ស្នេហាថ្មីរបស់មេម៉ាយល្បី៣រូប កក្រើកពិភពសិល្បៈ

មកទល់ពេលនេះមានការខ្ចរខ្ចាយកាន់តែច្រើនជុំវិញស្នេហារបស់តារាស្រី៣រូប គឺអ្នកនាងសុខ សោម៉ាវត្តី អ្នកនាងពេជ្រ សោភា តារាចម្រៀងហង្សមាស និងអ្នកនាងភិន សុដាលីស។ អ្នកទាំង៣សុទ្ធតែជាមេម៉ាយសំបូរស្នេហ៍ និងបានបង្ហាញដោយលែងលាក់លៀមពីបុរសប្រចាំចិត្តរបស់ខ្លួនបើទោះជាក្នុងពេលខ្លះប្រកែក ក៏ស្ថិតក្នុងន័យទទួលស្គាល់ភាគច្រើន។ អ្នកនាងសុខ សោម៉ាវត្តី កាន់តែទម្លាយស្នេហាជាមួយកីឡាករវ័យក្មេង គឺលោក លី វ៉ាហេទ បន្ទាប់ពីបានសម្ដែងក្នុងរឿង«ខូចចិត្តអាជីព»ជាមួយគ្នា។ អ្នកនាងនិងខ្សែការពារក្នុងក្រុមជម្រើសជាតិរូបនេះ ត្រូវគេដឹងថាមានវ័យខុសគ្នាដោយសារខាងស្រីអាយុច្រើនជាងខាងប្រុស…

ឈួន ពន្លឺ ក្លាយជាបេក្ខភាពតំណាងកម្ពុជា ចេញទៅប្រជែងនៅកូរ៉េ

យោងតាមការទម្លាយអោយដឹងតារាសម្ដែង និងជាតារាបង្ហាញម៉ូដលោកឈួន ពន្លឺ ដែលគេស្គាល់ថាជាម្ចាស់ពានតារាសម្ដែងឆ្នើម២០១៧មុននេះរបស់កម្មវិធីស្ពានលេខ១១ របស់ទូរស្សន៍អប្សរាគឺបានជាប់ជាប់សម្ភាសន៍ក្លាយជាបេក្ខភាពតារាបង្ហាញម៉ូដតំណាងអោយប្រទេសកម្ពុជា ដើម្បីទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ Asian Model Festival 2017 នៅក្នុងប្រទេសកូរ៉េជាផ្លូវការហើយ ជាមួយនឹងបេក្ខភាពតារាម៉ូដែលមកពីប្រទេសច្រើនទៀតក្នុងទ្វីបអាស៊ី។ បើទោះជាមិនទាន់រំពឹងនៅឡើយពីជ័យជម្នះ តែលោកមានជំនឿយ៉ាងមុខមាត់ក្នុងនាមជាតារាម៉ូដែលតំណាងកម្ពុជាគឺពិតជានាំមុខមាត់របស់ប្រទេសលើឆាកអន្តរជាតិមួយនេះ។ លោកឈួន ពន្លឺ និយាយថាក្រោយការឆ្លងកាត់ការធ្វើតេស្ដដើរម៉ូដ និងវាយតម្លៃពីគណកម្មការជ្រើសរើសតារាម៉ូដែលតំណាងអោយប្រទេសកម្ពុជា លោកបានជាប់ទាំងលំបាកសម្រាប់តំណាងអោយបេក្ខភាពកម្ពុជាចេញទៅប្រកួតនៅក្នុងប្រទេសកូរ៉េនោះ។ ក្នុងចំណោមបេក្ខជន៦រូប…

មន្ទីរពេទ្យគន្ធបុប្ផា ទទួលថវិកាពីព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ

នៅរសៀលថ្ងៃទី៣០ ឧសភា នេះសមាជិកគ្រួសារតារាកម្ពុជា បានប្រគល់ថវិកាដែលបានពីការដើររៃអង្គាសរបស់តារាសិល្បៈ ក្នុងព្រឹត្តិការណ៍កម្រាលព្រំប្រចាំឆ្នាំ កាលពីថ្ងៃទី២២ ឧសភា នៅស្តាតអូឡាំពិក។ នេះជាព្រឹត្តិការណ៍សប្បុរសធ៍ ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងចាត់ចែងដោយគ្រួសារតារាកម្ពុជា។ ថវិកាដែលទទួលបសនគឺ៦លាន៨០ម៉ឺន ដែលនេះជាថវិកាមិនច្រើនមែន តែមានតម្លៃ ដោយសារតែថវិកាទទួលបានភាគច្រើន គឺបានពីការរៃអង្គាស ក្រោមដំណក់ទឹកភ្លៀង របស់តារាសិល្បៈ។ ពិធីប្រគល់ថវិកា ត្រូវបានចូលរួមដោយលោកបណ្ឌិត្យ…

កុំគិតថាសំបកក្រូចគ្មានប្រយោជន៍ អានអត្ថបទនេះចប់អ្នកច្បាស់ជាភ្ញាក់ខ្លួន

នៅពេលទទួលទានផ្លែក្រូចម្តងៗ គ្រប់គ្នាតែងតែបោះចោលសំបក ព្រោះគិតថាវាគ្មានគុណតម្លៃអ្វីឡើយ។ ប៉ុន្តែធាតុពិតសំបកក្រូចផ្តល់នូវគុណសម្បត្តិច្រើនជាងសាច់របស់វាទៅទៀត។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា សំបកក្រូចមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដែលល្អបំផុតសម្រាប់សុខភាព។ តើអ្នកឆ្ងល់ទេ ធ្វើដូចម្តេចដើម្បីទទួលទបានអត្ថប្រយោជន៍ពីសំបកក្រូច? គ្មានអ្វីពិបាកនោះទេ អ្នកគ្រាន់តែយកសំបកក្រូចទៅដាំទឹកឲ្យពុះ រួចទទួលទានដូចជាតែជាការស្រេច។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីសំបកក្រូចៈ ១.សំបកក្រូចមានសារធាតុចិញ្ចឹមច្រើនជាងទឹករបស់វាទៅទៀត។ ព្រោះនៅក្នុងសំបកក្រូចទម្ងន់…

ឈួន ស្រីម៉ៅ និយាយពីចំណូលលុយកាក់នៅអាមេរិក

រយៈពេលច្រើនថ្ងៃមកហើយ ដែលតារាចម្រៀងអ្នកនាង ឈួន ស្រីម៉ៅ បានដឹកដៃស្វាមីជាអណិកជនអាមេរិកមកដល់កម្ពុជា ។ ក្នុងដំណើរបង្ហាញខ្លួនលើកនេះ អ្នកនាងថាអត់មានគម្រោងចេញច្រៀងលើឆាកនោះទេដោយសារតែអ្នកនាងចង់នាំប្ដី និងបងប្អូន ជាពិសេសគឺម្ដាយដើរលេង។ ក្នុងនោះអ្នកនាងក៏បានបង្ហើបអោយដឹងពីការងារនៅឯសហរដ្ឋអាមេរិកផងដែរ។ អ្នកនាងថាមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា ដោយគម្រោងមកលេងចំនួន៥សប្ដាហ៍នឹងត្រលប់ទៅវិញ។ អ្នកនាងថានៅអាមេរិកអ្នកនាងទទួលច្រៀងតែថ្ងៃចុងសប្ដាហ៍ប៉ុណ្ណោះក្នុងហាងខ្មែរមួយ ដោយក្នុងមួយយប់ទទួលបាន១៥០០ដុល្លារដែរ ទើបអ្នកនាងទទួលបានច្រើនដែរ ដោយសារតែនាងច្រៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ…

សៅ ឧត្តម កុងត្រាធ្វើតារាសម្ដែងផ្ដាច់មុខ ៣ឆ្នាំ

មានការភ្ញាក់ផ្អើលគួរសមក្នុងពេលដែលតារាចម្រៀងដែលត្រូវគេស្គាល់ថាជាអតីតបេក្ខភាព Cambodian Idol លោក សៅ ឧត្តម មិនប្រកាសអោយដឹងពីការកុងត្រាចូលច្រៀងនៅក្នុងផលិតកម្មណាមួយ តែបានប្រកាសថាទើបនឹងបានកុងត្រាផ្ដាច់មុខអោយផលិតកម្ម LD ដើម្បីឈោងចាប់អាជីពសម្ដែង។ យ៉ាងណាមិញ លោកថាមិនចោលអាជីពចម្រៀងនោះទេ ដោយគ្រាន់តែលោកសម្រេចចិត្តសម្ដែងរឿងជាច្រើនផ្ដាច់មុខអោយផលិតកម្មដែលលោកកុងត្រា ពេញរយៈពេល៣ឆ្នាំ ខុសពីតារាចម្រៀងផ្សេងទៀតតែប៉ុណ្ណោះ។ លោកសៅ ឧត្តម និយាយថាដោយសារតែមានចំណូលចិត្តក្នុងការសម្ដែងផងដែរទើបលោកសម្រេចចិត្តកុងត្រារហូតដល់៣ឆ្នាំ ដើម្បីសម្ដែងរឿងភាគ និងរឿងដុំអោយផលិតកម្ម…

ទូរទស្សន៍ដំឡើងលុយ តែផលិតករ LD ថាការផលិតនៅតែខាត

មកទល់ពេលនេះមានការលើកឡើងពីបណ្ដាទូរទស្សន៍ដែលទទួលទិញរឿងភាគខ្មែរជាច្រើន ថាបណ្ដាទូរទស្សន៍សុទ្ធតែបានដំឡើងតម្លៃរឿងមួយភាគៗ ដើម្បីអោយផលិតករមានកម្លាំងចិត្តផលិតរឿង។ យ៉ាងណាមិញ ផលិតកររបស់ផលិតកម្ម LD ដែលត្រូវគេស្គាល់ថាបានផលិតរឿងភាគជាប្រចាំអោយបណ្ដាទូរទស្សន៍ក្នុងស្រុកដូចជាCTN និង PNN ជាដើម បានអះអាងថាផលិតករមិនបានទទួលផលប្រយោជន៍នោះទេ។ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានអះអាងថា កាលពីមុនក្នុងមួយរឿងរបស់រឿងខ្មែរដែលផលិតដោយផលិតករក្នុងស្រុកទទួលបានត្រឹមតែមួយភាគពី៨០០ដុល្លារទៅ១០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែមកទល់ពេលនេះបណ្ដាទូរទស្សន៍ដែលលោកចាប់ដៃផលិតរឿងអោយគឺបានដំឡើងចាប់ពីមួយភាគ១៥០០ដុល្លារទៅជាង២ពាន់ដុល្លារ ដែលធ្វើអោយលោកមានទឹកចិត្តក្នុងផលិតជាងមុន។…

ម៉ី ហ្ស៉ីនយ៉ា មន្ត្រីក្រសួងផែនការ សុំបញ្ចប់ជម្លោះ

នៅទីបំផុត ជម្លោះស្នេហាដ៍ក្ដៅគគុករវាង តារាសម្ដែងអ្នកនាង ម៉ី ហ្ស៉ីនយ៉ា និងស្វាមី ជាមន្ត្រីក្រសួងផែនការ ត្រូវបាបញ្ចប់ហើយ បន្ទាប់ពីស្វាមីរបស់នាងប្រកាសសុំទោសចំពោះអ្នកនាង និងបានសន្យារថាឈប់ប្រើហិង្សាលើនាង ដូចដែលតារាសម្ដែងរូបនោះធ្លាប់ទទួលរង។ យ៉ាងណាមិញ អ្នកនាង ការសុំផ្សះផ្សាររបស់ស្វាមីមិនមែនជាលើកទី១នោះ ដោយគ្រាន់តែការផ្សះផ្សារលើកនេះមានការដឹងឮពីចាស់ទុំទាំងសងខាងជាងមុន ដែលធ្វើអោយអ្នកនាងជឿជាក់ជាងមុនប៉ុណ្ណោះ។ អ្នកនាងនិយាយថា ហេតុផលនៃការផ្សះផ្សារ គឺដោយសារតែអ្នកនាងមិនចង់អោយកូនប្រុសស្រីរបស់នាងកំព្រាឪពុកម្ដាយ ដោយសារតែអ្នកនាង…

កាឆយ ត្រៀម​​​​បើកឆាកលើទឹកដីអាមេរិក

ក្នុងបទសម្ភាសន៍​​មុន​នេះ​បន្តិច តារា​កំប្លែង​ល្បីឈ្មោះ អ្នកនាង យូ ​សុខ​​សុធា ហៅ​​កាឆយ ​​បានអះអាងថាអ្នកនាង​នឹង​​​​​​​​ចាកចេញពី​ប្រទេសកម្ពុជា​ក្នុងពេល​​ឆាប់ៗនេះ​ហើយ ដើម្បី​ទៅ​សម្ដែង​ជា​​ប្រវត្តិ​សាស្រ្ត​នៅលើទឹកដី​អាមេរិក ​បន្ទាប់ពីខាងសមាគម​ខ្មែរនៅលើទឹកដីអាមេរិក ​ចេញ​មុខ​​រត់ច្បាប់​​​​​​​​ធានា​អ្នកនាង​​​អោយទៅច្រៀងរាំនៅទី​នោះ។ យ៉ាងណាមិញ អ្នកនាងថា​មិនមាន​គម្រោង​​​​សម្ដែង​រហូត​ដល់​​​៣​ខែ​​តាមការ​ចង់​បាន​​របស់​អ្នកធានា​នោះទេ ដោយអ្នក​នាង​នឹងទៅ​បានតែ​​រយៈពេល​​​​​​​២​ខែឡើយ ​សម្រាប់គម្រោង​ចេញ​សម្ដែង​លើកនេះ។ អ្នកនាងនិយាយថា​នៅអំឡុងខែ​​​៩​ខាងមុខ​នេះ អ្នកនាង​នឹង​ត្រូវ​ធានាចេញ​ដោយ​សមាគមខ្មែរ​នៅ​ក្នុង​ប្រទេសសហរដ្ឋ​អាមេរិក ​​​​​​ដោយនេះគឺជាការងារ​​ក្រៅ​ស្រុក​​​​​ថ្មីមួយ​​បន្ទាប់ពី​អ្នកនាង​ខក​ខាន​ទទួលការងារ​ចេញច្រៀង​ក្រៅស្រុក​អស់​រយៈ​​ពេល​មួយសន្លប់ធំ។ អ្នកនាងថា​​​ខ្លួនធ្លាប់ចេញទៅ​បារាំង​​៣​លើក ​និងអូស្រ្តាលី​​​១​លើក បន្ត​បន្ទាប់មកអ្នកនាង​ក៏​លែង​​​​ខ្វល់ខ្វាយ​នឹង​ការងារ​នេះតែ​ម្ដង…

ទេព បុទមបុផល ប្រកាសទៅថែប្ដីនៅបារាំងក្រោយវះកាត់បេះដូង

ក្នុងពិធីខួបអាពាហ៍ពិពាហ៍គម្រប់១២ឆ្នាំសម្រាប់អាពាហ៍ពិពាហ៍បែបខ្មែរ និងគម្រប់១៥ឆ្នាំសម្រាប់មង្គលការបែបអឺរ៉ុបនៅបារាំង កាលពីល្ងាចថ្ងៃទី២៨ ឧសភា អ្នកនាង ទេព បុទមបុផល ដែលគេស្គាល់ថាជាតារាកំប្លែងល្បីឈ្មោះមួយរូប បានអះអាងថាអ្នកនាងនឹងដាច់ចិត្តចាកចេញពីកម្ពុជាទៅរស់នៅប្រទេសបារាំងនៅអំឡុងចុងឆ្នាំ២០១៧ខាងមុខនេះហើយ ដោយសារតែស្វាមីអ្នកនាងដែលជាអណិកជនបារាំងពិបាកទ្រាំទ្រនឹងអាកាសធាតុក្ដៅនៅកម្ពុជា ហើយចង់ទៅរស់នៅប្រទេសបារាំង។ ម្យ៉ាងមកពីស្វាមីអ្នកនាងទើបនឹងវះកាត់បេះដូងហើយមិនអាចរស់នៅប្រទេសបារាំងតែឯងនោះផង ទើបអ្នកត្រូវលះបង់ចំណូលចិត្តរបស់ខ្លួន ហើយទៅរស់នៅថែប្ដីនៅទីនោះដោយសម្រេចទាំំងបោះបង់សិល្បៈផង។ អ្នកនាងនិយាយថាក្រោយពេលរៀបការជាមួយស្វាមី អ្នកនាងឡើងចុះទៅរស់នៅប្រទេសបារាំងបានតែមួយរយៈប៉ុណ្ណោះ ក៏សម្រេចចិត្តរកស៊ីនៅស្រុកខ្មែរ ដោយទុកអោយស្វាមីឡើងចុះវិញម្ដងព្រោះតែអ្នកនាងពិបាករស់នៅស្រុកគេ និងមិនចង់បែកឆ្ងាយពីគ្រួសារ។ យ៉ាងណាក៏ដោយអ្នកនាងប្រកាសថាជម្រើសរបស់ខ្លួនមិនមានទៀតទេ…