សិរី ប្រទេសខ្ទេចខ្ទាំដោយសង្គ្រាម តែវិស័យបាល់ទាត់កំពុងខ្លាំងមិនធម្មតា
ប្រិយមិត្តបានដឹងហើយថា សិរីជាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសឹងតែបំផ្លាញអស់ហើយនៅធនធានមនុស្សក៏ដូចជាអនាគតរបស់ក្មេងៗនៅប្រទេសនេះ។ យ៉ាងណាមិញ បើងាកទៅមើលវិស័យបាល់ទាត់វិញ សិរីកំពុងតែធ្វើប្រទេសផ្សេងៗកោតសរសើរហើយ ដោយពួកគេឈានដល់ជុំផ្ដាច់ព្រ័ត្រជម្រុះ World Cup 2018 ហើយក៏មានសង្ឃឹមថាអាចនឹងឡើងទៅបានផងដែរ។ គិតត្រឹមពេលបច្ចុប្បន្ននេះ ពួកគេឈរនៅលេខ៤មាន៨ពិន្ទុ តាមក្រុមលេខ៣ អូប៉េគីស្ថានមាន៩ពិន្ទុ ក្រុមលេខ២ កូរ៉េខាងត្បូងមាន១០ពិន្ទុ និងក្រុមកំពូលតារាងអឺរ៉ងមាន១៤ពិន្ទុ។ ដូច្នេះបើមើលតាមលទ្ធផលនេះ ពួកគេនៅតែមានឱកាសឡើងទៅវគ្គបន្ដបានដដែល…