រឿង«រាជបូរីComeback»ផ្ទុះប្រតិកម្ម
យោងតាមការបង្ហើបពីក្រុមផលិតករ សាច់រឿង «រាជបូរីComeback » បានលេចឡើងនូវប្រតិកម្មធំមួយ ជាពិសេសបន្ទាប់ពីមានការបង្ហោះថាវិញ្ញាណលោករាជ បុរី ទៅបន្លាចតួសម្ដែងម្នាក់រហូតដល់កញ្ញា ជេស៊ីកា ជាតួឯកស្រីឈឺបន្តោងស៊ីរ៉ូម។ ការផលិតរឿងនេះមានការទម្លាយថាមានការជំទាស់កាន់តែខ្លាំងពីគ្រួសាររបស់លោករាជ បូរី ក្នុងពេលខ្សែរឿងទាំងមូលឈានដល់ការផលិតបានជិត៧០ភាគរយទៅហើយ។ លោកហួរ សុផល បានអះអាងក្នុងឱកាសចេញថតប្លង់ខ្លះៗក្នុងក្លិបកម្សាន្តមួយកាលពីថ្ងៃទី២៤ កុម្ភៈថា ក្នុងពេលផ្ដើមផលិតភ្លាមៗគ្រួសាររបស់លោករាជ បូរី មិនឃើញមានការជំទាស់ចំពោះសាច់រឿងនោះទេ…