ស្មានតែអត់ឃើញ..កំពុងអូសបណ្តើរម៉ូតូ ម្ចាស់គេក្រឡេកឃើញ ស្រែកផ្អើលប៉ូលិសចាប់វាយខ្នោះ
ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់.កម៉ូតូ ខណៈដែលម្ចាស់កំពុងហាត់ប្រាណ ក្រឡេកឃើញអូសបានបន្តិចក៏ស្រែកថាចោរៗលឺដល់សមត្ថកិច្ចប៉ុស្តិ៍ស្រះចក កំពុងល្បាតក្បែរនោះចុះអន្តរាគមន៍ឃាត់ខ្លួនបានតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលគួចកាណុងជ្រុងខាងកើត ផ្លូវព្រះមុន្នីវង្ស ភូមិ១៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ឡាំ ញឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ…