ភេសជ្ជៈ២ប្រភេទ ធ្វើឲ្យមាត់ធំក្លិនអាក្រក់ តែមនុស្សភាគច្រើនចូលចិត្ត
បើយោងតាមអ្នកជំនាញសុខភាពមាត់ធ្មេញបានបង្ហាញថា ខ្យល់ដង្ហើមអាក្រក់បង្កឡើងដោយសារតែការទទួលទានរបបអាហារប្រចាំថ្ងៃ។ ក្នុងនោះមានភេសជ្ជៈពីរប្រភេទ ក៏អាចធ្វើឲ្យក្លិនមាត់អាក្រក់ដែរ ព្រោះវាធ្វើឲ្យចាល់ជាតិអាស៊ីតក្នុងក្រពះ និងបង្កបរិយាកាសល្អសម្រាប់ពពួកបាក់តេរីលូតលាស់។ ខាងក្រោមនេះ គឺជាភេសជ្ជៈទាំងពីរប្រភេទដែលអ្នកគួរតែកាត់បន្ថយ៖ កាហ្វេ មនុស្សភាគច្រើន តែងតែមានទម្លាប់ទទួលទានកាហ្វេជារៀងរាល់ព្រឹក ជាពិសេសមនុស្សវ័យចំណាស់។ ទោះជាយ៉ាងណាក៏ដោយ យើងមិនដែលកត់សម្គាល់ថា ការផឹកកាហ្វេច្រើនពេកអាចបង្កឲ្យដង្ហើមមានក្លិនមិនល្អនោះទេ។ មូលហេតុចម្បងដោយសារតែ កាហ្វេ មានផ្ទុកសារធាតុស្ពាន់ធ័រខ្ពស់ ដែលអាចបណ្តោលឲ្យដង្ហើមធំក្លិនអាក្រក់។ លើសពីនេះទៅទៀត…