ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះរបស់មន្ត្រីចូលនិវត្តម្នាក់ អស់សម្ភារៈមួយចំនួន នៅខណ្ឌដូនពេញ

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង ១៨និង៤០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះលេខ២៣៧២ ផ្លូវលេខ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ…

រថយន្តស្លាកលេខរដ្ឋបេីកបុករថយន្តព្រូសពីក្រោយខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្ត មីស៊ុយប៊ីសុីស្លាកលេខរដ្ឋមួយគ្រឿងបានបេីកបុករថយន្តព្រូសពីក្រោយខូចខាតយ៉ាងដំណំទាំងសងខាងខណៈរថយន្តព្រូសត្រូវបានម្ចាស់សុីញ៉ូអែបខាងបានបន្តិច។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៣និង ៥០នាទី រសៀល ថ្ងៃ ទី ៩ខែតុលា ឆ្នាំ ២០២១ចំណុចផ្លូវទន្លេសាបក្បែរសណ្ឋាគារសុខា…

បើកម៉ូតូលឿនជ្រុលបុកបុរសម្នាក់កំពុងជិះកង់បណ្តាលឲ្យស្លាប់ភ្លាមៗ

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី លើផ្លូវលេខ១៥៩Cក្រុមទី២១ភូមិព្រៃទទឹង២ ឃុំបវេល ស្រុកបវេល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងយានជំនិះ(កង់)បណ្តាលអោយបុរសម្នាក់ស្លាប់បាត់បង់ជីវិត។ លោកវរសេនីយ៍ឯកសុខសារិនអធិការនគរបាលស្រុកបវេលបានរាយការណ៍អោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយម៉ូតូម៉ាកហុងដាឌ្រីមC-125ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ពាក់ស្លាកលេខបាត់ដំបង1០-0240បើកបរដោយឈ្មោះឈុន ប៊ុនធឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅក្រុមទី២ភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល បើកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុបានជាន់ហ្វ្រាំងរ៉េចង្កូតទៅបុកនឹងអ្នកអ្នកជិះកង់ឈ្មោះភី សុភាព ភេទប្រុស…

បើករថយន្តរេចង្កូតបុករ៉ឺម៉កនិងម្ចាស់តូបជួសជុលប៉ះអ៊ុតកង់ម៉ូតូបណ្តាលអោយស្លាប់ម្នាក់ភ្លាមៗ

កណ្តាលៈករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡេីងដោយរថយន្តបេីកបររេចង្កូតបុករ៉ឺម៉កនិងម្ចាស់តូបជួសជុលប៉ះអ៊ុតកង់ម៉ូតូបណ្តាលអោយស្លាប់០១នាក់នៅកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ទីតាំងនៅផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៣៦-៣៧ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា តំបូងមានរថយន្តមួយគ្រឿងម៉ាកLEXUSRX300ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង2C-1008បេីកបរក្នុងទិសពីលិចទៅកេីត(កំពង់ឆ្នាំង-ភ្នំពេញ)ដោយឈ្មោះអ៊ូជ កាញ់ ភេទប្រុសអាយុ៤១ឆ្នាំ មានទីលំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ឃាត់ខ្លួន)។ លុះពេលបេីកបរមកដល់ចំណុចកេីតហេតុខាងលេីបានរេចង្កូតទៅខាងស្តាំដៃបុកពីក្រោយរ៉ឺម៉កដែលកំពង់ចតរិតច្រវ៉ាក់ម៉ូតូនិងបូមខ្យល់កង់រ៉ឺម៉កធ្វេីអោយរ៉ឺម៉កបុកផ្ទុបជាមួយអ្នកកំពង់រិតច្រវ៉ាក់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង។ សពមានឈ្មោះស៊ុន សុជាតិ…

រថយន្តរយ៉ែថយក្រោយមិនប្រយ័ត្នបណ្តាលឲ្យកិនក្មេងស្រីម្នាក់ស្លាប់ភ្លាមៗខណះពេលកំពង់ជិះកង់លេងនៅខាងក្រោយ

ភ្នំពេញៈ រថយន្តកូរេធុនធំមួយគ្រឿងបានបើកថយក្រោយបណ្តាល្យកិនក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្លាប់នៅកន្លែងខណះពេលជិះកង់លេងនៅខាងក្រោយរថយន្ត ហេតុការខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះឈ្មោ ម៉េងហ័រ មានអាយុ៦ឆ្នាំ មានឪពុកឈ្មោះ សម្បត្តិ ដា អាយុ៣០ឆ្នាំ មុខរបរ កម្មករឃ្លាំងសុីម៉ង់ត៍…

ដោះស្រាយគំនុំចាស់មុនថ្ងៃភ្ជុំបិណ្ឌបណ្តាលឲ្យយុវជន៣នាក់រងរបួស នាក់បង្កត្រូវឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង៣និង៥៦ នាទី នៅ ចំ ណុ ច ភូមិ សំណាញ់ ឃុំ ភ្នំសំពៅ ស្រុក បាណន់ ខេត្ត…

ផ្ទះ២ខ្នងត្រូវភ្លើងឆេះខ្ទេចនៅ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣និង៥០ នាទី ចំណុចភូមិត្រពាំងសារ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអគ្គីភ័យបានឆេះផ្ទះចំនួន០២ខ្នង ដែលផ្ទះទី១ ម្ចាស់ឈ្មោះ យ៉ាន់ ចាន់ថា ភេទ ស្រី អាយុ ២៨…

ចេញពីធ្វើការមិនទាន់ដល់ផ្ទះផងជួបគ្រោះថ្នាក់ច​រាចរណ៍ស្លាប់បាត់

ភ្នំពេញៈ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់រារណ៍បណ្តាលឲ្យស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៦និង០០នាទីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ក្មេងទំនើង២ក្រុមមកពីភ្នំពេញ បង្កហិង្សាដាក់គ្នានៅចំណុចរម្យមនីយដ្ឋានតាដា ខេត្តកំពតត្រូវឃាត់ខ្លួន

កំពតៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត របស់លោកកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាបឃាត់ខ្លួនបក្ខពួកក្រុមក្មេងទំនើង០២ក្រុមភ្លាមៗ ដែលបានបង្ករភាពអនាធិបតេយ្យ (ខឹងមើលមុខបានចង្អុលដាក់គ្នា រួចបានយកដុំថ្មគប់លើគ្នាទៅវិញទៅមក) នៅចំណុចរម្យមនីយដ្ឋានតាដា ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១…

រថយន្តកុងតៃន័រកំពុងតែបើកបណ្តាលឲ្យក្រឡាប់សង្កត់តាកុងស្លាប់ភ្លាមៗ

ភ្នំពេញៈ (ពត័មានបឋម)មានករណីរថយន្តកុងតាន័រកំពុងតែបើកសុខៗបណ្តាលអោយក្រឡាប់សង្កត់តាកុងស្លាប់ភ្លាមៗនាវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្តោយផ្លូវថៃហ្គឺ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្មំពេញ ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕