បុរសវ័យចំណាស់ម្នាក់ សន្លប់ស្ដូកស្ដឹងលើផ្លូវជាតិ ក្រោយជិះម៉ូតូបុកគោយន្ត

ស្វាយរៀងៈ កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក ករណីគ្រោះថ្នាក់ចរារចរណ៍រវាងម៉ូតូបុកគោយន្ត បណ្ដាលឲ្យរបួសធ្ងន់ ស្ថិតនៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ។ ជនរងគ្រោះឈ្មោះ ចាន់ ចេក អាយុ ៧១ឆ្នាំ រស់ភូមិថ្មី ឃុំសំបួរ…

ម៉ូតូបុកម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកិនខ្ទេចមួយកំណាត់ របួសធ្ងន់ស្រាល នៅខេត្តតាកែវ

តាកែវៈ នៅវេលាម៉ោង ៨និង៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ត្រង់ចំណុចផ្សារគុម្ពឫស្សី ឃុំតាំងដូង ស្រុកបាទី ខេតតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនិងរថយន្ត ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងត្បូង។ ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-5416…

សង្វេគណាស់!! លោកអ៊ំម្នាក់ជិះម៉ូតូបុកបង្កាន់ដៃស្ពានធ្លាក់ស្លាប់មួយរំពេច នៅខេត្តកណ្ដាល

កណ្ដាលៈ នៅវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង (ជិះម៉ូតូបុករះបង្កាន់ដៃស្ពាន) បណ្ដលឲ្យស្លាប់មួយរំពេច ហេតុការណ៍នេះ កើតឡើងនៅភូមិសាស្រ្តទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ឌូ ឌឿន ភេទប្រុស អាយុ ៦៥ឆ្នាំ…

លោះព្រលឹងអស់ហើយ!! ជាន់ហ្គែរច្រឡំថាហ្រ្វាំងមានអីហោះទៅបុកផ្ទះគេ

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ជាន់ហ្គែរច្រឡំថាហ្រ្វាំង បណ្ដាលឲ្យជ្រុលទៅផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ស្រ្ដីម្នាក់ ហេតុការណ៍នេះ ស្ថិតនៅមុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញពោធិ៍ចិនតុង មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ…

ពុទ្ធោអើយ! ភ្លៀងមួយមេសោះខ្យល់កន្រ្តាក់ប៉ើងដំបូលផ្ទះទើរលើរបង

កំពង់ធំៈ នៅវេលាម៉ោង ៥និង០០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លៀងលាយខ្យល់កន្រ្តាក់ បណ្តាលឲ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន០២ឃុំ គឺឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។ ១/ម្ចាស់ផ្ទះឈ្មោះ លឹម ភីន ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិទៀមចាស់ ឃុំកំពង់ស្វាយផ្ទះទំហំ៤x៦ម៉ែត្រ តផ្ទះបាយទៅក្រោយ៣ម៉ែត្រ ដំបូលប្រក់ស័ង្កសី…

Updated៖ អាសូរណាស់! យុវជនកំព្រាម្នាក់ត្រូវរថយន្តបុកស្លាប់ នៅខេត្តកំពត

កំពតៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទីរសៀល។ ជនរងគ្រោះមានឈ្មោះ ម៉ាក ហ៊ា ភេទប្រុស អាយុ…

អុញនោះ! កឺៗត្រូវជនសង្ស័យ២នាក់ វាយបែកក្បាលរបួសធ្ងន់

ស្វាយរៀងៈ មានករណីហិង្សានៅចំណុចមុខតំបន់ពិសេសរោងចក្រ វីហ្គារីស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។ ជនរងគ្រោះ មានឈ្មោះ យិន ស៊ីយី (YIN ZIYI) អាយុ ២៣ឆ្នាំ ជនជាតិចិន…

ម៉ូតូកង់បីឥណ្ឌាបត់ត្រឡប់ក្រោយត្រូវម៉ូតូបុកក្រឡាប់ខ្ទេចមួយកំណាត់មុខ

ភ្នំពេញៈ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៤០នាទីរសៀល តាមផ្លូវទំនប់កប់ស្រូវ មានករណីម៉ូតូកង់បី១គ្រឿង បត់ត្រឡប់ក្រោយ ត្រូវម៉ូតូបើកបុកក្រឡាប់ផ្ងារជើង រងខូចខាតខ្ទេចសំណាងល្អ រងរបួសស្រាល២នាក់ ស្ថិតក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូកង់បីឥណ្ឌា ពណ៌លឿង…

គួរឲ្យសង្វេគណាស់!! ម្ដាយទ្រហោយំឱបសពកូនប្រុស ២នាក់ ពីថ្ងៃនេះទៅលែងបានជួបមុខទៀតហើយ

ឧត្ដរមានជ័យៈ នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ មានករណីលង់ទឹក ស្ថិតក្នុងបឹងទំនប់ថ្មី ចំណុចកំពង់ទូក​ មុខវត្តសុវណ្ណគិរីជលសារ ហៅវត្តគោគសំព័រ ភូមិគោគសំពរ ឃុំលំទង ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ បណ្តាលឲ្យស្លាប់ក្មេងប្រុសជាបងប្អូនបង្កើននឹងគ្នាចំនួន០២នាក់។ ១/ជនរងគ្រោះឈ្មោះ ធៀន សុវណ្ណចាន់ធឿន ភេទប្រុស…

គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ឆ្នាំង: ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩និង៤១នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកជិះកង់ ស្ថិតលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកជា៤ មុខសាលាបុណ្យទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។ រថយន្តមិនស្គាល់ម៉ាក បន្ទាប់ពីកើតហេតុបានបើករត់គេចបាត់ស្រមោល បន្សល់ទុកតែជនរងគ្រោះនៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕