ទាស់សម្ដីគ្នាតិចតួចសោះ ទាញកាំបិតចាក់ភាគីម្ខាង របួសយ៉ាងដំណំ

កណ្ដាលៈ នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីដោយចេតនា ត្រង់ចំណុចភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ហុក ប្រុស (ហៅ ណុប) ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កសិករ…

សង្ស័យស្នេហាត្រីកោណ! ម្ចាស់ហាងអ៊ុតសក់យីហោ ណាផា សាឡន ចង.កសម្លាប់ខ្លួន ចោលកូននិងប្ដី

ភ្នំពេញៈ មានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត (ចង.ក)សម្លាប់ខ្លួន ជាប់និងចម្រឹងបង្អូចផ្ទះស្លាប់ចោលកូន និងប្ដី ស្ថិតត្រង់ចំណុចហាងអ៊ុតសក់យីហោ ណាផា សាឡន ផ្ទះលេខ៤១២ ផ្លូវលេខ៣៥១ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ…

ងោកមួយភាំង! រថយន្តមួយគ្រឿង បើកធ្លាក់ផ្លូវ ទៅបុកដើមច័ន្ទគិរី ផ្ដាច់ជីវិតមនុស្ស ២នាក់

បាត់ដំបងៈ នៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកធ្លាក់ផ្លូវ រេចង្កូតបុកដើមច័ន្ទគិរី បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ តាមបណ្ដោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ២៧០ ត្រង់ចំណុចក្រុម១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ជនរងគ្រោះឈ្មោះ ហម សុភ័ក្រ…

ព្រលឹងចុងសក់! រថយន្ត បើកធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងចង្អុលមេឃ របួសធ្ងន់២នាក់

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង រថយន្តកាម៉ារី ក្រឡាប់ផ្ងារជើងចង្អុលមេឃ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស២នាក់ នៅវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ ០២៦៧-០២៦៨ ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ អ្នកបើកបររថយន្តឈ្មោះ រ៉ិន ស៊ីណាត…

សូមយុវជនជៀសឲ្យឆ្ងាយពីសារធាតុញៀន យកពេលវេលាមកលេងកីឡាវិញ! សមត្ថកិច្ច ឃាត់ខ្លួនមុខសញ្ញាជួញដូរម្នាក់

ក្រចេះ: កម្លាំងនគរបាលស្រុកស្នួលនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានចុះស្រាវជ្រាវធ្វើការឃាត់ខ្លួន បានមុខសញ្ញាជួញដូរសារធាតុញៀនម្នាក់ នៅចំណុចក្នុងព្រៃចម្ការកៅស៊ូមួយកន្លែង ក្នុងស្រុកស្នួល។ ជនសង្ស័យឈ្មោះ ពៅ ម៉េងលី (ហៅលុច) អាយុ២៣ឆ្នាំ រស់នៅស្រុកស្នួល ខេត្តក្រចេះ។ វត្ថុតាងដកហូតបាន៖ មានគ្រឿងញៀនជាច្រើនកញ្ចប់។ ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានក្រុមកម្លាំងជំនាញ…

រថយន្តមិនស្គាល់ម៉ាក បុកអ្នកថ្មើរជើងម្នាក់របួសធ្ងន់

កោះកុងៈ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បានបុកអ្នកថ្មើរជើង លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូលេខ២៣-២៤ ស្ថិតក្នុងភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ជនរងគ្រោះឈ្មោះ មឿន ភា ភេទប្រុស…

សូមប្រុងប្រយ័ត្នបងប្អូន! អាជ្ញាធរ ហាមឃាត់ការដឹកជញ្ជូនសត្វជ្រូកចេញ និងចូល ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅតែបន្ដរាលដាល

រតនគិរីៈ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ លោក សយ សូណា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តរតនគិរី បានឲ្យដឹងតាមទូរសព្ទ័ថា អាជ្ញាធរខេត្តបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះការហាមឃាត់ដឹកជញ្ជូនសត្វជ្រូកចេញ-ចូលក្នុងដែនដីរដ្ឋបាលខេត្តខណៈដែលជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ដរាលដាលដល់ស្រុកមួយទៀតនៃខេត្តរតនគិរី។ ករណីនេះ បានសម្លាប់សត្វជ្រូកជាង១០០ក្បាលនៅក្នុងភូមិកាំ ឃុំល្អក ស្រុកអូរជុំ ដែលជាស្រុកទីពីរហើយដែលផ្ទុះជំងឺនេះ បន្ទាប់ពីស្រុកអូរយ៉ាដាវ ជាប់ព្រំដែនប្រទេសវៀតណាមកាលពីខែមុន។ ប្រធានមន្ទីររូបនេះបន្តថា…

អគ្គិភ័យឆេះហាង Jing Ya Health Care Leisure Club ដែលបិទចោលជាយូរមកហើយ

ព្រះសីហនុៈ មានករណីសង្ស័យផ្ទុះសេខ្សែងភ្លើង បង្កជាអគ្គិភ័យកាលពីវេលាម៉ោង ១២និង២៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចហាងយីហោឈ្មោះ Jing Ya Health Care Leisure Club ស្ថិតក្នុងសង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដែលហាងយីហោនេះ បានបិទចោលជាយូរមកហើយ។ ក្រោយពីទទួលបានដំណឹងភ្លាមៗ នោះលោក…

ខ្យល់កន្រ្តាក់ និងភ្លៀង បំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នង នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានករណីភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់ បណ្ដាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ សរុបចំនួន៨ខ្នង ក្នុងនោះមាន៖ +ភូមិគោកត្រុំ ឃុំហប់ ស្រុកគាស់ក្រឡ របើកដំបូលផ្ទះ២ខ្នង +ភូមិរ៉ា ភូមិកូនព្រហ្ម ភូមិជើងទិញ ឃុំធិបតី ស្រុកគាស់ក្រឡ របើកដំបូលផ្ទះសរុប៦ខ្នង…

ប្រទះឃើញមីនមិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ស្ថិតត្រង់ចំណុចប្រឡាយ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សរុបចំនួន១៨គ្រាប់ ក្នុងនោះមាន៖ -គ្រាប់ប្រភេទបេ៤០ ចំនួន១២គ្រាប់ -គ្រាប់ប្រភេទ៦០មីលីម៉ែត្រចំនួន៣គ្រាប់ -គ្រាប់៦២ ចំនួន១គ្រាប់…