iPhone 8 ច្បាស់ហើយថានឹងបំពាក់មុខងារ Iris ស្កេនប្រស្រីភ្នែក

កាលពីម្សិលមិញ មានពាក្យចចាមអារាមថ្មីមួយ​ ដែលត្រូវបានទទួលស្គាល់ជាការពិតថាមាន iPhone ចំនួន ៣ ស៊េរីបាននិងកំពុងត្រៀមចេញក្នុងឆ្នាំនេះ គាំទ្រដោយប្រព័ន្ធសាកថ្មឥតប្រើខ្សែ បញ្ចូលថាមពលតាមកញ្ចក់ផ្ទៃខាងក្រោយនៃទូរស័ព្ទ។ ថ្ងៃនេះមានសេចក្តីរាយការណ៍មួយប្រភពចេញពីប្រទេសតៃវ៉ាន់ បានធ្វើការបញ្ជាក់ថែមទៀតថា ក្នុងចំណោមទូរស័ព្ទដៃទាំង ៣ ស៊េរីនោះ នឹងមានមួយស៊េរីបំពាក់ដោយអេក្រង់ OLED ត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung។ ម៉ូឌែលថ្មីនេះ មិនប្រាកដថា…

អត់ស្គាល់ឈ្មោះគណនី Facebook របស់គេផង ក៏អាចស្វែងរកឃើញដែរ បើសិន . . .

តើប្រិយមិត្តធ្លាប់លួចស្វែងរក (Search) មើលគណនី Facebook របស់នរណាម្នាក់ទេ? ចុះបើអត់ស្គាល់ឈ្មោះគណនីរបស់គេផង តើធ្វើដូចម្តេច? ពេលនេះ Post Tech យើងខ្ញុំមានគន្លឹះម្យ៉ាងអាចជួយបាន តែមិនអាចបានទាំងស្រុងទេ។ ដោយធម្មតាមនុស្សយើងរាល់គ្នា តែងតែប្រើលេខទូរស័ព្ទផ្ទាល់ខ្លួនមកតម្កល់លើគណនីហ្វេសប៊ុកដែលកំពុងប្រើប្រាស់។ ជាឧទាហរណ៍៖ មិត្តរួមការងារ ឬក្នុងថ្នាក់រៀន ស្គាល់តែលេខទូរស័ព្ទប៉ុន្តែមិនស្គាល់ឈ្មោះគណនី ហើយមានអ្នកខ្លះក៏មិនដែលចង់ប្រាប់ឈ្មោះគណនីដល់យើងភ្លាមៗនោះដែរ។ ហេតុដូចនេះប្រសិនបើប្រិយមិត្តស្គាល់ត្រឹមតែលេខទូរស័ព្ទរបស់គេ…

ប្រើ iPhone មានពេលខ្លះមិនចង់ឲ្យមនុស្សមួយចំនួនខលចូលរំខាន តែក៏មិនចង់បិទសេវាទូរស័ព្ទចោលដែរ វិធីនេះអាចជួយបាន

ប្រិយមិត្តមួយចំនួនធំ រាល់ពេលដែលមិនចង់ឲ្យមានអ្នកខ្លះហៅទូរស័ព្ទចូល​ តែងតែបិទទូរស័ព្ទចោល ឬបិទសេវាទូរស័ព្ទ (Airplane Mode) ទាំងកំពុងរង់ចាំការហៅទូរស័ព្ទចូលពីមនុស្សមួយចំនួនផ្សេងទៀតដូចគ្នា។ ប្រសិនបើប្រិយមិត្តកំពុងប្រើប្រាស់ទូរស័ព្ទដៃ iPhone មានគន្លឹះម្យ៉ាងអាចបិទការហៅទូរស័ព្ទចូល តែអនុញ្ញាតសម្រាប់អ្នកដែលមានឈ្មោះក្នុងបញ្ជីទូរស័ព្ទ ឬក៏អាចកំណត់មនុស្សដែលអាចហៅចូលបានថែមទៀត ដោយប្រើប្រាស់មុខងារ Do Not Disturb។ វិធីអនុវត្តន៍៖ ១ – បើកកម្មវិធី…

ដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីដាក់លើ iPhone ដោយប្រើ iTunes ងាយស្រួលអីចឹង មិនចាំបាច់ទៅជាងទៀតទេ (វីដេអូភាសាខ្មែរ)

ជាធម្មតាប្រិយមិត្តតែងតែធ្វើការអាប់ដេតប្រព័ន្ធ iOS ជំនាន់ថ្មីៗ តែនៅលើទូរស័ព្ទដៃ​ iPhone ឬ iPad ដោយផ្ទាល់ប៉ុណ្ណោះ ការធ្វើបែបនេះពុំសូវមានប្រសិទ្ធភាពនោះទេ ដោយសារប្រិយមិត្តនឹងទទួលបានត្រឹមតែកំណែប្រព័ន្ធ iOS ដែលកែថ្មីបន្តិចបន្តួចប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើប្រិយមិត្តបែរមកដំឡើងប្រព័ន្ធ iOS ជំនាន់ថ្មីៗ និងចុងក្រោយ តាមរយ:កម្មវិធី iTunes វិញ…

USB Flash ឆ្លងមេរោគ ចង់ Format ក៏មិនកើត សាកវិធីនេះបានទៅរួច!

ប្រសិនបើ USB Flash ឬ USB Disk របស់ប្រិយមិត្តជួបបញ្ហាជាប់គាំងដំណើរការមិនស្រួល ឬដោយចូលកុំព្យូទ័រហើយរកមើលមិនឃើញ ឬទំហំផ្ទុកមិនគ្រប់ចំនួននៃ USB Flash យើងគួរធ្វើការលុបសម្អាតតាមវិធីនេះ ដើម្បីស្រោចស្រង់វាឲ្យវិលមកដូចដើមវិញ។ វិធីសាស្រ្តនេះមានប្រសិទ្ធភាពខ្លាំងជាងការ Format ទៅទៀត ហើយ USB Flash ដែលមានបញ្ហាមួយចំនួនមិនអាចសូម្បីតែ…

ដឹង ៩ ចំណុចនេះហើយ អ្នកច្បាស់ជាទិញកុំព្យូទ័រលែងខកចិត្ត

ការទិញកុំព្យូទ័រថ្មីមួយយកមកប្រើ មិនមែនជារឿងងាយស្រួលនោះទេ។ ប្រភេទកុំព្យូទ័រមានខុសៗគ្នាជាច្រើន ហើយតម្លៃក៏ខុសគ្នាទៅតាមហ្នឹងដែរ សូមប្រាកដថាការទិញរបស់យើងមួយលើកនេះ គឺទិញឲ្យចំគោលដៅនៃតម្រូវការប្រើប្រាស់ ហើយបើសិនជាទិញខុស ច្បាស់ណាស់ថាមិនទាន់ដល់ ១​ ឆ្នាំផង អ្នកប្រហែលចង់ដូរថ្មីជាមិនខាន។ ពេលនេះ Post Tech យើងខ្ញុំសូមណែនាំគន្លឹះ ៩ ចំណុចដើម្បីធានាបានប្រសិទ្ធភាពក្នុងការជ្រើសរើសទិញកុំព្យូទ័ររបស់លោកអ្នក។ ១ – កុំព្យូទ័រលើតុ…

កំហុសឆ្គង ៥ យ៉ាងដែលអ្នកកំពុងប្រើ iPhone មិនដឹងខ្លួន

តើអ្នកប្រាកដខ្លួនឯងទេថា កំពុងតែប្រើប្រាស់ iPhone បានត្រឹមត្រូវតាមជំនាញបច្ចេកទេស? ចាប់តាំងពី ​iPhone បានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន កំហុសឆ្គងនៃការប្រើប្រាស់ស្មាតហ្វូនមួយនេះចេះតែកើនឡើងជាលំដាប់ៗ។ ថ្ងៃនេះ Post Tech សូមបង្ហាញអំពីកំហុសឆ្គងទាំង ៥ យ៉ាងនេះជូនដល់ប្រិយមិត្ត រួមទាំងមូលហេតុដែលគួរបញ្ឈប់ទង្វើអស់ទាំងនេះ។ ១​ – ការបិទផ្តាច់កម្មវិធីចេញពីផ្ទាំងផ្លាស់ប្តូរកម្មវិធីប្រើប្រាស់ដើម្បីសន្សំសំចៃថ្ម…

Facebook អបអរខួបទី ១៣​ របស់ខ្លួន ជាមួយការបង្កើតវីដេអូ #Friends Day

ថ្ងៃនេះគឺជាខួបទី ១៣ របស់ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook។ ដើម្បីជាការអបអរសម្រាប់ថ្ងៃពិសេសមួយនេះ ក្រុមហ៊ុន Facebook ក៏បានបង្កើតជាវីដេអូមួយប្រភេទហៅថា ‘Friends Day’ ចែកជូនដល់អ្នកប្រើប្រាស់ជាង ១.៨៦ ពាន់លាននាក់។ វីដេអូ ‘Friends Day’ នឹងធ្វើការចាប់យករូបភាពដែលយើងធ្លាប់បាន Like, Comment និង…

កម្មវិធី Snapseed កែរូបថតបានស្អាតដូចអ្នកជំនាញចឹង

Snapseed គឺជាកម្មវិធីដែលអាចអាចកែឆ្នៃរូបថតបានយ៉ាងប្រណិត ប្រៀបដូចអ្នកជំនាញមួយរូបអីចឹង ព្រោះវាពោរពេញទៅដោយឧបករណ៍ពិសេសជាច្រើន ដែលត្រូវបានអភិវឌ្ឍន៍ និងសម្រិតសម្រាំងឡើងដោយផ្ទាល់ពីក្រុមហ៊ុនយក្ស Google។ កម្មវិធីនេះមានភាពស្មុគស្មាញបន្តិចបន្តួចក្នុងការប្រើប្រាស់ ដោយសារតែឧបករណ៍កែឆ្នៃរូបភាពបង្កើតឡើងផ្តោតលើគុណភាព ទើបតម្រូវឲ្យប្រិយមិត្តត្រូវសិក្សាលម្អិតពីវាឲ្យយល់ជាមុនសិន ទើបអាច កែរូបបានស្អាតពិតប្រាកដ។ ចំណុចពិសេស • ឧបករណ៍កែឆ្នៃរូបចំនួន ១២ ប្រភេទ • Effect ចំនួន…

ពីខ្សែភាពយន្តឆ្នើមប្រែក្លាយមកជាកម្មវិធីហ្គេមផ្សងព្រេង គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់!

តើប្រិយមិត្តធ្លាប់បានទស្សនាខ្សែភាពយន្តនេះដែរឬអត់? វាគឺជាខ្សែភាពយន្តឆ្នើមប្រចាំផលិតកម្ម Disney ដែលមានចំណងជើងថា “Moana” ទើបនឹងចាក់បញ្ចាំងមិនទាន់បានយូរប៉ុន្មានផង ឥឡូវនេះស្រាប់តែមានចេញជាវីដេអូហ្គេមសម្រាប់ស្មាតហ្វូនទៅហើយ។​ ដោយសារការគាំទ្រចំពោះខ្សែភាពយន្តនេះខ្លាំង ទើបក្រុមហ៊ុន Disney សម្រេចចិត្តបំប្លែងពីខ្សែភាពយន្តឲ្យប្រែក្លាយមកជាកម្មវិធីហ្គេមបែបផ្សងព្រេងមួយ សម្រាប់ទាក់ចិត្តមិត្តយុវវ័យគ្រប់គ្នា។ ហ្គេមមួយនេះមានឈ្មោះថា Moana Island Life កំពុងតែដាក់ឲ្យទាញយកដោយឥតគិតថ្លៃទាំងនៅលើហាងកម្មវិធី AppStore និង Google…