​​មហាកូន! អត់មានអីសងគុណម្តាយ បែរជាមកធ្វើអ៊ីចឹង..

តាកែវៈ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា បន្ទាប់ពីបានវាយម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី​ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ សួន សាវ៉ាង អាយុ៥៥ឆ្នាំ និងជនសង្ស័យត្រូវជាកូនបង្កើតនិងជនរងគ្រោះមានឈ្មោះ បា្រក់…

ទៅលឿន មកលឿន លាន់សូរតែផាំង របួសធ្ងន់ស្រាល២នាក់!

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បុកជាមួយម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៥១-៥២។ មុនពេលកើតហេតគេឃើញឈ្មោះ ស សុចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិថ្មល ឃុំចេក ស្រុកស្វាយជ្រុំ ខេតស្វាយរៀង…

ជួយស៊ែ រកក្រុមគ្រួសារផង..

​កណ្តាលៈ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល មានករណី​ប្រទះឃើញបុរសម្នាក់និយាយវង្វេង និងមានរបួសក្បាល​ ស្នាមដេរ ​​​ស្ថិតត្រង់​វាលស្រែ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាប់ព្រុំប្រទល់ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​ ជនរងគ្រោះមានឈ្មោះ…

ដាក់ជ្រុល​! ចុះទឹករាយមង ចុងក្រោយ..

​​ព្រៃវែងៈ បុរសម្នាក់ស្រវឹងស្រាហើយយកមងទៅរាយជាមួយកូនប្រុស នៅស្រះអាអ៊ិចកាយ មានទំហំ២០ម៉ែត្រ×៥ម៉ែត្រ ជម្រៅ៣ភាគ៥ម៉ែត្រ នៅខាងក្រោយផ្ទះ ចម្ងាយ១០០ម៉ែត្រ រួចរអិលជើងចុះទៅក្នុងទឹកជ្រៅ បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃច័ន្ទ​ ទី១៤រោច ខែបុស្ស ឆ្នាំរកា នព្វសក័ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទីយប់…

អាសូរណាស់!​ ម្តាយរបួសធ្ងន់ កូនក៏ស្លាប់..

កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្ត​ហ្វុយស្សូ ​បើកបុក​ម៉ូតូវ៉េវ ​បណ្ដាល​ឲ្យ​​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង កាលពី​វេលា​ម៉ោង​២និង១៥នាទីរសៀល ​ថ្ងៃទី​១៥ ​ខែមករា ​ឆ្នាំ​២០១៨ ស្ថិតលើផ្លូវជាតិ​ជាតិ​​លេខ៤ ​គីឡូម៉ែត្រ​លេខ​​៨៩-៩០ ​​​ភូមិ​ទី​៤ ​ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ។ ​​ជនរងគ្រោះមាន​ឈ្មោះ ស្នា…

គោយន្តកន្រ្តៃ ក្រឡាប់ធ្លាក់ផ្លូវ របួស៩នាក់ នៅប៉ៃលិន!

ប៉ៃលិនៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយ​គោយន្តកន្ត្រៃមួយគ្រឿងផ្ទុកមនុស្សច្រើន បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង ចាប់ហ្រ្វាងមិនជាប់ ជ្រុលចង្កូតក្រឡាប់ធ្លាក់ប្រឡាយ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល ចំនួន​៩នាក់។ ហេតុការណ៍នេះបានកើតឡើង ​កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្រះឈូក ​ភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ជនរងគ្រោះទី១មានឈ្មោះ…

អីយ៉ាស់! តាមទាន់ជាន់កែង មុខរបរសារព័ត៌មានហើយ បែរជាមកធ្វើអ៊ីចឹង..

ស្ទឹងត្រែងៈ លោកវរសេនីយ៍ឯក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់ Post Newsថា មានករណីឃាត់ខ្លួន បុរសម្នាក់ជាអ្នកសារព័ត៌មានតាព្រហ្ម ដោយផ្អែកទៅលើពាក្យបណ្តឹង ពីក្រុមអាជីវករលក់ដូរក្នុងផ្សារស្ទឹងត្រែង ពាក់ព័ន្ធនឹងករណី ឆបោកខុសច្បាប់​ ដោយបន្លំយកចិញ្ជៀនកាឡៃ ទៅបញ្ចាំដើម្បីប្តូរយកទឹកប្រាក់។ ប្រតិបត្តិ​ការនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃច័ន្ទ ១៥រោច…

ហុងដាគុប បត់ឆ្លងផ្លូវ ​ត្រូវឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-9919 បុកស្លាប់យ៉ាងរន្ធត់!

កំពង់ធំៈ ​កាលពី​ថ្ងៃ​​ទី​១៥ ខែមករា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស បើកបុក​ម៉ូតូ ​ក្នុងទិសផ្ទុយគ្នា ដោយភាគីខាងម៉ូតូបត់ឆ្លងផ្លូវក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ​បណ្ដាល​ឲ្យ​​ស្លាប់ លើ​​ផ្លូវជាតិ​លេខ​៦ ​​​​ភូមិ​កំពង់​សំរោង​ សង្កាត់​ស្រ​យ៉ូ​វ​ ក្រុង​ស្ទឹងសែន ​ខេត្តកំពង់ធំ​។​ ជនរងគ្រោះមានឈ្មោះ​ ស្រ៊ុន​ ​សំ​រឹត ភេទ​ប្រុស…

ហ៊ីយ៉ាន់ដាយ បុករះរថយន្តដឹករោងការ របួស៥នាក់ ផ្អើលទាំងយប់!

តាកែវៈ កាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយ បើកបុករថយន្តទីតាន់ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បណ្តាលឲ្យរបួសស្រាលម្នាក់ និងរបួសធ្ងន់៤នាក់ នៅលើផ្លូវជាតិលេខ២​ ចន្លោះគីឡួម៉ែត្រលេខ៤២-៤៣ ​ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ អ៊ែល…

រន្ធត់! រថយន្តច្នៃ រ៉េចង្កូតក្រឡាប់ធ្លាក់​ផ្លូវ ស្លាប់និងរបួស៣នាក់

ព្រះសីហនុៈ កាលពីវេលាម៉ោងជិត១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃ​ទី​១៥​ ខែ​មករា​ ឆ្នាំ​២០១៨ មានករណី​រថយន្តកែច្នៃមួយគ្រឿង បើកខ្វះការប្រុងប្រយ័ត្ន ​ជ្រុលចង្កូតទៅក្រឡាប់ធ្លាក់ក្បែរជើងផ្លូវ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងរបួសធ្ងន់២នាក់ ​នៅត្រង់ផ្លូវ​បេតុង​​​ ស្ថិត​​លើចំណោតផ្លូវ​ ​​​​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ ខេត្តព្រះសីហនុ។ ​ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរមក​រក្សាទុក ​​ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់​ និងបញ្ជូនអ្នករងរបួស​ទៅកាន់មន្ទីរពេទ្យ៕…