បង្ក្រាបគ្រឿងញៀននៅអង្គតាសោម ឃាត់ខ្លួនមុខសញ្ញា៥នាក់

តាកែវៈ ដោយមានបញ្ជាពីស្នងការ និងមានការសម្របសម្រួលរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍អង្គតាសោម និងប៉ុស្ដិ៍លាយបូរ បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់សារធាតុមួយកន្លែង នៅចំណុចកុងស៊ីកាប់ជ្រូក ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនមុខសញ្ញា៥នាក់។…

កងរាជអាវុធហត្ថខេត្តកណ្តាល បង្ហាញមុខជនសង្ស័យទទួលផលចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះដោយខុសច្បាប់

កណ្តាលៈ អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់ការិយាល័យជំនាញចំណុះបញ្ជាការដ្ឋាន អង្គភាពកងរាជអាវុធហត្ថក្រុង ស្រុក ត្រូវស្វះសែ្វងរកបទល្មើស និងបង្រ្កាបបទល្មើសជាក់ស្តែងនៅថ្ងៃទី៥ ខែមករា…

តៃកុងរថយន្តក្រុមហ៊ុន “ហុងលីហួ” ផឹក ABC អស់៦កំប៉ុង បើកបុកម៉ូតូ MSX ទាំងកំរោល ស្លាប់៣នាក់នៅនឹងកន្លែង

កណ្ដាលៈ យុវជន៣នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​យ៉ាងអាណោចអាធ័ម បន្ទាប់ពីពួកគេ​ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តធុនធំ របស់ក្រុមហ៊ុន “ហុងលីហួ” បើកបុកទាំងកំរោល ខណៈដែលអ្នកបើកបរផឹកABCអស់ចំនួន៦កំប៉ុង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែ​មករា ឆ្នាំ​២០១៧ តាមបណ្ដោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ២៤-២៥ ស្ថិតនៅក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក​ម៉ាក…

អ្នកញៀនល្បែងបក្សីចំនួន៧នាក់ ត្រូវកម្លាំងនគរបាលស្រុកថ្មគោល ឃាត់ខ្លួន

បាត់ដំបងៈ អធិការដ្ឋាននគបាលស្រុកថ្មគោល លោក ផង់ សុភាព កាលពីម៉ោង​៤និង៣០​នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ បានដឹកនាំកម្លាំង ចុះបង្ក្រាបសង្វៀនមាន់ជល់មួយកន្លែងនៅភូមិក្រសាំង នៅចំណុចក្រុមទីភូមិក្រសាំង ឃុំតាម៉ឺនស្រុកថ្មគោល ឃាត់ខ្លួនបានមនុស្សចំនួន៧នាក់។ អធិការដ្ឋាននគបាលស្រុកថ្មគោល លោក ផង់ សុភាព បានឲ្យដឹងថា មនុស្សដែលកម្លាំងឃាត់ខ្លួនខាងលើនេះ រួមមាន៖…

ក្រុមមេការសំណង់វារីអគ្គិសនីស្ទឹងហាវ ជាង១០នាក់ នាំគ្នាមកតវ៉ាឲ្យក្រុមហ៊ុនបើកប្រាក់ខែជិត២០ម៉ឺនដុល្លារ

ភ្នំពេញៈ ក្រុមមេការសំណង់ជនជាតិចិន និងខ្មែរ មកពីការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងហាវ ប្រមាណជាង១០នាក់ បានមកប្រមូលផ្ដុំគ្នា ធ្វើការតវ៉ាទាមទារប្រាក់ខែជិត២០ម៉ឺនដុល្លារពីក្រុមហ៊ុន ចុង ជៀវ ដែលជាក្រុមហ៊ុនសំណង់ដ៏ធំមកពីប្រទេសចិន។ ការប្រមូលផ្ដុំគ្នានេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅបុរីចំការមន តាមណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា…

ចាក់បំពង់កមួយកាំបិត ប្លន់យកម៉ូតូបានសម្រេច

បន្ទាយមានជ័យៈ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខចាក់មួយកាំបិតចុងស្រួចចំបំពង់កប្លន់យកម៉ូតូបានសម្រេច កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានប្រាប់អង្គភាព Post newsតាមទូរសព្ទថា ជនរងគ្រោះមានមុខរបរជាអ្នកម៉ូតូឌុប ត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី តែមិនទាន់ទទួលបានអត្តសញ្ញាណនៅឡើយទេ។ ម៉ូតូដែលចោរប្លន់យកទៅមានម៉ាកហុងដា សេ១២៥…

រថយន្តដឹកដីភ្លេចទម្លាក់បែន បើកទាក់ខ្សែភ្លើងដួល​បង្គោលអស់១០ដើម

ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយប្រភេទ​យីឌុកដឹកដី បើកទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បណ្តាលឲ្យ​បាក់បង្គោលភ្លើងអស់ចំនួន១០ដើម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្តសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កហ៊ីយ៉ាន់ដាយ ប្រភេទដឹកដីមានក្បាលពណ៌ស ទ្រុងដាក់ដីពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ3C-1753។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ​ដឹងថា មូលហេតុគេឃើញរថយន្តខាងលើ​បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមផ្លូវទំនប់កប់ស្រូវដោយមិនបានទម្លាក់បែនចុះ លុះមកដល់ចំណុចកើតហេតុក៏បណ្តាលឲ្យ​ទាក់ទៅនិងខ្សែភ្លើកាត់ទទឹងផ្លូវ បណ្តាលឲ្យ​បាក់រាបដល់ដីអស់ចំនួន១០ដើមតែម្តង…

ផ្តន្ទាទោសបុរសកុងហ្គោ២នាក់ ដាក់ពន្ធនាគារ៨ឆ្នាំ ករណីលាងលុយខ្មៅ

ភ្នំពេញៈ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោក អ៊ី ឋាវរៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បាន ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិកុងហ្គោចំនួន២នាក់ ទី១ឈ្មោះ Emmanel Ngoma Ngoma CoCo អាយុ៤៩ឆ្នាំ និងទី២ឈ្មោះ Juniro Bin Mungomba…

កម្មករកម្មការិនី៣នាក់ ទាស់ពាក្យសម្ដីគ្នា ឈានដល់ការប្រើហិង្សាអ្នករបួសរត់មក​ដាក់ពាក្យបណ្តឹង

ភ្នំពេញៈ មានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងកម្មករកម្មការិនី រោងចក្រជី-អេវើរហ្គ្រីន (ខេមបូឌា)នីតធីង ចំនួន៣នាក់ បានទាស់ពាក្យសម្ដីគ្នាឈានទៅដល់ការប្រតាយប្រតប់គ្នា បង្កជាអំពើហិ​ង្សាបណ្តាលឲ្យ​មានរបួសស្នាមលើមុខ ហើយជនរងគ្រោះបានរត់​មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងចក្រជី-អេវើរហ្គ្រីន(ខេមបូឌា)នីតធីង ក្នុងភូមិល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ កម្មការិនីរងគ្រោះមានឈ្មោះ ផន ម៉ារ៉ន…

នគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួន​មុខសញ្ញាម្នាក់ ដកហូតថ្នាំញៀនមួយចំនួន

ព្រះសីហនុៈ កម្លាំងជំនាញ សហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុវេលាម៉ោង១១យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅក្រុមទី15 ភូមិ3 សង្កាត់4 ក្រុងព្រះសីហនុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតថ្នាំញៀនមួយចំនួន។ ជនសង្ស័យឈ្មោះ អៀម សុវណ្ណារិទ្ធ​​ (ហៅ ភ័ក្រ) ភេទប្រុស អាយុ៣៣ឆ្នាំ ព្រមទាំងវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន១កញ្ចប់ធំ…