ទម្លាប់អាក្រក់៣ចំណុចធ្វើឲ្យអ្នកកើតជំងឺរោគស្ត្រី ទោះអត់រួមភេទក៏ដោយ
រោគស្ត្រី គឺជាជំងឺមួយប្រភេទដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែការបន្តពូជក៏អាចប៉ះពាល់ផងដែរ។ មនុស្សភាគច្រើនយល់ថា ជំងឺនេះកើតឡើងដោយសារតែការរួមភេទ ប៉ុន្តែក្រៅពីការរួមភេទ នៅមានទម្លាប់អាក្រក់ប្រចាំថ្ងៃមួយចំនួនទៀត ក៏អាចធ្វើឲ្យស្ត្រី កើតជំងឺនេះដូចគ្នា។ ចូលចិត្តស្លៀករឹប បច្ចុប្បន្ននេះក្មេងស្រីភាគច្រើនចូលចិត្តស្លៀកខោអាវរឹបៗ ដោយសារតែចង់បង្ហាញរាងដ៏ស្រស់ស្អាតឲ្យអ្នកដទៃបានឃើញ។ ក៏ប៉ុន្តែការស្លៀកបែបនេះធ្វើឲ្យសីតុណ្ហភាពត្រង់តំបន់ឯកជនឡើងកម្តៅ គ្មានខ្យល់ចេញចូល និងបែកញើស ដែលជាឱកាសដ៏ល្អសម្រាប់ពួកបាក់តេរីបង្កើតកូនចៅ។ នៅពេលដែលបាក់តេរីកើនឡើងកាន់តែច្រើន អ្នកច្បាស់ជាប្រឈមនឹងបញ្ហារោគស្ត្រីកាន់តែខ្លាំង។ អង្គុយមិនត្រឹមត្រូវ ស្ត្រីដែលអង្គុយគងទាក់ខ្លា…