ចុះចោលប្ដីទៅមានប្រុសថ្មី ប្ដីតាមទាន់វាយផ្អើលពេញផ្សារ

​ភ្នំពេញៈ មានការ​ភ្ញាក់ផ្អើលមួយ​​នៅ​ផ្សារ​ឯករាជ្យ​១ ស្ថិត​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ​​ត្រង់​​​ចំណុច​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​បុរស​ម្នាក់​បានស្ទុះ​ចុះ​ពីលើ​ម៉ូតូ ទៅ​ចាប់​ស្ត្រី​ម្នាក់​វាយដំ​យ៉ាង​​ដំណំផ្អើល​អ្នកដំណើរ ដោយឃើញនារី​កំពុង​ជិះ​ម៉ូតូ​ជាមួយ​បុរស​​ម្នាក់​ទៀត ប៉ុន្តែរត់គេចខ្លួនបាត់។ ហេតុការណ៍ភ្ញាក់ផ្អើល​នេះ ​កើតឡើង​កាលពី​ថ្ងៃត្រង់​ទី​១២ មក​រា នេះ ក្រោយកើតហេតុ ​សមត្ថកិច្ចបាន​​ឃាត់ខ្លួន​បុរស​ដៃដល់ និង​ស្ត្រី​រង​គ្រោះ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​​ចៅ​។ ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ…

ចិត្តខ្លាំងមែន! កាប់ប្រពន្ធ​ដាច់ដៃ និងបែក​ក្បាល រួចរត់​ទៅចង-ក បញ្ចប់​ជីវិតខ្លួនឯង នៅស្រុក​សណ្ដាន់

កំពង់ធំៈ បុរសជាប្ដីចិត្តកំណាចម្នាក់ បានយកកាំបិតខ្វែវកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យដាច់ដៃ និងរងរបួសក្បាលធ្ងន់ធ្ងរ រួចមិនអស់ចិត្តរត់ទៅចង-ក ដើម្បីបញ្ចប់ជីវិតខ្លួនឯង។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុច​រោងចាំចំការ​ តំបន់ព្រៃក្រសាំងខាងត្បូង​ ស្ថិតក្នុងភូមិក្រសាំង ឃុំសណ្ដាន់​ ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ។ មន្ដ្រីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា ករណីអំពើហិង្សាដ៏ឃោឃៅនេះ បង្កដោយជនសង្ស័យជាប្ដីឈ្មោះ…

ជនអនាថាម្នាក់ ដេកស្លាប់កណ្ដាលវាលស្រែ

ភ្នំពេញៈ សាកសពបុរសអនាថាម្នាក់ ត្រូវបានប្រជាពលរដ្ឋបានប្រទះកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ ក្មេងឃ្វាលគោបានប្រទះឃើញសពបុរសម្នាក់ដេកស្លាប់កណ្ដាល​វាលស្រែនៅចំណុចខាងលើ ហើយក៏បានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន។ ក្រោយទទួលព័ត៌មាន សមត្ថកិច្ចសង្កាត់ព្រៃសបានចុះដល់កន្លែងកើតហេតុ ហើយបានរាយការណ៍បន្តទៅកម្លាំងជំនាញចុះមកធ្វើកោសល្យវិច័យសពបុរសខាងលើ។ ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានបញ្ជាក់ឲ្យ​ដឹងថា សពខាងលើ គឺស្លាប់ដោយសារជំងឺខ្យល់គរ…

នគរបាលប៉ុស្តិ៍ពុកឫស្សីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងថ្នាញៀន

កណ្ដាលៈ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី បានបន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ចំណុចភូមិពុកឫស្សីក្រោម ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ក្នុងចំណោម៣នាក់។ ជនសង្ស័យជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ផន សុភីន ហៅ ភីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ…

ឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង អ្នកលេងដឹងខ្លួនរត់អស់

កណ្ដាលៈ កម្លាំងនគរបាលរដ្នបាលប៉ុស្តិ៍ឈើទាល ស្រុកកៀនស្វាយ កាលពីវេលាម៉ោង១និង​១០នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧បានដឹងនាំកម្លាំងចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងនៅចំណុចផ្ទះឈ្មោះ ថៃ សុខុម ភេទស្រី អាយុ៣៥ឆ្នាំ (ពិការខ្វិនជើង) ស្ថិតក្នុងភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល។ នគរបាលរដ្នបាលប៉ុស្តិ៍ឈើទាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងមិនបានធ្វើការឃាត់ក្រុមអ្នកញៀនល្បែងឡើយ ព្រោះពួកគេដឹងខ្លួន ហើយរត់គេចខ្លួនអស់ គ្រាន់តែកម្លាំងដកហូតវត្ថុតាងរួមមាន​៖ បៀ១ហ៊ូ…

មានជំងឺប្រចាំកាយ ចុះមុជទឹកលង់ស្លាប់

កណ្ដាលៈ សាកសពបុរសម្នាក់ ត្រូវគេប្រទះឃើញអណ្ដែតទឹកកាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ ខែមករា​ ឆ្នាំ២០១៧ នៅចំណុចក្នុងទឹកដៃទន្លេបាសាក់កោះថ្មី ស្ថិតក្នុង ភូមិកោះថ្មីឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល។ សាកសពមានឈ្មោះ ង៉ែត ចុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិចុងកោះថ្មី ឃុំកោះធំ (ក)ស្រុកកោះធំ…

នាវាធុនយក្ស២គ្រឿង បាននាំភ្ញៀវទេសចរជាង២០០០នាក់ ​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

ព្រះសីហនុៈ នាវា​ទេសចរណ៍ធុនយក្ស​ចំនួន២គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពីម៉ោង៧ព្រឹកថ្ងៃទី១២ ខែ​មករា ឆ្នាំ២០១៧នេះ។ នា​វាទី១.ឈ្មោះ Seabourn Sojourn និង​នា​វាទី២.ឈ្មោះ Costa Victoria នាវា​ទាំងពីរ​នេះ​ចេញមក​ពី​កំពង់ផែ Laem Chabang ប្រទេស​ថៃ ហើយ​នា​វាទី១ មាន​ផ្ទុក​អ្នកដំណើរ​ចំនួន៤៤៩នាក់ និង​នាវិក​ចំនួន៥០នាក់ និង​នា​វាទី២…

រថយន្ត RX330 ចតចោលលើផ្លូវ ៣យប់៤ថ្ងៃ បង្កការភ្ញាក់ផ្អើលដល់​សមត្ថកិច្ច

ភ្នំពេញៈ រថយន្តឡិចស៊ិស RX៣៣០មួយគ្រឿង ត្រូវបានគេយកមក​ចតចោលនៅលើផ្លូវអស់រយៈពេល៣យប់៤ថ្ងៃហើយ មិនឃើញម្ចាស់មកយកសោះ ដោយមានការសង្ស័យ ទើបពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បួងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តស៊េរីទំនើប ដែលត្រូវគេយកមក​ចតចោលនេះ ម៉ាកឡិចស៊ីស RX៣៣០ពណ៌ស…

ផ្ទុះមីនតោនមួយគ្រាប់ខ្ទេចអាបុលមួយគ្រឿង សំណាងល្អគ្មានអ្នកស្លាប់

បន្ទាយមានជ័យៈ មេឃុំគោករមៀត ស្រុកថ្មពួកបានឲ្យ​ដឹងថា អាបុលមួយគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរ ខណៈកំពុងឈូសដីធ្វើផ្លូវ ស្រាប់តែជាន់លើមីនតោន ដែល​បន្សល់ពីសម័យសង្គ្រាម សំណាងល្អមិនមានអ្នករងរបួសធ្ងន់ និងស្លាប់ឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រមាណជា៨និង៣០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិគោករមៀត ឃុំគោករមៀត ស្រុថ្មពួកខេត្តបន្ទាយមានជ័យ។ លោកមេឃុំបញ្ជាក់ថា ការផ្ទុះនៅចំណុចខាងលើនេះ គឺខណៈ​ក្រុមហ៊ុនរបស់លោក ប្រាក់…

មកដេកផ្ទះម៉ែធម៌មួយយប់ ព្រឹកឡើងរត់ទៅប្ដឹងប៉ូលិស!…

ភ្នំពេញៈ នារីរូបស្រស់ម្នាក់ បានរត់មកដាក់ពាក្យបណ្ដឹង​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​​ស្ទឹងមានជ័យកាលពីវេលាម៉ោង៩និង​៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ដោយប្ដឹង​កូន​ម្ចាស់ផ្ទះ​ ដែលត្រូវជាម៉ែធម៌បានលួចយកម៉ូតូរបស់ខ្លួនទៅបាត់។ នារីខាងលើបានឲ្យដឹងថា នៅយប់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ រូបគេ​បាន​ជិះម៉ូតូ​មួយគ្រឿងម៉ាក​ZOMER X ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ​ ភ្នំពេញ 1FH-5999​ ទៅសម្រាក​នៅផ្ទះម៉ែធម៌នៅម្ដុំពេទ្យសត្វ​ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ…