ឡើងជួសជុលដំបូលផ្ទះប៉ះខ្សែភ្លើងឆក់របួសធ្ងន់

រតនគិរីៈ យុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យ​រងរបួសធ្ងន់ ខណៈឡើងជួស​ជុល​ដំបូលផ្ទះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិបី ឃុំត្រពាំង ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះមានឈ្មោះ ពៅឣូន ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា…

ស្រវឹងស្រាដើរធ្លាក់ប្រឡាយឈ្លក់ស្លាប់

ពោធិ៍សាត់ៈ បុរសម្នាក់ទៅផ្ទះមិត្តភក្តិនិងផឹកស៊ីស្រវឹង រួចដើរមកផ្ទះខ្លួន​ឯងវិញ ដល់ពាក់កណ្ដាលផ្លូវរអិលជើងធ្លាក់ចូល​ទឹកប្រឡាយ​ជម្រៅជាង២ម៉ែត្រ​ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នៅចំណុច​ប្រឡាយ​ទឹកជាប់ផ្លូវលំ ស្ថិតក្នុងភូមិ​សំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សាកសពមានឈ្មោះ កាន់ សុគង់ ហៅដា អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ…

រន្ធត់! រថយន្ត​កិន​ធ្លាយពោះវៀន

រតនគិរីៈ បុរសម្នាក់ផឹកស្រាស្រវឹង ជិះម៉ូតូចូលក្រោមរថយន្ត កិនធ្លាយពោះវៀន​ស្លាប់យ៉ាងអាណោអាធ័ម ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ បានកើតឡើងកាលពី​វេលាម៉ោង៥និង២០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ លើដងផ្លូវជាតិលេខ78A ទល់មុខចម្ការលោក ភូ យោង ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ្ញ ស្រុកបកែវ ខេត្តរតនគិរី។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសឈ្មោះ រចំ…

ស្ត្រីជនជាតិថៃម្នាក់ ត្រូវតុលាការផ្ដន្ទាទោសដាក់គុកអស់មួយជីវិត

ភ្នំពេញៈ ក្រោយពីជនជាប់ចោទរង់ចាំចៅក្រមអស់រាប់ម៉ោងនៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជន​ជាប់​ចោទឈ្មោះ កែវ កាន់ឡៃយ៉ា អាំផាវ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិថៃ ដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យ៦០លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុជាតិ…

ប៉ះបន្តិចបន្ដួចសោះ! ប្រកែកគ្នាបែកផ្សែង ផ្អើលអ្នកដំណើរ និងសមត្ថកិច្ច

ភ្នំពេញៈ ស្ត្រីម្នាក់ កំពុតជិះម៉ូតូបម្រុងបត់ឆ្លងផ្លូវ ក៏​ត្រូវរថយន្តដឹកដីចង្កូតស្តាំ បុក​ បណ្ដាលឲ្យ​​ដួលរងការខូចខាតបន្តិចបន្តួច ហើយបានឈ្លោះប្រកែកគ្នាបែកផ្សែង បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ​កាលពីម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ តាមផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៣៣ ស្ថិតនៅសង្កាត់ដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះបានឲ្យ​ដឹងថា រូប​គាត់បានធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម ពីកើតទៅលិច មកដល់ខាងមុខភោជនីយដ្ឋាន…

នគរបាលខណ្ឌសែនសុខចុះបង្ក្រាបគ្រឿងញៀនដូចភ្លៀងរលឹម

ភ្នំពេញៈ រយៈពេលចុងក្រោយនេះ នៅអធិការដ្ឋានន​គរបាលខណ្ឌសែនសុខ បន្តចុះបង្ក្រាបមុខសញ្ញាជួញដូរ និង​ប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់តែម្តងមិនថាយប់ ឬថ្ងៃឡើយ គឺធ្វើឲ្យ​ដូចភ្លៀងរលឹម ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ។ ជាក់ស្តែងនាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ នេះ លោកវរសេនីយ៍ទោ ហង្ស មុន្នី អធិការងខណ្ឌ និងលោកវរសេនីយ៍…

ម៉ូតូ២គ្រឿងសាកកម្លាំងគ្នា ស្លាប់ម្នាក់ ដេកពេទ្យម្នាក់

រតនគិរីៈ ម៉ូតូនិងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រសគ្នា ហើយបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យ​ស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតកំពុងសង្គ្រោះ​​បន្ទាន់នៅមន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៥៩នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចចំការលោកង៉ែត លើផ្លូវជាតិ៧៨ ស្ថិតនៅភូមិផ្អរ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ នគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូកែច្នៃអត់ស្លាកលេខធ្វើដំណើរ​ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូម៉ាក…

ស្ងោរក្ដាមមិនសូវបានលុយ បន្ថែមអាជីពខុសច្បាប់ ជាប់ខ្នោះ

ព្រះសីហនុៈ កម្លាំងជំនាញក្រុងព្រះសីហនុបាន​ធ្វើការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿង​ញៀនម្នាក់ កាលពីវេលាម៉ោង១២កណ្តាលអធ្រាត្រថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២០ ភូមិ១ សង្កាត់លេខ២​ ក្រុង/ខេត្តព្រះសីហនុ។ ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួនមាន​ឈ្មោះ ញ៉ែម សុផល ហៅជូរ​ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករស្ងោរក្តាម រស់នៅម្តុំផ្សារមាន់ ក្រុមទី៣២…

ជីវិតត្រូវអស់! ឈរឱបសសរផ្ទះលេងប៉ះខ្សែភ្លើងឆក់ស្លាប់

ពោធិ៍សាត់ៈ ក្មេងប្រុសវ័យទំនង់ម្នាក់បានបាត់បង់ជីវិត ខណៈឈរឱបសសរក្រោមផ្ទះហើយ​ប៉ះតំណរខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់ស្លាប់មួយ​រំពេចតែម្ដង។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិផ្សា ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សាកសពជនរងគ្រោះឈ្មោះ អេង អ៊ីឡាង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ឪពុកឈ្មោះ…

ខណៈនេះ កម្លាំងចម្រុះខណ្ឌសែនសុខបន្តចុះបង្ក្រាបសម្បុកគ្រឿងញៀនភូមិត្រពាំងឈូក

ភ្នំពេញៈ ខណៈនេះ កម្លាំងចម្រុះ​ខណ្ឌសែនសុខបានបើកប្រតិបត្តិការបន្តចុះបង្ក្រាបទីតាំងសម្បុកគ្រឿងញៀនដ៏ស្មុគស្មាញនៅភូមិត្រពាំងឈូក (ទល់មុខពេទ្យលោកសង្ឃ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ រួមនឹងថ្នាំញៀនមួយចំនួន និងដកហូតទូហ្គេមបាញ់ត្រីចំនួន២ ទូហ្គេមបៀ១គ្រឿងផងដែរ។ ក្រោយពីធ្វើការឃាត់ខ្លួន និងដកហូតវត្ថុតាងខាងលើ កម្លាំងចម្រុះនៅតែបន្តឆែកឆេរបន្ទប់ជួល ដែលក្រុមជនសង្ស័យកំពុងស្នាក់នៅ ដើម្បី​ប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់។ គួរបញ្ជាក់ផងដែរថា តំបន់ដ៏ស្មុគស្មាញខាងលើនេះ…