនឹងដើមត្នោតមួយដើម និងដើមផ្កាអស់មួយចំនួន បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់មុខស្ទើរទាំងស្រុង សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុចរង្វង់មូលកងព្រហ្ម ក្នុងសង្កាត់ជ្រោយចង្វារ…

សូមប្រុងប្រយ័ត្ន! ករណីជនសង្ស័យ ២នាក់ គប់ដុំថ្មជនរងគ្រោះបណ្តាលឲ្យដួល រួចលើកម៉ូតូជនរងគ្រោះជិះរត់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០១នឹង៣០នាទី នៅចំណុចផ្លូវជាតិលេខ២កែង១០៨ភូមិថ្មីសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ០១នាក់ ៖ -ឈ្មោះ ផន…

បុរសម្នាក់របួសស្រាល បន្ទាប់ពីបើកម៉ូតូបុករថយន្តបើកឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសម្នាក់ បានបើកបរម៉ូតូមួយគ្រឿងវាក់អើជ្រុលទៅបុករថយន្ត ដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ តាកែវ…

ករណីអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ១ខ្នង មាន៤បន្ទប់ នៅស្រុកថ្មគោល

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០០និង៤០នាទីយប់ ស្ថិតនៅទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ចំណុចក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់អគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះអគាររបស់ពលរដ្ឋ០១ខ្នង ទំហំ៦ម៉ែត្រ × ៣៦ម៉ែត្រ ធ្វើពីឈើប្រក់ស៊ីប្រូ ជញ្ជាំងថ្ម…

ករណីប្រទះឃើញសាកសពក្នុងរោងមួយកន្លែង

ភ្នំពេញៈ (ព័ត៌មានបឋម) នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពក្នុងរោងមួយកន្លែង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕