ណារ៉ា ចេញមុខ​សូមទោស​ យ៉ែម សំអូន​ ក្រោយ​ក្តៅស្លឹកត្រចៀក

បន្ទាប់ពីខាង Post News បានចុះផ្សាយនូវព័ត៌មាន ដាក់ចំណងជើងថា «គណនី FB យ៉ែម សំអូន បបួលតារាសម្តែងប្រុសម្នាក់ឡើងសណ្ឋាគារ» បានធ្វើឲ្យយ៉ែម សំអូន ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ហើយខណៈពេលនេះដែរ តារាសម្តែង ណារ៉ា បានចេញសារសូមទោសជាសាធារណៈ ។​ តារាសម្តែង ណារ៉ា…

ផលិតករចក្រវាទ្ប អះអាងថាខាតរឿងឡើងស្ពឹកមុខ

ខណៈផលិតករភាគច្រើនត្រូវគេកត់សម្គាល់ថាបានក្លាយជាអ្នកមានបានព្រោះតែការផលិតរឿងលក់អោយបណ្ដាទូរទស្សន៍ អ្នកស្រីថុង ស៊ីទៀង ម្ចាស់ផលិតកម្មចក្រវាទ្បពេជ្រ បែរជាបានប្រាប់ថា អ្នកស្រីផលិតរឿងខាតឡើងស្ពឹកមុខហើយ ប៉ុន្តែដោយសារតែការស្រឡាញ់ទើបប្រឹងតស៊ូ។ អ្នកស្រីបានប្រកាសបែបនេះក្នុងពិធីក្រុងពាលីរឿង«វេទមន្តស្នេហ៍» ដែលជារឿងឆ្លុះបញ្ចាំងពីសម័យលង្វែក កាលពីព្រឹកថ្ងៃទី២ មិនា ។ អ្នកស្រីនិយាយថាក្នុងមួយភាគស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ផ្ដល់អោយអ្នកស្រីបានច្រើនដោយអោយរហូតដល់មួយភាគ២ពាន់ដុល្លារឯណោះ ប៉ុន្តែអ្នកស្រីនៅតែខាតដោយសារតែតួក៏ឡើងថ្លៃ ហើយការផលិតផ្សេងៗនៅតែចំណាយច្រើន។ អ្នកស្រីថាបើខ្លួនមិនស្រឡាញ់សិល្បៈ គឺទុកកម្លាំង និងទុកលុយសម្រាកចាយសប្បាយជាងហ្នឹងឆ្ងាយណាស់ ប៉ុន្តែមកពីចេះតែចង់ផលិតរឿងរួមចំណែកលើកស្ទួយដល់វិស័យសិល្បៈទើបបន្តចំណាយលុយខាតស្ទើរតែគ្រប់រឿង ដើម្បីកុំអោយផលិតករបិទទ្វារ។…

ឆាយ វិរៈយុទ្ធ អត់ខ្វល់ធ្លាក់កូដ ក្រោយរៀបការ

ខណៈតារាចម្រៀងប្រុសយុវវ័យស្ទើរមួយចំហៀងសិល្បៈ សឹងមិនហ៊ានរំលេចរឿងស្នេហា និងជីវិតអាពាហ៍ពិពាហ៍ព្រោះខា្លចធ្លាក់កូដនោះ តារាចម្រៀងល្បីឈ្មោះលោកឆាយ វិរៈយុទ្ធ បែរជាបានភ្ជាប់ពាក្យ និងប្រកាសភ្ជាប់ពាក្យជាមួយកូនស្រីម្ចាស់រោងម៉ាស៊ីនសំបូរទ្រព្យនៅខេត្តកំពង់ចាម ដោយមិនខ្វល់ពីរឿងប៉ះពាល់កេរ្តិ៍ឈ្មោះ។ លោកឆាយ វិរៈយុទ្ធ និយាយថាបើទោះជាលោកជាអ្នកសិល្បៈ ប៉ុន្តែលោកមិនអាចនឹងមានស្នេហាលួចលាក់ ហើយសុខចិត្តរួមរស់ក្នុងភាពលាក់កំបាំងមហាជនដោយមិនបំពេញមុខនារីជាគូស្នេហ៍របស់ខ្លួននោះទេ។ អ៊ីចឹងហើយទើបលោកសម្រេចចិត្តភ្ជាប់ពាក្យធំដុំ និងបានប្រកាសថានឹងចូលរោងការក្នុងពេលឆាប់ៗ បន្ទាប់ពីការងារច្រៀងរាំរយាលបន្តិច។ យ៉ាងណាមិញ លោកមិនទាន់ច្បាស់ថានឹងត្រូវរៀកការពេលណា ថ្ងៃណាអោយប្រាកដនៅឡើយទេ ដោយសារតែចាំមើលវេលា…

ស៊ិន ធារី អ្នកនិពន្ធបទល្បីឲ្យ ឆាយ វិរៈយុទ្ធ ចេញពីសាន់ដេ ទៅថោន

បទដ៏ល្បីមួយបទរបស់ឆាយ វិរៈយុទ្ធ ក្រោមចំណងជើងថា “ស្មោះ​បង​អូន​ស្លាប់​អី” ដែល​និពន្ធដោយ កញ្ញា ស៊ិន ធារី បានដក់ជាប់អារម្មណ៍​អ្នកគាំទ្រនៅសាន់ដេ ប៉ុន្តែអ្នកនិពន្ធរូបនេះ ត្រូវបានលេចមុខយ៉ាង​ក្រឡឺមនៅថោន វិញ ។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ផលិតកម្មសាន់ដេ កំពុងរង្គោះរង្គើផ្ទៃក្នុង ខណៈដែល​អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏ចាកចេញពីទ្រនំខ្លួន ធ្លាប់សាងភាពល្បីល្បាញ ទៅរស់នៅ​ទ្រនំ​ថ្មី…

យាយខ្លាច្រៀងសំឡេង​ប្រុសលើកទី​៤ ក្នុងសាច់រឿងពិតដ៏រំជួលចិត្ត​របស់តារាសម្តែង​ សាវិន ហ្វីលីព

នេះជាលើកទី​៤ ហើយដែលយាយខ្លា បានបញ្ចេញសំនៀង​ជូន​ទស្សនិកជនស្តាប់កម្សាន្តដ៏រំជួលចិត្ត​ ផ្អែកលើសាច់រឿងពិត តារាសម្តែងល្បីឈ្មោះ លោក សាវិន ហ្វីលីព ។ និយាយពីឈ្មោះ យាយខ្លា មានទស្សនិកជន​ស្គាល់តិចណាស់ ក៏ព្រោះតែ​ភាគច្រើន​លោកតែងតែបង្ហាញវត្តមាន ក្នុងឈុត​ជាមនុស្ស​ស្រី អ៊ីចឹងហើយ រហូតអ្នកខ្លះ​មិនស្គាល់ បើទោះបីជា​ចូលសិល្បៈជាច្រើនឆ្នាំក្តី ។​ តាមរយៈបទសម្ភាសន៍ ជាមួយ…

គណនី FB យ៉ែម សំអូន បបួលតារាសម្តែងប្រុសម្នាក់ឡើងសណ្ឋាគារ​

ចាត់ទុក​ជារឿងភ្ញាក់ផ្អើល ដែល​គណនីមួយឈ្មោះ Yem Somorn បានបបួលតារាសម្តែង ណារ៉ា ឡើង​សណ្ឋាគារ តាមរយៈសារ​លើបណ្តាញសង្គមហ្វេសប៊ុក​។​ កន្លងទៅ​ដូចអ្វីដែលយើងបានដឹងរួចមកហើយថា លោក យ៉ែម សំអូន ធ្លាប់លេចឭនូវព័ត៌មានថា​ស្រឡាញ់ភេទដូចគ្នា ប៉ុន្តែ​ត្រូវបានសាមីខ្លួនធ្វើការច្រានចោល​ម្តងហើយម្តងទៀត​លើដំណឹងដ៏រសើបមួយនេះ​។​ ព័ត៌មានដ៏រសើបខាងលើបានធ្លាយសារជាថ្មីម្តងទៀត ដោយ​គណនីហ្វេសប៊ុកខាងលើ បានផ្ញើសា​រ ទៅកាន់តារាសម្តែងភេទដូចគ្នា លោក ណារ៉ា…

មន្ត្រីក្រសួងធំ២ បើកវេទិកាសួរឆ្លើយ យ៉ាងកម្រដល់តារាសិល្បៈ

ជំនួបទ្រង់ទ្រាយធំរបស់គ្រួសារតារាកម្ពុជាកាលពីរសៀលថ្ងៃទី១ មីនា ម្សិលមិញ គេកត់សម្គាល់ថាមន្ត្រីជាន់ខ្ពស់២រូប មកពីក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន បានចំណាយពេលរហូតដល់ជាង៣ម៉ោង បង្ហាញចំណាប់អារម្មណ៍ និងអង្គុយឆ្លើយសំណួររបស់តារាសិល្បៈ។ ថ្នាក់ដឹកនាំទាំងពីរមិនត្រឹមតែបើកបទបង្ហាញដែលមានប្រយោជន៍ដល់តារាសិល្បៈគ្រប់ជំនាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបំភ្លឺនូវការចោទសួរជាច្រើនធ្វើអោយតារាៗក្នុងអង្គពិធីភ្លឺភ្នែកផងដែរ។ វេទិកាដែលបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកតាំងពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាចនោះ គឺជាវេទិកាសួរឆ្លើយរវាងតារាសិល្បៈ ផលិតករ និងថ្នាក់ដឹកនាំពាក់ព័ន្ធយ៉ាងកម្រ ដែលមានសមាជិកចូលរួមរហូតដល់ជិត១០០នាក់មកGroup «គ្រួសារតារាកម្ពុជា»។ ពិធីនេះមានគោលបំណងថ្លែងអំណរគុណដល់អ្នកស្រីអែនជីលីណាជូលី ដែលបានផលិតរឿងហូលីវូដនៅកម្ពុជាធ្វើអោយតារាខ្មែរមានឱកាសបានសម្ដែងរឿងជាលក្ខណៈអន្តរជាតិហូលីវូដ…

អ៊ុន សុធា បកអាក្រា​ត​មុខ សុវណ្ណ មករា

ក្រោយពីទុក​ឱកាស​ជាច្រើន​លើក​ឲ្យម្ចាស់ផលិតកម្មដែលមានរឿង​អាស្រូវ​ជាមួយតារាម្នាក់ និង ប្រពន្ធរបស់ខ្លួននោះ ពេលនេះ​ តារាសម្តែង អ៊ុន សុធា បានសម្រេច​ចិត្តបកអាក្រាត​មុខ​មាត់​ម្ចាស់ផលិតកម្ម​ដែល​បោក​ការ​ទុកចិត្ត​ខ្លួន​ជាផ្លូវការ​។​ គេ​នៅចាំបានថា អ៊ុន សុធា ធ្លាប់បានសរសេរនៅលើហ្វេសប៊ុកកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ​ ២០១៧ ឲ្យដឹងថា រហូតមកដល់ពេលនេះម្ចាស់ផលិតកម្ម​ម្នាក់នោះ បានទាក់ទង​ម​ក​ខ្ញុំ​ហើ​យ​ ​គា​ត់​បា​ន​ស​ន្យា​សា​រ​ជា​ថ្មី​ថា​ ​(​នឹ​ង​ប្រ​គ​ល់​លុ​យ​គ្រ​ប់​ចំ​នួ​ន​នៅ​ថ្ងៃ​ទី​…

តួស្រីក្នុងរឿង​ Harry Potter លេង​ស្តាយ៍បញ្ចេញដើមទ្រូង​

តារាម៉ូដែល និងសម្តែង​សញ្ជាតិអង់គ្លេស នាង Emma Watson បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក៏ព្រោះតែលេងស្តាយ៍មិនធ្លាប់បានបង្ហាញពីមុនមក។​ យោងតាម​ទស្សនាវដ្តី vanityfair បានចុះផ្សាយថា Emma Watson បង្ហាញខ្លួនលើកនេះប្លែក ខណៈដែលថតរូបដើម្បីផ្សព្វផ្សាយរឿងថ្មី “Beauty and the Beast” ដោយនាងបានលេងខ្លួនសិចស៊ី បញ្ចេញដើមទ្រូង…

ឈិន សុធារី ធ្វើខួបកូនភ្លោះ និងប្រកាសឈប់ពរពោះ

កាលពីយប់ថ្ងៃទី២៧ កុម្ភៈ តារាចម្រៀងអ្នកនាង ឈិន សុធារី និងស្វាមីគឺលោកសុវណ្ណ មករា បានប្រារព្ធពិធីខួបមួយឆ្នាំកូនភ្លោះប្រុសស្រីរបស់ខ្លួនយ៉ាងអធឹកអធមដោយមានតារាសិល្បៈល្បីៗជាច្រើនចូលរួម នៅភោជនីយដ្ឋានធំមួយនៅម្ដុំសាលាបឋមសិក្សាទួលគោក។ អ្នកនាងបានប្រកាសក្នុងពិធីនោះថា ខ្លួនឈប់យកកូនទៀតហើយ ដោយសារតែកូនភ្លោះ២នាក់គ្រប់គ្រាន់។ ពិធីខួបមួយឆ្នាំនាយប់នោះ អ្នកនាងឈិន សុធារី បានអះអាងថាអ្នកនាងសប្បាយចិត្តខ្លាំងដែលបានស្វាមី និងអ្នកមានគុណចូលរួមរៀបចំ។ អ្នកនាងថាកូនប្រុសភ្លោះរបស់ខ្លួនមានឈ្មោះថា Sovann Phuranuk…