ជំងឺធំៗ ៥ប្រភេទនេះ មិនអាចកើតមានឡើយ បើអ្នកហូបទៀបបារាំងរាល់ថ្ងៃ
ផ្លែទៀបបារាំង ជាប្រភេទផ្លែឈើមានបន្លានៅលើសំបក ដែលសំបូរជាតិសរសៃ និងវិតាមីនC ដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលបញ្ហាសុខភាពជាច្រើន ជាពិសេសជំងឺមហារីក។ ម្យ៉ាងទៀតផ្លែដែលមានរសជាតិជូរផ្អែមៗមួយនេះ មិនត្រឹមតែអាចព្យាបាលជំងឺនោះទេ តែវាអាចថែការពារសុខភាពរបស់អ្នកឲ្យកាន់តែល្អផងដែរ។ ប្រសិនបើអ្នកអាចពិសារផ្លែទៀបបារាំង ជាប្រចាំអ្នកអាចនឹងទទួលអត្ថប្រយោជន៍ដូចខាងក្រោម៖ ១.ការពារប្រព័ន្ធទឹកនោម ការទទួលទានផ្លែទៀបបារាំង អាចការពារជំងឺមួយចំនួន ដែលពាក់ព័ន្ធនឹងប្រព័ន្ធទឹកនោម ព្រោះជាតិវិតាមីន C ដែលមានក្នុងផ្លែទៀបបារាំង អាចបង្កើតជាស៊ីតល្អក្នុងខ្លួនរបស់អ្នក សម្រាប់កម្ចាត់បាក់តេរីក្នុងទឹកនោម។…