ចោរគាស់ផ្ទះមន្ត្រីសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យម្នាក់ លួចយកគ្រឿងអលង្ការជិត២០០០ដុល្លារ

ភ្នំពេញៈ មន្ត្រីសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យម្នាក់ ត្រូវបានគេស្គាល់ព្រះនាមថា ស្ទាំងខៀវ៤ ខណៈចុះបំពេញបេសកកម្មបង្ក្រាបល្បែងសង្វៀនជល់មាន់មួយកន្លែងក្នុងភូមិថ្មគោល សង្កាត់ចោមចៅ កាលពីម្សិលមិញ ពេលត្រឡប់​មកដល់ផ្ទះវិញ គ្រឿងអលង្ការមានខ្សែក ខ្សែដៃ និងចិញ្ចៀនសរុបជិត២ពាន់ដុល្លារ ត្រូវបានចោរគាស់ផ្ទះលួចទៅអស់។ ម្ចាស់ផ្ទះ ដែលជាមន្ត្រីសន្តិសុខមានឈ្មោះ អ៊ូ សុផល អាយុ៤០ឆ្នាំ មុខរបរជាសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ ព្រះនាមស្ទាំងខៀវ៤ មាន​ប្រពន្ធឈ្មោះ…

នគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតវត្ថុតាងមួយចំនួន

ពោធិ៍សាត់ៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ដឹកនាំដោយលោកអនុសេនីយ៍ឯក ហង្ស សាវ៉ុន នាយប៉ុស្តិ៍ ដោយមានការទទួលបញ្ជាផ្ទាល់​ពីលោកអធិការ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិពោរបង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានចុះឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ និងដកហូតវត្ថុតាងមួយចំនួន។ លោកអនុសេនីយ៍ឯក ហង្ស សាវ៉ុន នាយប៉ុស្តិ៍កំពង់ពោធិ៍បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ…

មុននេះបន្តិច! ឆេះផ្ទះបណ្ដែតលើទឹក១ខ្នងខ្ទេចទាំងស្រុង នៅព្រែកតាទែន

កណ្ដាលៈ ផ្ទះបណ្ដែត​១ខ្នង ស្ថិតក្នុងភូមិមង្គល ឃុំ​ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៣ ខែមករា ​ឆ្នាំ២០១៧។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើង​ឆាបឆេះខាងលើនេះ មានទំហំ៤គុណនឹង៨ម៉ែត្រ សងអំពីឈើប្រកស័ង្គសី ហើយសម្ភារៈនៅខាងក្នុងផ្ទះ​ទាំងអស់ ត្រូវអគ្គិភ័យឆេះខ្ទេចគ្មានសល់ឡើយ។ សេចក្តីរាយការណ៍បានបន្តថា មូលហេតុបណ្ដាលមកពីម្ចាស់ផ្ទះ​​ដុតភ្លើងស្ងោរចំណីត្រី រួចចេញទៅក្រៅបាត់ ទើបបណ្ដាលឲ្យភ្លើងរាលដាលឆេះផ្ទះតែម្ដង។…

អនិច្ចា! កុមារីម្នាក់ ត្រូវពស់១ក្បាលឆក់យកជីវិត

បន្ទាយមានជ័យៈ កុមារីម្នាក់ ត្រូវបាន​ពស់ចឹកស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឲ្យ​ដឹងថា កុមារីរងគ្រោះឈ្មោះ សុង សុខា (ហៅ…

ទាក់ឆ្កែអស់លក្ខណ៍ ជាប់អន្ទាក់សមត្ថកិច្ច

​ព្រះសីហនុៈ កម្លាំងអធិការដ្ឋាន​នគរបាលក្រុង​ព្រះសីហនុ បានធ្វើ​ការមុខសញ្ញាទាក់ឆ្កែពេលយប់ដ៏សកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ កាលពីវវេលា​ម៉ោង១និង៣០នាទីរំលងអធ្រាត្រឈាន​ចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារចិនក្រុមទី៣៣ ភូមិ១សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភិន ផល្លី (ហៅពីង) ​ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ម្តុំភូមិដូង…

បង្ក្រាបទីតាំងលេងហ្គេមបាញ់ត្រី ដកហូតទូហ្គេម១គ្រឿង និងឃាត់ខ្លួនម្ចាស់មកធ្វើការអប់រំ

ភ្នំពេញៈ លោក សុខ ពេញវុទ្ធ អភិបាលខណ្ឌដូនពេញ កាលពីវេលាម៉ោង១១និង៤០នាទីយប់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ បាន​ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះបង្ក្រាបទីតាំងបើកលេងហ្គេមបាញ់ត្រីនៅចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាបនេះ កម្លាំងរបស់លោកបានដកហូតទូហ្គេមបាញ់ត្រីចំនួន១គ្រឿង កៅអី១០ កង្ហារ១គ្រឿង និងឃាត់ខ្លួនម្ចាស់អាជីវកម្មម្នាក់…

Update: សាំយ៉ុងព្រលះយីឌុបដឹកដំឡូងពីក្រោយ ស្លាប់៥ របួសធ្ងន់ស្រាល៤

ព្រៃវែងៈ យ៉ាងហោចណាស់មានមនុស្សទាំងក្មេងទាំងចាស់ចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យ​រន្ធត់មួយ ដែលបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៨A ត្រង់ចំណុចចន្លោះគីឡូ​ម៉ែត្រលេខ៥៦និង៥៧ ស្ថិតក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ សាក្សីនៅកន្លែងកើតហេតុបានឲ្យ​ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយសាររថយន្តសាំយ៉ុង១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ចាម…

បញ្ជូនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់មកតុលាការ និងលោកនេន២អង្គយកទៅអប់រំនៅមណ្ឌលកែប្រែ

កណ្តាលៈ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន២នាក់មកតុលាការ ដើម្បីធ្វើការវិនិច្ឆ័យទោស និងលោកនេន២អង្គទៀត ត្រូវបាននគរបាលស្រុកកោះធំដោះលែងយកទៅអប់រំនៅមណ្ឌលកែប្រែ។ ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទី១.ឈ្មោះ ផុ​ន​ ម៉ារ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឫស្សីដាច់​ ឃុំព្រែកអំបិល ស្រុកស្អាង…

ល្បួងក្មេងស្រីអាយុ១៥ឆ្នាំ រំលោភបានសម្រេច

កណ្តាលៈ បុរសចំណាស់ម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពី​ប្រើល្បិចឲ្យលុយ១៥០០រៀលទៅ​ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ទិញទឹកអំពៅ រួចល្បួងចាប់រំលោភ រហូតបានសម្រេច។ ការឃាត់ខ្លួន ធ្វើឡើងកាលពីវេលាម៉ោង១រសៀសថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រឿន ផាត ភេទប្រុស អាយុ៥១ឆ្នាំ…

តំណាងអយ្យការបញ្ជូនស្ត្រីចិនម្នាក់ ទៅមណ្ឌលបន្សាបគ្រឿងញៀន ពាក់ព័ន្ធករណីយកគ្រឿងចូល កាស៊ីណូណាហ្គា

ភ្នំពេញៈ ប្រភពពីសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងបានឱ្យដឹងថា លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ម្សិលមិញ បានសម្រេចបញ្ជូនស្ត្រីជនជាតិចិនម្នាក់ឈ្មោះ ZHANG XUE QIN អាយុ៣៥ឆ្នាំ ទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន។ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រី​សង្ស័យត្រូវបានលោក សៀង សុខ ចោទប្រកាន់ ពីបទ​រក្សាទុក…