នគរបាលស្រុកអង្គស្នួលបង្ក្រាបក្រុមជួញដូរគ្រឿងញៀនឆ្លងខេត្ត៤នាក់ ដកហូតបាន​ថ្នាំញៀន១កញ្ចប់ និងអាវុធកែច្នៃ២ដើម

កណ្តាលៈ កម្លាំង​នគរបាលស្រុកអង្គស្នួលដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួល ដោយមានការចង្អុលបញ្ជាពីឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ស្នងការរងទទួលជំនាញ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានការចូលរួមពីនគរបាលខេត្តកំពង់ស្ពឺអាជ្ញាធរភូមិ-ឃុំសាក្សី កម្លាំងជំនាញបានធ្វើការចុះបង្ក្រាប​ក្រុមជួញដូរឆ្លងខេត្តបានចំនួន៤នាក់ បានថ្នាំញៀន១កញ្ចប់មធ្យម អាវុធកែច្នៃ និងរួមទាំងវត្ថុតាងមួយចំនួនទៀត។ ហេតុការណ៍ចុះបង្ក្រាបកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ចំណុចដីឡូត៍ភូមិទួលសេរី…

ទេសចរខ្មែរ និងថៃ១២នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ដោយសារ​ក្រឡាប់រថយន្ត

ថៃៈ ​ប្រជាពលរដ្ឋខ្មែរប្រុសស្រី៦នាក់ និងជនជាតិថៃ៦នាក់ទៀត សរុប១២នាក់បាន​ធ្វើដំណើរតាមរថយន្ត១គ្រឿងទៅកម្សាន្តនៅប្រទេសថៃ ក៏ជួបហេតុការណ៍អាក្រក់មួយ ដោយរថយន្តបែកកង់ក្រោយរេចង្កូតធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តក្រឡាប់ នាំឱ្យអ្នកធ្វើដំណើរក្នុងរថយន្តទាំងជនជាតិខ្មែរ និងថៃ ស្លាប់និងរងរបួសធ្ងន់ស្រាល។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្បែរជើងភ្នំខ្លែង ក្នុងស្រុកណងយ៉ៃ ខេ្តឈុនបុរី ប្រទេសថៃ។ ហេតុការណ៍នេះ បើតាមការដកស្រង់ព័ត៌មានពីកាសែតក្នុងប្រទេសថៃឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១២នាក់មានជនជាតិថៃម្នាក់ជាអ្នកបើករថយន្តតែម្តង…

អីយ៉ាស់! សាំងធ្លាក់ថ្លៃបន្តិចវិញហើយ​…

ភ្នំពេញ: បើប្រៀបធៀបតម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជា រយ:ពេល១០ថ្ងៃដូចគ្នា កាលពីសប្ដាហ៍មុន តម្លៃប្រេងសាំងនៅ១០ថ្ងៃបន្ទាប់ បានធ្លាក់ថ្លៃបន្តិចវិញ​ហើយ​។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។ ក្រសួងពាណិជ្ជកម្ម ចេញផ្សាយសេចក្ដីជូនដំណឹងមុននេះបន្តិច អំពីតម្លៃលក់រាយប្រេងឥន្ធន: តាមស្ថានីយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអនុវត្តក្នុងរយ:ពេល១០ថ្ងៃ ខាងមុខនេះ។ តម្លៃប្រេងឥន្ធន:លក់រាយនៅទូទាំងប្រទេស រួមមាន : – ប្រេងសាំងស៊ុបពែរ…

បុរសវ័យចំណាស់ម្នាក់ ដើរវង្វេងផ្លូវ រកផ្ទះ​មិនឃើញ

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ បាន​ដើរវង្វេងផ្លូវរកកន្លែងដែលខ្លួនវិញមិនឃើញ បង្កការភ្ញាក់ផ្អើល​កើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងទឹកដីសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ បុរសចំណាស់ខាងលើមានឈ្នោះ ជិន ប៉ន អាយុ៥៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រី២នាក់ ដែលធ្វើការរោងចក្រនៅភ្នំពេញមិនដឹងនៅកន្លែងណាប្រាកដនោះទេ កន្លែងកំណើតភូមិត្រពាំងលៀប ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ក្រាក់…

មុននេះបន្តិច កម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ ដកហូតអាវុធកែច្នៃ១ដើម

ភ្នំពេញៈ នៅមុននេះបន្តិច កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងម្នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ​ និងអាវុធកែច្នៃ១ដើម។ ការឃាត់ខ្លួនមុខសញ្ញានេះ ធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមករា ​ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នគរបាលខណ្ឌមានជ័យបានឲ្យដឹងថា មុខសញ្ញាដែលឃាត់ខ្លួននោះ មានឈ្មោះ ណែម រតនៈ ភេទប្រុស…

បាត់កូនស្រី៧ថ្ងៃ រត់ទៅប្តឹងឲ្យ​សមត្ថកិច្ចជួយ

ភ្នំពេញៈ ឪពុករបស់កម្មការីម្នាក់បានធ្វើដំណើរទាំងទឹកមុខស្រងូតស្រងាត់ទៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្តឹងឲ្យ​សមត្ថកិច្ចជួយ ព្រោះរូបគាត់បាត់កូនស្រីម្នាក់អស់រយៈពេល៧ថ្ងៃមកហើយ តែគាត់បានឮដំណឹងថា កូន​ស្រី​របស់​គាត់បាននៅជាមួយបុរសម្នាក់ តែបុរសម្នាក់នោះមិនព្រមប្រាប់ពីដំណឹងកូនស្រីរបស់គាត់ឲ្យ​ដឹងនោះទេ ទើបនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៣ខែមករា ឆ្នាំ២០១៧នេះ។ កម្មការិនីដែលឪពុកកំពុងស្វែងរកនោះឈ្មោះ ទិត្យ ស្រស់ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងផ្សារអង្គ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិបន្ទាយមាស…

ស្អែក! ដាច់ភ្លើង១ថ្ងៃពេញ នៅខេត្តសៀមរាប​

សៀមរាបៈ អគ្គិសនីសៀមរាប បានឲ្យដឹងថា នៅម៉ោង៨ព្រឹកដល់ម៉ោង​៥និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២១៧ខាងមុខនេះ អគ្គិសនីសៀមរាប​នឹងផ្អាកការផ្គត់ផ្តង់​អគ្គិសនី​ នៅត្រង់បន្ទប់​ភ្លើងលេខ​ P.115 ភូមិព្រៃថ្មី P.136 ភូមិបន្ទាយឈើ សង្កាត់​ទឹកវិល ខេត្តសៀមរាប និង P116 ភូមិគោកស្នួល P117 P186 ភូមិខ្នាត…

បុរសម្នាក់ធ្វើការឱ្យឪពុក លួចភ្លក្សកូនក្រមុំ ពោះធំ៣ខែ ជាប់គុកបានមួយរយៈ ស្រាប់តែ…

ភ្នំពេញៈ ជនជាប់ចោទឈ្មោះ ហេង សុផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធ វីតាល់ បានប្តឹងសុំនៅក្រៅឃុំ ក្រោយពីរូបគេជាប់ពន្ធនាគារតាំពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីអំឡុងដើមឆ្នាំ២០១៦។ លោកស្រី សុខ ចាន់លីដា មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បានបញ្ជាក់នៅក្នុងសវនាការថា…

ព្រឹកនេះ ដាច់ភ្លើង១ម៉ោង នៅខណ្ឌចំនួនពីរ

ភ្នំពេញៈ អគ្គិសនីកម្ពុជាបានឲ្យដឹងថា វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី2(GS2-F2B&F5B) ដែលមានទីតាំងមួយចំនួនដូចជា​ ៖ (1)តាមបណ្តោយផ្លូវទំនប់អូស្ត្រាលី ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ស្ពានដែកចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ (2)តាមបណ្តោយផ្លូវចំការដូង ចាប់ពីស្ពានដែកចំការដូងរហូតដល់ ភូមិសំបួរ សង្កាត់ដង្កោ…

បាញ់ប្លន់កម្មកររោងចក្រ ខេស៊ីមេន យកម៉ូតូទៅបាត់ដោយសុវត្ថិភាព

កំពតៈ កម្មកររោងចក្រ ស៊ីម៉ងត៍ខេស៊ីមេន ២នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន២គ្រាប់ ប្លន់យកម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បង្កឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោងប្រមាណ១០និង៣០នាទីយប់ ថ្ងៃទី២២ មករា ម្សិលមិញ នៅចំណុចផ្លូវចូលរោងចក្រស៊ីម៉ងត៍ខេស៊ីមេន ស្ថិតក្នុងភូមិ ក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ លោកអនុសេនីយ៍ទោ អ៊ុក សំអុល…