ជីវិតមិនទៀង! ដេកៗខ្យល់គរស្លាប់

ប៉ៃលិនៈ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុង​បន្ទប់ជួល បង្កការភ្ញាក់ផ្អើលកាលពីកាល​វេលាពីម៉ោង៦​ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ចំណុច TV ៣០៤៦៧-២៧៧៣៣ ស្ថិតក្នុងភូមិ​ផ្សារថៃ (ក្នុងទឹកដីប្រទេសថៃ ជាប់នឹងខេត្តប៉ៃលិន។ ស្នងការដ្ឋាន​នគរបាលខេត្ត​ប៉ៃលិនបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ឆេន ឈើន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល នៅចណុចកើតហេតុខាងលើ…

GPS ធ្វើឲ្យចោរលួចម៉ូតូអស់លក្ខណ៍

ភ្នំពេញៈ កម្លាំងនគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលសង្កាត់ពងទឹកខណ្ឌដង្កោ ធ្វើការឡោមព័ន្ធតាមរយៈ GPS ចាប់ជនសង្ស័យ ដែលបានធ្វើសកម្មភាពកាច់សោ.កម៉ូតូកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រហូតមកដល់វេលាម៉ោង១រសៀល ថ្ងៃដដែល ក៏បានឃាត់ខ្លួននៅចំណុចផ្លូវជាតិលេខ៣ សង្កាត់ពងទឹក ខណ្ឌដង្កោ។ តាមរយៈពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជិន សារ៉ាត់ អាយុ២៥ឆ្នាំ…

ស្លាប់ទៀតហើយ…! រថយន្តដឹកថ្មបើកបុកម៉ូតូ ស្លាប់ម្នាក់យ៉ាងណោចអាធ័ម

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគួរឲ្យ​រន្ធត់ បណ្តាលឲ្យ​បុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តដឹកថ្មបើកបុក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និហ៤៥នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ៥៣∆៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ នគរបាលចរាចរណ៍បានឲ្យ​ដឹងថា ជនរងគ្រោះមានឈ្មោះ ផុង កែវ ភេទប្រុស អាយុ៤៧ឆ្នាំ…

ផឹកស្រាស្រវឹង ដើរធ្លាក់ចូលស្រះទឹក លង់ស្លាប់

ប៉ៃលិនៈ បុរសវ័យចំណាស់ម្នាក់ បានលង់ទឹកស្រះស្លាប់ ខណៈរូបគាត់ផឹកស្រាស្រវឹងជោកជាំ។ សាកសពបុរសខាងលើ ត្រូវបានប្រទះឃើញកាលពី​វេលាម៉ោង៧និង៣០នាទី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅ​ចំណុចក្នុងស្រះទឹកក្បែរផ្ទះ ស្ថិត​ក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹង​ត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ ស ថា ភេទប្រុស​ អាយុ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ​ខាងលើ។…

ផ្អើលទំាងព្រឹក! យន្តហោះចិន បែកកង់ ខណៈ​ចុះ​ចត​​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

សៀមរាបៈ យន្តហោះដឹកអ្នកដំណើរជាង១០០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍​ចិន បាន​បែកកង់ ខណៈពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។ យោងតាមមន្រ្តីអាកាសចរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានឲ្យដឹងថា យន្តហោះខាងលើ គឺជា​យន្តហោះរបស់ប្រទេស​ចិនមានជើងហោះហើរលេខ ZA484 មកពីខេត្ត WUHAN ប្រទេសចិន ដោយបាន​ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបានបែកកង់នៅលើចុងផ្លូវរត់ ប៉ុន្តែសំណាងគ្មានបង្ករបួសដល់អ្នកដំណើរឡើយ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ​ជួយអន្តរាគមន៍៕

ផ្ទុះកំប៉ុងហ្គាស់ ឆេះពំនួកចំបើង ផ្អើលអ្នកភូមិ

ភ្នំពេញៈ ផ្ទុះកំប៉ុងហ្គាស់បណ្ដាលឲ្យ​ឆាបឆេះពំនួកចំបើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង​៩និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ​កំរៀង សង្កាត់កន្ទប ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គិភ័យនេះ បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស់នៅផ្ទះមួយទៀត ហើយខ្ទាតកម្ទេចភ្លើងមកលើពំនួកចំបើង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យ២គ្រឿងបានចេញមកបាញ់ពន្លត់ផងដែរ។ បញ្ជាក់ ៖ អគ្គិភ័យខាងលើនេះ…

បញ្ជូនខ្លួនឧកញ៉ា ប៊ុន ស៊ីថា ទៅតុលាការ ដើម្បីសាកសួរបន្ថែមពាក់ព័ន្ធរឿងឆបោកលុយ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ មន្ត្រីពន្ធនាគារព្រៃស បានបញ្ជូនលោកឧកញ៉ា ប៊ុន ស៊ីថា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យលោកស្រី ស៊ លីនណា ចៅក្រមស៊ើបសួរ សាកសួរបន្ថែមពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ប្រមាណជា៩០ម៉ឺនដុល្លារ។ ការសម្រេចឃុំខ្លួនលោកឧកញ៉ា ប៊ុន ស៊ីថា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ…

លូនចូលកន្លែងផ្ញើម៉ូតូ បម្រុង​លួច សន្តិសុខ​ឃើញទាន់ ចាប់វាយទ្រមខ្លួន

ភ្នំពេញៈ ជនសង្ស័យបានធ្វើសកម្មភាពលូន​ចូលកន្លែងផ្ញើម៉ូតូ​បម្រុងលួច តែត្រូវសន្តិសុខឃើញទាន់ នាំគ្នាព្រួតចាប់​បាន ហើយវាយម្នាក់មួយដៃម្នាក់មួយជើងទ្រមខ្លួន រួចប្រគល់ឲ្យសសមត្ថកិច្ច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីសន្តិសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមា្នក់ បានលូនចូលកន្លែងផ្ញើម៉ូតូរបស់សហគ្រាស ឌិន…

First News: រថយន្តក្រុង “ពន្លឺអង្គរខ្មែរ” បុកអ្នកលក់លៀសហាល ក្រឡាប់ផ្ងារជើង រងរបួសជាច្រើននាក់ នៅសៀមរាប

សៀមរាបៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់បង្កឡើងដោយ​រថយន្តក្រុងរបស់ក្រុមហ៊ុន “ពន្លឺអង្គរខ្មែរ”បុកម៉ូតូ​អ្នកលក់លៀសហាល​តាមដងផ្លូវ បណ្ដាលក្រឡាប់៤-៥ត្រឡប់ផ្ងារជើង ធ្វើឲ្យអ្នកដំណើររងរបួសជាច្រើននាក់ លើផ្លូវជាតិលេខ៦ ភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុងរបស់ក្រុមហ៊ុន ពន្លឺអង្គរ ពាក់ស្លាកលេខភ្នំពេញ 3B-2540 ដឹកអ្នកដំណើរជាង៦០នាក់ ធ្វើដំណើរពីសៀមរាបមកភ្នំពេញ ពេលមកដល់ចំណុចខាងលើ…

First News: អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកគិរីវង់ យ៉ាងសន្ធោសន្ធៅ

តាកែវៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះ​ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ស្ថិតនៅក្នុង​ភូមិត្រពាំងព្រីង ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានអគ្គិភ័យកំពុងឆាបឆេះ​យ៉ាងសន្ធោសន្ធៅ។ តាមសេចក្តីរាយការណ៍បានបន្ថែមថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ ថ្មក្រោម ឈើលើ ដែលមានម្ចាស់ឈ្មោះ សំ អាន។ មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ ព័ត៌មានលម្អិត Post News នឹងរាយការណ៍បន្ថែមពេលក្រោយ៖