ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូ

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង ម៉ូតូបណ្តាលឲ្យស្លាប់០១នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០៩នាទី ថ្ងៃទី០៣ខែ មេសា ឆ្នាំ២០២២ នៅចំណុចកំណាត់ផ្លូវលំស្ថិតក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនតំបូងមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីត្បូងទៅជើង(ពីភូមិទឹកឃ្លាំងទៅភូមិព្រែករៃ)ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ស្កូបភី ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HV-6060 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង (ពីភូមិព្រែករៃទៅភូមិទឹកឃ្លាំង…

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសធ្ងន់៣នាក់

ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់៣នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅម្តុំចូលវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ៕  

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឆក់ទូរស័ព្ទ

តាកែវៈ នៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ៣០ នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅត្រង់ចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ុត…

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីជនសង្ស័យ១នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ព្រះសីហនុៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ…

វាយសោរតូបលួចទូរស័ព្ទមិនបានប៉ុន្មានផងត្រូវសមត្ថកិច្ចឃាត់ជាប់

កោះកុងៈ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង២និង១០ នាទីផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះលី យ៉ាសាក់ ភេទប្រុស អាយុ ៣២ ឆ្នាំមុខរបរលក់ទូរស័ព្ទដៃមានទីលំនៅបច្ចុប្បន្នភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង បានប្ដឹងឈ្មោះ ធៀម ប៊ុនលី ភេទប្រុសអាយុ ២៦…

អាសូរណាស់! ក្មេងស្រីម្នាក់ស្លាប់និងមនុស្ស៣នាក់ទៀតរបួសធ្ងន់ដោយសាររន្ទះបាញ់នៅស្រុករុក្ខគិរី

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី ត្រង់ចំណុចវាលស្រែស្ថិតនៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិរន្ទះបាញ់កើតឡើងបណ្តាលឲ្យស្លាប់មនុស្ស០១នាក់និងរងរបួសចំនួន០៣នាក់។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំង៤នាក់បានទៅឃ្វាលគោនៅចំណុចកើតហេតុខាងលើពេលមេឃកំពុងភ្លៀងខ្លាំងនិងមានផ្គររន្ទះបណ្តាលឲ្យត្រូវពួកគេតែម្តង។ ជនរងគ្រោះទី១.ឈ្មោះយ៉ុង អួយ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី…

លំនៅដ្ឋានប្រជាពលរដ្ឋ៣១ខ្នងនៅស្រុកថ្មគោលរងការខូចខាតដោយភ្លៀងលាយឡំខ្យល់កន្ត្រាក់

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅស្រុកថ្មគោល មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់មួយមេធំបណ្តាលអោយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ(របើកដំបូលផ្ទះ)សរុបចំនួន៣១ខ្នង។ ក្នុងនោះឃុំចំនួន០៣បានទទួលរងផលប៉ះពាល់ពីភ្លៀងនិងខ្យល់កន្ត្រាក់ខាងលើនេះ៖ ១.ឃុំបឹងព្រីង ខូចខាតចំនួន២៩ខ្នង-របើកសំបូលផ្ទះចំនួន២៤ខ្នង-រោងគោចំនួន០២រោង-តូបលក់ដូរចាប់ហ៊ួយចំនួន០២-ខូចខាតផ្ទះទាំងស្រុងចំនួន០១ខ្នងទំហំ៦ម៉ែត្រx៨ម៉ែត្រជញ្ជាំងឈើប្រក់សង្ក័សីតែពុំមានមនុស្សគ្រោះថ្នាក់ឡើយ។ ២.ឃុំជ្រោយស្ដៅខូចខាតចំនួន១០ខ្នងផ្ទះ-របើកដំបូលស័ង្កសី១០០%ចំនួន០៣ខ្នងផ្ទះ-របើកដំបូលស័ង្កសី៥០%ចំនួន០៤ខ្នងផ្ទះ-របើកដំបូលស័ង្កសី១៥%ចំនួន០១ខ្នងផ្ទះ-របើកដំបូលស៊ីប្រូ០៦សន្លឹកចំនួន០១ខ្នងផ្ទះ-របើកដំបូលស័ង្កសី០៥សន្លឹកចំនួន០១ខ្នងផ្ទះ។ ៣.ឃុំរូងជ្រៃខូចខាតចំនួន០២ខ្នងផ្ទះរបើកស័ង្កសីសរុប៣៩សន្លឹក។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕  

មុខសញ្ញាក្រុមលួចគាស់ផ្ទះយ៉ាងសកម្មត្រូវបានបង្ក្រាបបានមួយសំបុកបន្ទាប់ពីធ្វើសកម្មភាពចូលលួចគាស់ ក្នុងសាលាមត្តេយ្យ

កណ្តាលៈ ដោយមានការសហការខិតខំស្រាវជ្រាវរបស់ផ្នែកជំនាញយុត្តិធម៍និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាខ្មៅនិងមានការចង្អុលបង្ហាញពីអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកម្លាំងបានធ្វើការបង្ក្រាបបានក្រុមចោរលួចគាស់ផ្ទះយ៉ាងសកម្មក្នុងក្រុងតាខ្មៅ ករណីលួច គាស់បន្ទប់ទីចាត់ការសាលា ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ចំណុច: សាលាមតេ្តយ្យសិក្សាធនធានក្រុងតាខ្មៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ១នាក់៖ -ឈ្មោះទូច លីណា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរ…

បុរសជាប្តីស្រវឹងស្រាយកផ្លែដូងគប់ប្រពន្ធបណ្តាលឲ្យខឹងទ្រាំលែងបានយកដំបងឫស្សីវាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីស្រវឹងស្រាបង្កអំពើហិង្សាក្នុងគ្រួសារយកផ្លែដូងគប់ប្រពន្ធហើយត្រូវប្រពន្ធយកដំបូងឫស្សីវាយ។ករណីនេះបានកើតនៅវេលាម៉ោង១០និង៤៩នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកស៊ិនណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថាបុរសជាប្តីឈ្មោះឆែមថងយូអាយុ៤១ឆ្នាំរស់នៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនិងប្រពន្ធឈ្មោះជា រេត អាយុ៤១ឆ្នាំ គ្រួសារនេះរស់នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុបុរសជាប្តីបានមកពីដើរផឹកស្រាស្រវឹងដល់ផ្ទះបានយកផ្លែដូងខ្ចីចំនួន០២ផ្លែដែលប្រពន្ធទិញរៀបចំដាក់រទេះសម្រាប់លក់បោះទៅលើប្រពន្ធខណៈកំពុងដេកជាមួយចៅនៅក្រោមផ្ទះម្តាយ០១ផ្លែត្រូវខ្លួនចៅនិង០១ទៀតត្រូវក្បាលប្រពន្ធ។បន្ទាប់មកទៀតបុរសជាប្តីមិនអស់ចិត្តក៏ស្ទុះទៅចាប់ច្របាច់កប្រពន្ធថែមទៀតក៏មានការប្រតាយប្រតប់គ្នា។ពេលនោះស្ត្រីជាប្រពន្ធបានច្រានបុរសជាប្តីឲ្យដួលទៅលើដីរួចបានយកដំបងឫស្សីទៅវាយចំក្បាលនិងមុខជាច្រើនដំបងបណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។ លោកវរសេនីយ៍ឯកស៊ិនណារ៉ា់បានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌ទាក់ទិនករណីឃាតកម្មនេះកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលអធិការដ្ឋានបានចុះទៅដល់កើតហេតុនិងឃាត់ខ្លួនស្ត្រីជាប្រពន្ធមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្រពន្ធបានសារភាពថានាងបានស៊ូទ្រាំជាប្តីរបស់នាងជាច្រើនឆ្នាំមកហើយគាត់មិនដែលជួយរកស៊ីអីទេពេលផឹកស្រវឹងតែងប្រើហិង្សាវាយដំនិងជេរប្រមាថមកលើរូបគាត់រហូតដល់ពេលខ្លះរត់ទៅដេកនៅផ្ទះម្តាយបង្កើតនៅក្បែរគ្នា។ លោកអធិការបានបញ្ជាក់បន្ថែមថា៖ដោយផ្អែកលើករណីជាក់ស្តែងនិងចម្លើយសារភាព។ស្ត្រីជាប្រពន្ធត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕…

អគ្គិភ័យឆាបឆេះឃ្លាំងស្តុបកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង

ភ្នំពេញៈ យោងតាមផេករបស់ នាយកដ្ឋាននគបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង ០៧និង១០ នាទីយប់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅ តាម បណ្ដោយ…