រូបមន្តពីដូនតា៣យ៉ាង អាចកម្ចាត់បញ្ហារលាកក្រលៀនពូកែបំផុត

បញ្ហារលាកក្រលៀន អាចបណ្តោលឲ្យស្បែកឡើងក្រហម កន្ទួលរមាស់ខ្លាំងនៅលើក្រលៀន ភ្លៅខាងក្នុង ឬជុំវិញតំបន់ឯកជន។ មូលហេតុចម្បងដែលបណ្តោលឲ្យកើតមានបញ្ហានេះ គឺការកកិតស្បែក ការស្លៀកពាក់រឹបតឹងពេកធ្វើឲ្យបែកញើស ការប្រើប្រាស់កន្សែងរួមគ្នាជាមួយអ្នកដែលមានផ្ទុកមេរោគ ការឆ្លងមេរោគផ្សិត និងបាក់រីជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ positivemed បានបង្ហាញថា បញ្ហារលាកក្រលៀនអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើរូបមន្តធម្មជាតិ៣យ៉ាង។ ខាងក្រោមនេះ គឺជារូបមន្ត៣យ៉ាងដែលអាចជួយព្យាបាលបញ្ហារលាកក្រលៀនឲ្យឆាប់ជាលឿនបំផុតៈ ខ្ទឹមស…

រូបមន្តបុរាណ! ស្លឹកក្រសាំងទាប អាចជួយឲ្យផ្ទៃមុខឲ្យសស្អាតដូចប្រាថ្នា

មនុស្សមួយចំនួនតូចប្រហែលជាមិនទាន់ស្គាល់ក្រសាំងទាបនោះទេ ប៉ុន្តែរុក្ខជាតិមួយប្រភេទនេះត្រូវបានចាស់បុរាណប្រើប្រាស់ធ្វើជាថ្នាំព្យាបាលជំងឺអស់ជាច្រើនទស្សវត្តមកហើយ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រសាំងទាប ត្រូវបានគេរកឃើញថា ជាឱសថសម្រាប់ថែរក្សាសម្រស់យ៉ាងពូកែបំផុត។ បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ក្រសាំងទាប សម្បូរវីតាមីនC កម្រិតខ្ពស់ ដែលមានសមត្ថភាពក្នុងការព្យាបាលជំងឺគ្រុន រលាកសន្លាក បំបាត់ការឈឺចាប់ និងជួយលាងសម្អាតផ្ទៃមុខឲ្យសស្អាត ឬពណ៌ស៊ីជម្ពូរថែមទៀត។ របៀបប្រើ ១.បេះស្លឹកក្រសាំងទាបមួយក្តាប់…

កែវ កល្យាណ ចោល៦រឿង ថាគ្មានគំនាប

ខុសពីការប៉ាន់ស្មានថាដែលផលិតករភាគច្រើនបំភ្លេចចោលអ្នកនាងកែវ កល្យាណ តារាជើងចាស់រូបនេះបានអះអាងថាការពិតអ្នកនាងមានគេទាក់ទងអោយថតភាពយន្តច្រើនណាស់ គឺមិនដូចអ្នកខ្លះដែលថាហេតុផលដែលអ្នកនាងមិនមានមុខក្នុងរឿង និងថាទទួលសម្ដែងនោះ គឺដោយសារតែគ្មានអ្នកហៅថត។ ក្នុងជំនួបដោយផ្ទាល់អ្នកនាងបានប្រាប់យ៉ាងច្បាស់ៗថា គ្រាន់តែឈានដល់ឆ្នាំ២០១៧ភ្លាមមានគេហៅអ្នកនាងថតដល់ទៅ៦រឿង ហើយសុទ្ធតែជារឿងល្អ ប៉ុន្តែអ្នកនាងច្រានចោល។ អ្នកនាងនិយាយថា អត់មានអ្នកណាមិនហៅអ្នកនាងថតដូចការលើកឡើងនោះទេ ពោលគឺមានតែតាមហៅដដែលហើយដដែលទៀតដោយមានទាំងការអង្វរករផង ដើម្បីអោយអ្នកនាងជួយសម្ដែងរឿងនេះមួយរឿង ឬរឿងនោះមួយរឿង។ អ្នកនាងនិយាយថាមកទល់នឹងខែមិថុនាឆ្នាំនេះ ផលិតករមកពីផលិតកម្មផ្សេងគ្នាដល់ទៅ៦រឿងបានទាក់ទងអ្នកនាងអោយចេញថត តែអ្នកនាងអត់ទទួល បើទោះជាមានលក្ខណ្ឌល្អបែបណា។ អ្នកនាងថាជ្រុលជាឈប់ពីការសម្ដែងទៅហើយ…

កុំទទួលទានអាហារទាំងនេះញឹកញាប់ពេក ប្រយ័ត្នឈឺធ្ងន់ដោយមិនដឹងខ្លួន

បើតាមអ្នកជំនាញផ្នែកសុខភាពនៅប្រទេសចិនបានបង្ហាញថា មានអាហារជាច្រើនណាស់ដែលមានរសជាតិឆ្ងាញ់ពិសារ ហើយមនុស្សជាច្រើនញ៉ាំស្ទើរតែរៀងរាល់ថ្ងៃ ក៏ប៉ុន្តែទន្ទឹមនឹងភាពឆ្ងាញ់ពិសារនោះវាក៏ផ្តល់គុណវិបត្តមកវិញផងដែរ។ ជាពិសេស ចំពោះអ្នកដែលចូលចិត្តទទួលទានអាហារដូចជា សាច់គោអាំង ជ្រក់ ថ្លើមជ្រូក មី គ្រាប់ផ្កាឈូករ័ត្ន ប៊ីចេង… អាចបង្កឲ្យកើតមហារីក បេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។ ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែកាត់បន្ថយ ព្រោះវាអាចបង្កឲ្យកើតជំងឺធ្ងន់ធ្ងរបានៈ សាច់គោអាំង សាច់គោអាំងត្រូវបានចម្អិនដោយភ្លើងដែលមានកម្តៅខ្លាំង…

ប្ដីលាក់មុខ យូរី ចេញសារសុំទោសជាសាធារណៈ

បន្ទាប់ពីលោកម៉ូរី តារាចម្រៀងម្ចាស់បទ«ចាក់ទឹកដូង»របស់យូរី ចេញសារទម្លាយថាហេតុផលដែលយូរីសម្រេចចិត្តដើរចេញពីស្វាមីលាក់មុខ ក្រោយរួមរស់គ្នា៤ឆ្នាំ នៅមុននេះបន្តិចលោករ៉េត ដែលទើបទម្លាយថាជាស្វាមីលាក់មុខរបស់នាងបានចេញសារសុំទោសជាសាធារណៈ និងបានទាំងជូនពរនាងជាមួយប្រុសថ្មីផង។ឮ លោករ៉េតបង្ហោះថា យូរីជាមនុស្សស្អាតស្អំនោះទេ ដោយលោកទើបជាអ្នកអាក្រក់ពិតប្រាកដ ក្នុងរឿងដែលបែកបាក់គ្នានោះ។ លោកថាបានសរសេរបង្ហោះបែបនេះ ឆ្លើយតបទៅលោកម៉ូរី ដែលបានបង្ហោះថាគឺលោកជាមនុស្សចូលចិត្តដាក់គំនាប ប្រើហិង្សា និងជាស្វាមីមិនបានបញ្ចេញភារៈកិច្ចជាប្ដីក្នុងពេលរួមរស់ ទើបយូរីក្រោកឈរ។ លោកម៉ូរី បានចាត់ទុកថាជម្រើសដើរចេញរបស់យូរី គឺជាការរើបម្រះ…

អស្ចារ្យដល់ម្លឹង! គ្រាន់តែដាក់ក្រូចឆ្មាមួយចំណិតក្បែរគ្រែគេង អាចដោះស្រាយបញ្ហា៤យ៉ាង

ក្រូចឆ្មា គឺជាផ្លែឈើមួយប្រភេទដែលមានផ្ទុកវីតាមីន C កម្រិតខ្ពស់បំផុត ហើយវាត្រូវបានគេនិយមប្រើសម្រាប់ផ្សំនៅក្នុងម្ហូបអាហារ ព្រមទាំងព្យាបាលជំងឺផ្កាសាយផងដែរ។ ប៉ុន្តែ បើយោងតាមប្រភព Brightside បានឲ្យដឹងថា ក្រៅពីអត្ថប្រយោជន៍ខាងលើនេះ ក្រូចឆ្មាអាចជួយដោះស្រាយបញ្ហាបានច្រើនយ៉ាងទៀត ប្រសិនបើអ្នកដាក់វានៅក្នុងបន្ទប់អំឡុងពេលគេង។ ព្រោះក្លិននៃក្រូចឆ្មា អាចជួយជំរុញដល់ប្រព័ន្ធសរសៃប្រសាទ កាត់បន្ថយការថប់អារម្មណ៍ និងជួយបំបាត់ភាពតានតឹង បន្ទាប់ពីបំពេញការងារពេញមួយថ្ងៃ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការដាក់ក្រូចឆ្មាមួយចំណិតនៅក្បែរគ្រែគេងៈ…

សុខ សោម៉ាវត្តី និងញ៉ែម សុគន្ធ ស្នើអោយទទួលខុសត្រូវលើការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍

តារាល្បីៗច្រើននាក់បានបង្ហាញពីការចាប់អារម្មណ៍លើករណីគ្រោះថ្នាក់ចរចរណ៍ក្នុងពេលពួកគេបានជួបជុំគ្នាក្នុងវេទិកាជុំវិញពីការបើកលក់កញ្ចប់ធានារ៉ាប់រងពីគ្រោះថ្នាក់ចរាចរណ៍របស់ក្រុមហ៊ុន អេច អាយ ម៉ាក្រូ អិនសួរេន ដែលជាក្រុមហ៊ុនវិនិយោគថៃ និងអូស្រ្តាលី កាលពីថ្ងៃទី២៩ ឧសភា កន្លងទៅ។ ក្នុងចំណោមនោះតារាសម្ដែងល្បីឈ្មោះ២រូប គឺអ្នកនាងសុខ សោម៉ាវត្តី និងលោកញ៉ែម សុគន្ធ បានស្នើដោយទទូចតែម្ដង ថាពលរដ្ឋខ្មែរជាពិសេសអ្នកមានសកម្មភាពត្រូវធ្វើដំណើរច្រើន គួរតែមានកញ្ចប់មួយនេះ ដើម្បីការពារអាយុជីវិត។ អ្នកនាងសុខ…

យូរី ត្រូវស្វាមីលាក់មុខ ទម្លាយរឿងផិតក្បត់

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអ្នកនិពន្ធល្បីឈ្មោះលោក ហ៊ាង រ៉េត ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធប្រចាំសាន់ដេ និងបច្ចុប្បន្នបានក្លាយជាអ្នកនិពន្ធបទចម្រៀងនៅផលិតកម្មថោន បានទម្លាយថាលោក និងតារាចម្រៀងកញ្ញាយូរី គឺប្ដីប្រពន្ធក្រោមដំបូលតែមួយរយៈពេល៤ឆ្នាំ ប៉ុន្តែនាងបានប្រើគណនីក្លែងក្លាយ ដើម្បីផិតក្បត់លោក។ លោករ៉េត សរសេរថាយូរី បានក្បត់លោកទៅផឹតក្បត់ជាមួយតារាចម្រៀងម៉ូរី ដែលជាតារាចម្រៀងរួមដំបូល ដោយលោកបានទាំងអះអាងថាខ្លួនចាប់បានភស្ដុតាងនោះផង។ នេះជារឿងដ៏រសើបនៅចុងខែឧសភា នេះ ខណៈដែលពេលកន្លងមក យូរី តែងអះអាងថាមិនទាន់មានស្នេហា…

ទើបតែដឹង! ម្រះព្រៅជាឱសថព្យាបាលជំងឺពងបែកក្នុងមាត់ ពូកែលេខ១

បញ្ហាពងបែកក្នុងមាត់មិនត្រឹមតែធ្វើឲ្យអ្នកមានការឈឺចាប់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកពិបាកក្នុងការទទួលទានអាហារក្តៅ ឬហិរថែមទៀត។ មូលហេតុទូទៅបំផុតដែលបណ្តោលឲ្យកើតមានជំងឺពងបែកក្នុងមាត់គឺ ការជក់បារី ស្ត្រេស ខ្វះអនាម័យមាត់ធ្មេញ និងរាងកាយឡើងកំដៅជាដើម។ ប៉ុន្តែមិនបាច់ព្រួយបារម្ភទៀតឡើយ បើយោងតាមគេហទំព័រ boldsky បានឲ្យដឹងថា ជំងឺពងបែក្នុងមាត់ ងាយស្រួលព្យាបាលបំផុត ដោយប្រើប្រាស់ស្លឹកម្រះព្រៅតែមួយមុខប៉ុណ្ណោះ។ ម្រះពៅ គឺជារុក្ខជាតិមួយប្រភេទដែលគេប្រើសម្រាប់បង់នៅក្នុងសម្លរ ដើម្បីឲ្យមានក្លិនឈ្ងុយគួរឲ្យចង់ទទួលទាន។ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនទាន់នៅឡើយថា ស្លឹកម្រះព្រៅ…

រឿងនាយចឺម និងបងប្អូនធម៌សម្ដែង លេចចេញរូបរាង

នៅទីបំផុត ភាពយន្តខ្នាតធំរឿង”អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ” ដែលសម្ដែងដោយនាយចឺម និងលោក ឈុន សុវណ្ណភក្តី ដែលបានប្រកាសយកគ្នាជាបងប្អូនស្លាប់រស់នោះ បានចេញរូបរាងហើយ បន្ទាប់ពីឈុតផ្សព្វផ្សាយមួយខ្លីទើបនឹងបានចេញបង្ហោះ។ ភាពយន្តនឹងគ្រោងដាក់បញ្ចាំងឆាប់ៗ ដោយក្រៅពីមានតូសម្ដែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងរួមសម្ដែង ក៍មានផលិតករល្បីឈ្មោះ ក្នុងរឿង២ ចូលរួមសម្ដែង និងជួយដឹកនាំផងដែរ។ លោក ឈុន សុវណ្ណភក្តី អ្នកចាត់ការទូទៅប្រចាំផលិតកម្ម BKS…