ម្ចាស់លោតសឹងមិនទាន់! អគ្គិភ័យឆេះរថយន្ត នៅមុខសាលាសង្កាត់ចោមចៅ៣
ភ្នំពេញៈ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ មានករណីអគ្គិភ័យឆេះ រថយន្តឃ្លប់ដឹកមីកំប៉ុងពីខេត្តកោះកុង មកឆេះនៅមុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តរងគ្រោះខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2310 ប្រភេទឃ្លប់ដឹកមីកំប៉ុងពេញរថយន្ត ។ តាមប្រភពពីតៃកុង…