ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេករបស់ Phnom Penh Gendarmerie បានឲ្យដឹងថានៅវេលាម៉ោង១១និង៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងទីតាំងអីុនធើណេតមួយកន្លែងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូនៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះវ៉ាន់ សុខវិច្ឆកា ភេទប្រុស…

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីប្រើប្រាស់សារធាតុញៀននិងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឃាត់ខ្លួនបុរសម្នាក់ករណីប្រើប្រាស់សារធាតុញៀននិងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ។ លោកវរសេនីយ៍ទោ ឈឿន គឺមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនសង្ស័យឈ្មោះហេង គឹមហួង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពាក្យបណ្តឹងរបស់ឪពុកម្តាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយសារជននេះប្រើអំពើហិង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ តាមការរៀបរាប់ពីឪពុកម្តាយថាកូនរបស់គាត់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនហើយធ្លាប់បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន០៥ដងរួចមកហើយពេលចេញមកវិញមិនកែប្រែនៅតែប្រើប្រាស់ថ្នាំញៀននិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសារទើបគាត់ស៊ូទ្រាំលែងបានក៏សម្រេចចិត្តប្តឹងនគរបាលឲ្យឃាត់ខ្លួននិងសំណូមពរឲ្យចាតា់រតាមនីតិវិធី៕…

ស្រ្តីម្នាក់អាយុ៤០ឆ្នាំចង.ក សំលាប់ខ្លួន ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីស្រ្តីម្នាក់មានអាយុ៤០ឆ្នាំចង.ក សំលាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្រាងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៊ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

សិស្សសាលាថ្នាក់ទី១២ម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងចម្ការស្វាយដោយមិនដឹងមូលហេតុ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួននៅក្នុងចម្ការស្វាយខាងជើងភូមិចម្ងាយ៥០០ម៉ែត្រ ក្នុងភូមិជប់ ឃុំជប់វារី ស្រុកព្រះនេត្រ ព្រះខេត្តបន្ទាយមានជ័យ វេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។ លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាក្មេងប្រុសដែលធ្វើអត្តឃាតឈ្មោះសួយ រ៉ាស៊ី អាយុ១៨ឆ្នាំ នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ…

ក្មេងស្រី៣នាក់របួសធ្ងន់ស្រាលបន្ទាប់ពីជិះម៉ូតូបុកជាមួយត្រាក់ទ័រ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងស្រី០២នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយត្រាក់ទ័រនៅវេលាម៉ោង១២និង៥៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៥៦Aក្រៅទីប្រជុំជនចន្លោះគីឡូម៉ែត្រ៤៦-៤៧ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈ ឈ្មោះឆឿប ស្ថិតនៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកថ្មពួកបានឲ្យដឹងថាមុនពេលកើតហេតុភាគីត្រាក់ទ័រ១គ្រឿងពណ៌ក្រហមបើកបរដោយឈ្មោះចាន់ ចង ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ…

គិតខ្លីម្លេះ! ខូចចិត្តរឿងស្នេហា យកខ្សែគោចង.កបញ្ចប់ជីវិត

បាត់ដំបងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៤និង៣០នាទី ចំណុចក្រុមទី០៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ០១លើក ជនរងគ្រោះឈ្មោះ…

Update៖បុរសវ័យជិត៤០ឆ្នាំម្នាក់ចង.កសម្លាប់ខ្លួននៅក្នុងផ្ទះដោយមិនដឹងមូលហេតុ

ភ្នំពេញៈ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តិឃាតដោយចង. ក សម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួន ស្លាប់បាត់បងជីវីតដោយពុំដឹងពីមូលហេតុ។ ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុច ផ្ទះលេខ ៤ ផ្លូវលេខ៦៦,២៤ផ្លូវលេខ ១៩៣៦ភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ…

អាសូរណាស់! ក្មេងប្រុសម្នាក់កំពុងដេញគោត្រឡប់ចូលផ្ទះត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ខណៈដេញគោត្រឡប់ចូលផ្ទះ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ចំណុចវាលគោកតាម៉ាចម្ងាយពីផ្ទះជនរងគ្រោះប្រមាណជា២,៥០០ម៉ែត្រស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីឈ្មោះជាត្រានប្រជាកាពារបានរាយការណ៏មកថា(មានករណីរន្ទះបាញ់ស្លាប់)កម្លាំងនគរបាលមូដ្ឋានបានចុះទៅដល់កន្លែងកើតហេតុទើបដឹងថាកុមារារងគ្រោះឈ្មោះរ៉ា រឿន ភេទប្រុស អាយុ១២ឆ្នាំ.នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលបានបញ្ជាក់ថានៅមុពេលកើតហេតុមេឃមានធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់និងផ្គររន្ទះយ៉ាងខ្លាំង។ពេលនោះក្មេងប្រុសរងគ្រោះឃើញសភាពផ្ទៃមេឃមិនស្រួលក៏បានដេញគោត្រឡប់មកផ្ទះពេលមកដល់ចំណុចវាលគោកតាម៉ាក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។ សពក្មេងរងគ្រោះបានប្រគល់ជូនល្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីគណៈកម្មការចម្រុះត្រួតពិនិត្យរួច៕  

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីរំលោភសេពសន្ថវៈ ថែមទាំងគំរាមសម្លាប់

កោះកុងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្រែអំបិលបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនចុង។ យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ គង់ មុំ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរធ្វើស្រែមានទីលំនៅបច្ចុប្បន្នភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល គឺបានប្ដឹងឈ្មោះលិន ចាន់ណា ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបរកសិករត្រូវជាប្ដីចុងមានទីលំនៅបច្ចុប្បន្នភូមិបានទៀតឃុំដងពែងពីបទរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ឈ្មោះខ.រ.ណអាយុ១៤ឆ្នាំខណៈរូបគាត់ជាម្ដាយពុំនៅផ្ទះ។ ក្នុងពាក្យបណ្តឹងឲ្យដឹងទៀតក្រោយពីធ្វើសកម្មភាពរួចហើយរូបគាត់ជាម្តាយបានដឹងរឿងហេតុនេះឡើងស្រាប់តែឈ្មោះលិន ចាន់ណា បានគំរាមមកលើរូបគាត់ជាប្រពន្ធថាបើយករឿងទាំងនេះទៅប្រាប់សមត្ថកិច្ចរូបគេនឹងសម្លាប់ចោលទៀតផង។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕…

ករណីចរាចណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា មានករណីបុរសម្នាក់ជិះម៉ូតូម៉ាកPCXសង្ស័យ រថយន្តគៀ ឬដួលខ្លួនឯង ទើបបណ្តាលឲ្យរងរបួសដល់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃ១៩ ខែមេសា ឆ្នាំ២០២២ ទីតាំងនៅតាមបណ្តាយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងទាក់ទងទៅសាច់ញាតិ ជនរងគ្រោះ និងធ្វើការស្រាវជ្រាវរកមូលហេតុបន្ត៕