ទិដ្ឋភាពអគ្គិភ័យឆេះផ្សាររ៉ុងក្លឿ នៅព្រឹកនេះ

ថៃៈ តូបលក់ស្បែជើង និងសម្លៀកបំពាក់នៅក្នុងផ្សាររ៉ូក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ស្ថិតនៅជាប់ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ នាវេលាម៉ោង៩ព្រឹកថ្ងៃទី៥ មករា នេះ ត្រូវបានអគ្គិភ័យកំពុងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ។ បើតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះនៅជិតកន្លែងដែលឆេះកាលពីអំឡុងឆ្នាំ២០១៦ អស់ជាង១០០តូប ហើយ​ផ្សាររ៉ុងក្លៀនេះភាគ​ច្រើនសុទ្ធសឹងជាអាជីករខ្មែរ។ ក្រោយកើតហេតុរថយន្តពន្លត់បានចេញអន្តរាគមន៍បាញ់ពន្លត់ជាស្ថាពរ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៥គ្រឿង…

ដំណឹង! ស្អែកនេះនឹងមានការចល័តសព្វាវុធយោធា ក្នុងរាជធានីភ្នំពេញ

ភ្នំពេញៈ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងថា ស្អែកនេះ វេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នឹងមានការដឹកជញ្ជូនសម្ភារៈយោធភណ្ឌកងយោធពលខេមរភូមិន្ទកាត់តាមរាជធានីភ្នំពេញ ចូលទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។ សេចក្ដីជូនដំណឹងជូនដំណឹងបានបញ្ជាក់ផងដែរថា សម្ភារៈយោធភណ្ឌទាំងនោះ ត្រូវបានដឹកជញ្ជូន​ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៣ ផ្លួវវេងស្រេង មហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងមហាវិថីព្រះសុធារស…

នគរបាលស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន៣កញ្ចប់

កណ្តាលៈ ដោយបានអនុវត្តន៍តាមបទបញ្ជាពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល សមត្ថកិច្ចនគរបាលស្រុកពញាឮ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់។ ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក ដូង តេង អធិការស្រុកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ…

ទុស្សេខ្សែភ្លើងឆេះសិប្បកម្មស្លប្រេងមួយកន្លែងនៅស្រុកកៀនស្វាយ

កណ្តាលៈ ទីតាំងរោងសិប្បកម្មឡស្លប្រេងឆៅមួយកន្លែង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ម្ចាស់ទីតាំងឈ្មោះ ច្រិក វ៉ាន់ថន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ…

ចាប់ប្រមូលអ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថាប្រុសស្រីជិត២០នាក់ បញ្ជូនយកទៅមន្ទីរសង្គមកិច្ច

ភ្នំពេញៈ អ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថាប្រុសស្រី​ចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន ដែលដឹកនាំ ដោយលោកអភិបាលរងខណ្ឌចំនួនពីររូប គឺលោក ប៊ុន សុភក្តិ និងលោក កែវ សំណាង ដោយ​មានការចូលរួមអំពី​សំណាក់​លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមន លោក ផន អូន នាយប៉ុស្តិ៍នគរបាលទំនប់ទឹក…

បង្ក្រាបទៀតហើយ! តំបន់គ្រឿងញៀន ភូមិត្រពាំងឈូក

ភ្នំពេញៈ ខណៈនេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា កំពុងចុះប្រតិបត្តិការ​បង្ក្រាបទីតាំងគ្រឿងញៀនដ៏ស្មុគស្មាញ ភូមិត្រពាំងឈូក (មុខពេទ្យលោកសង្ឃ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា តំបន់គ្រឿងញៀនដ៏ស្មុគស្មាញខាងលើ កម្លាំងសមត្ថកិច្ចចម្រុះតែងតែធ្វើការចុះបង្ក្រាបជាញឹកញាប់ នៅតែបោសសម្អាតក្រុមគ្រឿងញៀនមិនចេះអស់មិនចេះហើយ៕ ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ

ឃាត់ខ្លួជនសង្ស័យ៤នាក់ និងថ្នាំ​ញៀន​១១​កញ្ចប់ នៅ​សង្កាត់ស្វាយប៉ាក

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក បានឆ្មក់ចូលបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដែលឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់ នៅក្នុងផ្សារតាប៊ុន កាលពីវេលាម៉ោង១រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀន បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំង​ខាងលើនេះ…

មុខសញ្ញាគ្រឿងញៀន២នាក់ ត្រូវនគរបាលក្រុងបានលុងឃាត់ខ្លួន

រតនគិរីៈ កម្លាំងនគរបាលរដ្ឋបាលសង្កាត់បឹងកន្សែង សហការជាមួយកម្លាំងអធិការនគរបាលក្រុងបានលុង ចេញល្បាតនៅចំណុចភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រចូល​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ​បានប្រទះឃើញមុខសញ្ញាគ្រឿងញៀន​២នាក់ ក៏បានធ្វើការឃាត់ខ្លួន បញ្ជូនមកកាន់អធិការនគរបាលក្រុងបានលុង ដើម្បីធ្វើការសាកសួរ។ មន្រ្តីនគរបាលក្រុងបានលុង បានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១.ឈ្មោះ កឺត លីង ភេទប្រុស…

មិនដឹងមូលហេតុ! លោតពីលើស្ពានអាកាស៧មករា រងរបួសធ្ងន់

ភ្នំពេញៈ នៅខាងក្រោមស្ពានអាកាស៧មករា មានមនុស្សម្នាចោមរោមមើល បុរសម្នាក់ដែលបានលោតពីស្ពានចុះមកក្រោម ហើយនិយាយលិចកើតជើងត្បូងមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាការពារមេភូមិ និងអ្នកធ្វើដំណើរតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្រោមស្ពានអាកាស៧កមរា ខាងលិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមសាក្សីជាអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បីនៅស្ថានីយប្រេងឥន្ទៈកាល់តិច បានឲ្យ​ដឹងថា បុរសខាងលើតែងតែនៅក្រោមស្ពានជារៀងរាល់ថ្ងៃ…

រថយន្តដឹកដីបើកបុកម៉ូតូ Smash បណ្ដាលឲ្យយុវជនម្នាក់បែកក្បាលស្លាប់មួយរំពេច

ភ្នំពេញៈ យុវជនម្នាក់បាន​​ស្លាប់ភ្លាមៗ ដោយសាររថយន្តដឹកដី​មួយគ្រឿង​បុក​បែកក្បាលយ៉ាងអាណោចអាធ័ម ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង​កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅបណ្ដោយផ្លូវ៣៧១ ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញ​យុវជន​រងគ្រោះ​ខាងលើ ជិះម៉ូតូ​មួយគ្រឿង​ម៉ាក Smash v ពណ៌ខ្មៅ ពាក់ស្លាកលេខ​…