ចង់ដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធី Instagram សូមអនុវត្តតាមរបៀបនេះ (ពុំចាំបាច់ Jailbreak ទេ)

Instagram គឺជាបណ្តាញសង្គមរូបភាពដ៏ល្បីល្បាញលើពិភពលោក ជាធម្មតាកម្មវិធីនេះពុំអនុញ្ញាតឲ្យអ្នកប្រើប្រាស់​ដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធីបានទេ។ លើកលែងតែអ្នកដែលបាន Jailbreak ទូរស័ព្ទដៃរបស់ពួកគេរួចទើបមានវិធីអាចដោនឡូដបាន។ ប៉ុន្តែឥឡូវនេះអ្នកប្រើប្រាស់ប្រព័ន្ធ iOS​ 10 ឡើងទៅពុំចាំបាច់ Jailbreak ក៏អាចដោនឡូដរូបភាព ឬវីដេអូចេញពីកម្មវិធី Instagram បានដែរ ដោយប្រិយមិត្តតម្រូវឲ្យដំឡើងកម្មវិធីតែមួយគត់ឈ្មោះថា ​Instagram ++។ របៀបអនុវត្តន៍៖…

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា លួចទិញយកក្រុមហ៊ុនបច្ចេកវិជ្ជាមួយពីប្រទេសអ៊ីស្រាអែល

សេចក្តីរាយការណ៍ថ្មីមួយបង្ហាញថា ក្រុមហ៊ុន Apple បានទិញយកក្រុមហ៊ុនបច្ចេកវិជ្ជាមួយស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល មានឈ្មោះថា RealFace ជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីស្កេនផ្ទៃមុខ អាចធ្វើការសម្គាល់មុខមាត់អ្នកប្រើប្រាស់ មកជំនួសលេខកូដសម្ងាត់ ឬការស្កេនក្រយៅដៃ ដើម្បីដោះសោកម្មវិធី ឬប្រព័ន្ធប្រើប្រាស់។ យោងតាមប្រភពសារព័ត៌មាន Calcalist នៅក្នុងប្រទេសអ៊ីស្រាអែល បានរាយការណ៍នៅថ្ងៃអាទិត្យម្សិលមិញថា ក្រុមហ៊ុន Apple បានចាយលុយអស់ខ្ទង់ ៣…

ហ្គេមចំណាត់ថ្នាក់លេខ​​ ១ នៅលើហាងកម្មវិធី Apple ប្រចាំសប្តាហ៍នេះ

ក្រុមហ៊ុន Apple កាលពីថ្ងៃសុក្រ បានធ្វើការអាប់ដេតឈ្មោះកម្មវិធីហ្គេមដែលល្អជាងគេប្រចាំសប្តាហ៍ មានឈ្មោះថា Green Riding Hood ថែមទាំងបានលើកកំពស់កម្មវិធីហ្គេមមួយនេះ ដោយការដាក់ឲ្យទាញយកឥតគិតថ្លៃក្នុងរយៈពេលត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ ដោយតម្លៃធម្មតារបស់វាគឺ ៣ ដុល្លារ។ សូមចុចត្រង់នេះ ដើម្បីទាញយកឥតគិតថ្លៃឥឡូវនេះ! (សម្រាប់តែប្រព័ន្ធ ​iOS ប៉ុណ្ណោះ)៕

កម្មវិធីល្អបំផុតសម្រាប់បញ្ចូលបទចម្រៀង ឬវីដេអូដាក់ក្នុង iPhone ឬ iPad

សព្វថ្ងៃប្រិយមិត្តមួយចំនួនប្រហែលជាកំពុងតែប្រើប្រាស់កម្មវិធី iTunes ដើម្បីធ្វើការបញ្ចូលទិន្នន័យដូចជា បទចម្រៀង វីដេអូ ឬសៀវភៅ PDF ជាដើម។ល។ ជាធម្មតាកម្មវិធី iTunes គឺអនុញ្ញាតត្រឹមតែបញ្ចូលទិនន្ន័យប៉ុណ្ណោះ មានន័យថាលោកអ្នកមិនអាចបញ្ចេញទិនន្ន័យដែលមានស្រាប់លើ iPhone ឬ iPad ចេញមកវិញទេ។ ម្យ៉ាងវិញទៀតការប្រើប្រាស់កម្មវិធី iTunes មានលក្ខណៈស្មុគស្មាញបន្តិច ប្រសិនបើយើងមិនមែនជាអ្នកជំនាញកុំព្យូទ័រប្រហែលជាមិនអាចយល់ពីរបៀបប្រើប្រាស់វាបានទេ។…

ក្រុមហ៊ុន Apple បន្តបញ្ចេញវីដេអូឃ្លីប ១ គូថ្មីទៀតបង្កើនភាពទាក់ទាញការថតរូបលើ iPhone 7 Plus ជាមួយមុខងារដដែល

រំលងពេលជាង ៤ ខែហើយដែលទូរស័ព្ទដៃ iPhone 7 Plus បានបង្ហាញខ្លួនចេញមក ហើយរំលងបាន ១ ខែមុខងារថតរូប Portrait Mode ត្រូវបានដាក់បញ្ចូលក្នុងកាមេរ៉ាស្មាតហ្វូនមួយនេះ។ ចូលមកដល់ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន Apple ហាក់ដូចជាផ្សព្វផ្សាយលើកកំពស់ទៅលើ iPhone…

វិធីលុបបំបាត់ចោលប្រវត្តិនៃការស្វែងរក (Search) ឈ្មោះគណនី Facebook ដើម្បីសុវត្ថិភាព

ក្នុងកម្មវិធី Facebook មានប្រអប់ស្វែងរកមួយ ដែលអនុញ្ញាតឲ្យប្រិយមិត្តវាយបញ្ចូលឈ្មោះគណនីនរណាម្នាក់ ដើម្បីស្វែងរក ហើយរាល់ការស្វែងរកឈ្មោះគណនីនីមួយៗ កម្មវិធី បានធ្វើការកត់ត្រាដោយស្វ័យប្រវត្តិជាប់ពីក្រោមរបារុករក (Search) របស់វាតែម្តង។ ប្រសិនបើប្រិយមិត្តគិតថា ការបន្សល់ឈ្មោះគណនីនរណាម្នាក់ដែលធ្លាប់បានរុករកលើកម្មវិធីហ្វេសប៊ុក​ វាអាចបង្កជាផលមិនល្អដល់លោកអ្នកនោះ ឬក៏ប្រិយមិត្តមិនចង់ឲ្យនរណាម្នាក់ដឹង ឥឡូវនេះប្រិយមិត្តអាចធ្វើការលុបប្រវត្តិនៃការស្វែងរកទាំងនោះចោលបាន ដោយប្រើប្រាស់មុខងារ Clear Searches។ សូមមើលវីដេអូឃ្លីបខាងក្រោម

វិធីតម្រៀបផ្ទាំងកម្មវិធី iPhone ឲ្យវិលមកដូចសភាពទើបទិញថ្មីវិញ

ជាធម្មតាកម្មវិធីជាច្រើនត្រូវបានដំឡើងនៅលើទូរស័ព្ទដៃ iPhone ជាបន្តបន្ទាប់ ក្រោយពេលទិញយកមកប្រើ ហើយកម្មវិធីនីមួយៗត្រូវបានបំលាស់ទីឥតឈប់ឈរ ដោយគ្មានសណ្តាប់ធ្នាប់។ ដូច្នេះដើម្បីតម្រៀបកម្មវិធីអស់ទាំងនោះ ឲ្យវិលមកដូចជាសភាពដើម ងាយស្រួលមើលដូចកាលដែលប្រិយមិត្តទើបទិញថ្មី សូមប្រើប្រាស់មុខងារ Reset Home Screen Layout។ មុខងារ Reset នេះវាធ្វើការរៀបចំកម្មវិធីទាំងអស់ដែលមានស្រាប់នៅលើប្រព័ន្ធ iOS ឲ្យវិលមករកកន្លែងដើមវិញ។ វិធីអនុវត្ត…

កំណែថ្មីកម្មវិធី YouTube បន្ថែមប៊ូតុងលាក់ខ្លួន ២ គ្រាប់អាចសាវីដេអូបានស្រួលជាងមុន

បើទោះបីជា លោកអ្នកអាចសាវីដេអូនៅលើកម្មវិធី ​YouTube ចុះឡើងបានក៏ដោយ ក៏លោកអ្នកនៅតែមានអារម្មណ៏ថា រាល់ការសារដោយចាប់ទាញត្រង់ចំណុចកំពុងចាក់ វាអាចខុស ឬមិនចំត្រង់ចំណុចដែលយើងចង់បានដោយងាយស្រួលនោះឡើយ។ ដោយឡែក កំណែថ្មីរបស់កម្មវិធី YouTube បានដាក់បន្ថែមប៊ូតុងបំបាំងខ្លួនចំនួន ២​ គ្រាប់។ ទីមួយគឺស្ថិតនៅផ្នែកខាងឆ្វេងផ្ទៃវីដេអូ ទីពីរស្ថិតនៅផ្នែកខាងស្តាំ។ ដើម្បីចុចប៊ូតុងដែលលាក់ខ្លួននោះបាន ប្រិយមិត្តត្រូវចុចពីរដងផ្ទួនគ្នាត្រង់ផ្ទៃខាងឆ្វេង ឬខាងស្តាំនៃការបង្ហាញវីដេអូ ហើយការចុចពីរដងនេះ…

ក្រុមហ៊ុន ​Apple បង្ហោះវីដេអូឃ្លីប ១ គូ បង្អួតមុខងារថតរូប Portrait Mode លើ ​iPhone 7 Plus ទៀតហើយ

ក្រុមហ៊ុន Apple កាលពីព្រឹកមិញនេះបានចែកចាយវីដេអូឃ្លីបពាណិជ្ជកម្មមួយគូ នៅលើគណនី ​YouTube របស់គេដោយផ្ទាល់។ វីដេអូទាំងពីរនោះមានចំណងជើងថា “Creek” និង “Soul Mate” វីដេអូនីមួយៗមានរយ:ពេលត្រឹម ១៥ វិនាទី ដោយផ្តោតសំខាន់លើមុខងារថតរូប Portrait Mode ហើយមានតែនៅលើទូរស័ព្ទដៃកាមេរ៉ាភ្លោះ iPhone 7…

ប្រើ iPhone គួរចេះចែករំលែក Wi-Fi ទៅឲ្យអ្នកដទៃ

សព្វថ្ងៃតម្រូវការសេវា Wi-Fi មានគ្រប់ទីកន្លែង តែមិនមែនមានន័យថា ទីណាក៏មានសេវា Wi-Fi ទៅដល់ទេ។ ផ្ទុយមកវិញ មានតែសេវាអ៊ិនធើណែតទូរស័ព្ទដៃនោះទេ ដែលអាចប្រើប្រាស់បានសព្វទីកន្លែង លើកលែងតែតំបន់ភ្នំដាច់ស្រយាលនានាប៉ុណ្ណោះ។ ហើយដើម្បីទទួលបានសេវា Wi-Fi គ្រប់ទីកន្លែងដែលមានសេវាអ៊ិនធើណែតទូរស័ព្ទដៃនោះ យើងត្រូវធ្វើការបំប្លែងសេវាអ៊ិនធើណែតចេញពីទូរស័ព្ទដៃស្មាតហ្វូនរបស់យើង ឲ្យទៅជាសេវា Wi-Fi Hotspot មានន័យថា ធ្វើការចែករំលែកសេវាអ៊ិនធើណែតពីទូរស័ព្ទដៃទៅកាន់ឧបករណ៍ដទៃ។…