កុងតឺន័រក្រុមហ៊ុន SK បើកសុខៗ ផ្ទុះកង់ក្រោយ រេចង្កូត​ក្រឡាប់ផ្ងារជើង

ព្រះសីហនុៈ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន SK ផ្ទុះកង់ខាងក្រោយ ខណៈពេលកំពុងបើកបរ បណ្ដាលឲ្យ​ក្រឡាប់ផ្ងារជើង តៃកុងភ័យពេករត់បាត់ស្រមោលតែម្ដង។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីម៉ោង១និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៨_១៥៩ស្តិតនៅភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួននេះ ម៉ាកហ៊ីណូ ពណ៌ខៀវលាយទឹកប្រាក់…

រថយន្តដឹកប្រេងសូគីម៉ិចបុករថយន្ត​ហ៊ីយ៉ាន់​ដាយពីក្រោយ អ្នកបើកបរ​រងរបួសស្រាល

ព្រះសីហនុៈ ​ករណី​គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកប្រេងសូគីម៉ិចបុករថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញពីក្រោយពេញទំហឹង បណ្ដាលឲ្យយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង​៤និង៣០នាទី​ ថ្ងៃ​ទី១២ ខែមករា ឆ្នាំ២០១៧​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​៤​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣២-១៣៣​ ក្នុង​ភូមិ​សមេ្តចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ​គ្រោះថ្នាក់នេះ បង្កដោយរថយន្ត ​ដឹក​ប្រេង​សូគីម៉ិច របស់ក្រុមហ៊ុន…

ផ្ទះអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវអគ្គិភ័យឆេះទាំងស្រុង

ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បឋម​ពីភ្នាក់ងារខេត្តស្តឹងត្រែងបានឲ្យដឹងថា ផ្ទះរបស់លោកអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីរសៀលថ្ងៃទី១១ ខែកមរា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ តាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ផ្ទះខាងលើ មានម្ចាស់ឈ្មោះ អីវ លឿ ជាអធិការរងស្រុកថាឡាបរិវ៉ាត ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិអស់ទាំងស្រុង។ ដោយឡែកតាមសម្ដីលោក សែន…

សាំងបន្តឡើងថ្លៃ មិនចុះសោះ!..

ភ្នំពេញ: បើប្រៀបធៀបតម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជា រយ:ពេល១០ថ្ងៃដូចគ្នា កាលពីសប្ដាហ៍មុន តម្លៃប្រេងសាំងនៅ១០ថ្ងៃបន្ទាប់ នៅតែបន្តឡើងថ្លៃមិនចុះសោះ!។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងមុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តក្នុងរយៈពេល១០ថ្ងៃ ខាងមុខនេះ។ តម្លៃប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេស រួមមាន ៖ – ប្រេងសាំងស៊ុបពែរ…

ចាប់ពីថ្ងៃទី១៣-១៧ មករា ខាងមុខនេះ រាជធានី និងបណ្ដាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ភ្លៀងនឹងបន្តធ្លាក់ចុះពីមធ្យមទៅច្រើននៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ដូច្នេះសូមឲ្យក្រសួងស្ថាប័ន អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង។ ដោយសម្ពាធទាបនេះ នឹងវិវត្តទៅជាវិសម្ពាធ​ ឬព្យុះទី១ឈ្មោះ​MUIFA ហើយនៅយប់ថ្ងៃទី ១៣ ខែមករា វានឹង​ធ្វើ​ដំណើរមកដល់ក្បែរ​ឆ្នេរ​ភាគអាគ្នេយ៍ប្រទេសវៀតណាម។…

សាហាវម៉្លេះ! រំលោភសម្លាប់ស្រ្តីម្នាក់ នៅកណ្ដាលវាលស្រែ

តាកែវៈ ស្រ្តីវ័យ​ប្រហែល៣៥ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខរំលោភ ហើយវាយសម្លាប់នៅកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព បានបញ្ជាក់ថា ស្រ្តីរងគ្រោះខាងលើង ពិតជាស្លាប់ ដោយសារករណីរំលោភសម្លាប់ពិតប្រាកដមែន។ សមត្ថកិច្ចបានឲ្យដឹងទៀតថា…

តាមពិតក្រុមចោរប្លន់កាំភ្លើងអាកា ជាអតីតអ្នកទោសទើបចេញពីគុក ពេលនេះត្រូវបញ្ជូនទៅកាន់គុកវិញ

ភ្នំពេញៈ បើយោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានជនត្រូវចោទជាក្រុនចោរប្លន់កាំភ្លើងអាកាចំនួន៥នាក់ ក្នុងចំណោម៨នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ គឺជាអតីតអ្នកទោសដែលទើបតែចេញពីគុកបាន៣ខែ ពាក់ព័ន្ធបទល្មើសប្លន់ដូចគ្នា។ សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនត្រូវចោទបានសារភាពថា រាល់ពេលប្លន់ម្តងៗ ពួកគេតែងតែបាញ់សម្លាប់ជនរងគ្រោះណាដែរហ៊ានតមាត់ ឬរឹងរួសមិនព្រមប្រគល់ទ្រព្យសម្បត្តិឱ្យពួកគេដោយស្រួលៗ។ ពេលពួកគេប្លន់នៅខណ្ឌពោធិសែនជ័យរួច ពួកគេដើរទៅចាំគ្នីគ្នាមកទទួលនៅម្តុំផ្លូវជាតិលេខ ៥១ នាខេត្តកំពង់ស្ពឺ និងសម្រាកនៅខេត្តកំពង់ស្ពឺនៅពេលថ្ងៃ ហើយពេលយប់បានត្រលប់មកភ្នំពេញវិញ។ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១១…

អត់ភ្លើងប្រើ​មួយថ្ងៃពេញនៅ​ក្រុងបាវិត ដោយ​សារ​វៀតណាមជួសជុលបណ្ដាញ

ស្វាយរៀងៈ បើតាមសេចក្ដីជូនដំណឹងរបស់​អគ្គិសនីស្វាយរៀងបានឲ្យដឹងថា នៅវេលាម៉ោង​៥ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ រហូតដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល អគ្គិសនីខេត្តស្វាយរៀងនឹងផ្អាកការផ្គត់ផ្គង់ភ្លើង ចាប់ពីភូមិបាវិតកណ្ដាលខាងត្បូង​ផ្លូវជាតិលេខ១ រហូតដល់ភូមិព្រៃផ្ដៅ សង្កាត់បាវិត ជាបណ្ដោះអាសន្ន មូលហេតុ​ភាគីវៀតណាម​ស្នើសុំ​ធ្វើការជួសជុល​បណ្ដាញ។ អគ្គិសនីស្វាយរៀង នឹងធ្វើការផ្គត់ផ្គង់ចរន្ត​អគ្គិសនីជូនប្រើប្រាស់ឡើងវិញ តាមសភាពជាក់ស្ដែង៕

ស្ត្រីជនជាតិរុស្ស៊ីម្នាក់ ស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុៈ ស្រ្តីជនជាតិរុស្ស៊ីម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅ(ពេទ្យចំការចេក) កាលពីវេលាម៉ោង៧និង២៥នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ សាកសពមាន​ឈ្មោះ GALINA NIKITINA ភេទស្រី កើតថ្ងៃទី 09-08-1948 សញ្ជាតិ​​រុស្ស៊ី មុខរបរនិវត្តជន(ស្នាក់នៅរយៈពេលវែង)។ តាមការឲ្យ​ពីឈ្មោះ ព្រំ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ…

ក្មេងទំនើង២ក្រុម ដេញកាប់គ្នា ផ្អើលសិស្សវិទ្យាល័យសិរីសោភ័ណ

បន្ទាយមានជ័យៈ នៅវេលាម៉ោងប្រមាណជាង១១ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យសិរីសោភណ័ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈក្មេងទំនើង២ក្រុម បើកការវាយប្រហារគ្នា ដោយប្រើប្រាស់ដុំថ្ម និងកាំបិតដេញកាប់គ្នា ដូចក្នុងរឿងភាគចិន។ ការវាយប្រហារនេះ បង្កការភ្ញាក់ផ្អើលដល់សិស្សវិទ្យាល័យក្រុងសិរីសោភ័ណ ខណៈចេញពី​សាលាទៅផ្ទះ។ ក្រោយកើតហេតុភាគីម្ខាងបាននាំគ្នាជិះរទេះសណ្តោងរ៉ឺម៉កម៉ូតូចេញដោយសុវត្ថិភាព ខណៈសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ៕ https://youtu.be/BWVZHoqg16s