Morata ​និង​គូ​ដណ្ដឹង​កំពុង​តែ​ស្វែង​រក​ផ្ទះ​នៅ​ទី​ក្រុង​ឡុង

នេះ​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​ថា Alvaro Morata ​កំពុង​តែ​ជិត​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​នា​ប្រទេស​អង់គ្លេស​ហើយ ​ក្រោយ​ពី​មាន​ដំណឹង​មក​ថា​រូបគេ​និង​គូ​ដណ្ដឹង​កំពុង​តែ​ស្វែង​រក​ផ្ទះ​នៅ​ទីក្រុង​ឡុង។ Morata ​តាំង​ពី​ផ្លាស់​ទៅ​លេង​នៅ Real Madrid ​វិញ​មក ហាក់​ដូចជា​មិន​ទាន់​បាន​បង្ហាញ​ទម្រង់​លេង​ឱ្យ​លើស Karim Benzema ​ដើម្បី​កាន់កាប់​តំណែង​ជម្រើស​១១​នាក់​ដំបូង​នោះ​ទេ។ ដោយ​រូបគេ​ភាគ​ច្រើន​អង្គុយ​កៅអី​បម្រុង ​ហើយ​ផ្លាស់​ចូល​លេង​នៅ​ចុង​តង់​ប៉ុណ្ណោះ។ យ៉ាងណាមិញ​ហេតុផល​មិន​សូវ​បាន​លេង​នេះ​ហើយ ​បាន​ជា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​មួយ​នេះ ​កំពុង​តែ​ចង់​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ណា​ដែល​អាច​បាន​ចូល​លេង​ច្រើន​ហើយ។ ខណៈ​ដែល​ក្លឹប​នៅ​អង់គ្លេស…

ជម្រុះ World Cup ​ថៃ​ធ្លាក់​ស្វ័យ​ប្រវត្តិ ​ក្រោយ​អារ៉ាប់បីសាអូឌីត ៣-០

ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ថៃ​បាន​អស់​ឱកាស​ឡើង​វគ្គ​បន្ទាប់​ហើយ ​ក្រោយ​ពី​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​អារ៉ាប់បីសាអូឌីត​ក្នុង​លទ្ធផល ៣-០ ​នៅ​វគ្គ​ជម្រុះ​ចុង​ក្រោយ​ពាន​រង្វាន់ World Cup 2018។ ការ​បរាជ័យ​យប់មិញ​នេះ ​ជា​ការ​បរាជ័យ​៥​ប្រកួត ​ក្នុង​ចំណោម​៦​ប្រកួត​របស់​ពួកគេ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ World Cup ។ ​ខណៈ​ដែល​លទ្ធផល​នេះ ​ក៏​បាន​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នេះ ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ ​បើ​ទោះ​ជា​នៅ​សល់​៤​ប្រកួត​ក្នុង​ដៃ​ទៀត​ក៏​ដោយ ពោល​គឺ​ក្នុង​៦​ប្រកួត​កន្លង​ទៅ ពួកគេ​មាន​តែ​១​ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ។ យ៉ាងណាមិញ…

ក្រោយ​ឈ្នះ​កូរ៉េ ​ក្រុម​មហា​យក្ស​ចិន ​មាន​សង្ឃឹម​តិច​ៗ ​នៅ World Cup 2018

​ក្រុម​ចិន ​បាន​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​កូរ៉េ​ខាង​ត្បូង​ក្នុង​លទ្ធផល ១- ០ ​នា​ការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី។ ដោយ​ជ័យជម្នះ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​ចិន ​ហាក់​មាន​ដង្ហើម​ដក​នៅ​ឡើយ​ទេ ​ពោល​គឺ​ពួកគេ​នៅ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​ក្រោយ​ពី​ក្រុម​កំពូល​តារាង​សុទ្ធ​តែ​បរាជ័យ​កាល​ពី​យប់មិញ​នេះ។ ដោយ​ចិន​យក​ឈ្នះ​កូរ៉េ​ខាង​ត្បូង ១-០ ​ខណៈ​ដែល​សិរី​បាន​យក​ឈ្នះ​លើ​ក្រុម​អូប៉េគីស្ថាន ១-០ ដូច​គ្នា។…

Lukas Podolski ៖ ប្រកួតចុងក្រោយរបស់ខ្លួន ឈ្នះអង់គ្លេស ដូចជាខ្សែភាពយន្ដ

ខ្សែប្រយុទ្ធ Lukas Podolski បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ដោយការប្រកួតប៉ះជាមួយអង់គ្លេសកាលពីយប់មិ្នេះនេះ ជាប្រកួតចុងក្រោយរបស់ខ្លួនក៏ដូចជាដើម្បីលាដល់អ្នកគាំទ្រទាំងអស់គ្នាដែរ។ ការប្រកួតឈ្នះក្រុមអង់គ្លេស ១-០ ហើយខ្លួនជាអ្នករកគ្រាប់បាល់បានថែមទៀតនោះ បានធ្វើឱ្យការលាគ្នារបស់ Lukas កាន់តែអស្ចារ្យថែមទៀត ត្បិតអីរូបគេជាកីឡាករម្នាក់ជួយក្រុមជម្រើសជាតិបានច្រើនណាស់ដែរ។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ គិតថាពេលវេលារបស់ខ្លួនជាមួយក្រុមអាល្លឺម៉ង់គឺដូចជាខ្សែភាពយន្ដដ៏អស្ចារ្យមួយ ហើយវាក៏បានដល់ទីបញ្ចប់មួយដែលអ្នកគ្រប់គ្នាចង់បានផងដែរ។ កីឡាករជួយអាល្លឺម៉ង់លើកពាន FIFA World Cup…

Simeone ​ថា​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​ជា​ដាច់​ខាត

លោក Diego Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​បាន​បញ្ជាក់​ថា​ខ្លួន​គ្មាន​ថ្ងៃ​ទៅ​ដឹក​នាំ​ក្រុម Real Madrid ​ជា​ដាច់​ខាត ​បើ​ទោះ​ជា​ក្រោម​លក្ខខណ្ឌ​អ្វី​ក៏​ដោយ។ អ្នក​ចាត់ការ​វ័យ​៤៦​ឆ្នាំ​ខាង​លើ​នេះ​ចូល​ដឹក​នាំ​ក្រុម AT Madrid ​នៅ​ឆ្នាំ​២០១១ ​ហើយ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​ចាត់ការ​កំពូល​ម្នាក់​នៅ​លើ​លោក​នេះ​នា​ពេល​បច្ចុប្បន្ន។ ក្រោម​ការ​ដឹក​នាំ​របស់​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ​AT Madrid ​បាន​ឈ្នះ​ពាន​រង្វាន់…

ក្តៅៗ! Cambodian All Star ជាប់ជាក្រុមកីឡាឆ្នើមប្រចាំឆ្នាំ ខណៈលោក ប្រាក់ សុវណ្ណរ៉ា ជាប់ជាគ្រូឆ្នើម

ក្រុមបាល់ទាត់តារាប្រចាំលីគកំពូលកម្ពុជា ( Cambodian All Star ) បានឈ្នះពានរង្វាន់ក្រុមកីឡាឆ្នើមប្រចាំឆ្នាំ ខណៈលោក ប្រាក់ សុវណ្ណរ៉ា ជាប់ជាគ្រូឆ្នើមប្រចាំឆ្នាំ ពីកម្មវិធីប្រគល់រង្វាន់កីឡារបស់គណៈកម្មការជាតិអូឡាំពិក។ តាមការប្រកាសមុននេះ នៅសណ្ឋាគារ Nagaworld ក្រុម Cambodian All Star ដែលមានសកម្មភាពតែមួយប្រកួតគត់ក្នុងឆ្នាំ២០១៦…

ទោះ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត ប៉ុន្តែ Wenger ​កំពុង​ត្រៀម​បន្ដ​កុងត្រា​២​ឆ្នាំ​ទៀត

បើ​តាម telegraph ​បាន​បញ្ជាក់​លោក​ Arsene Wenger ​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​បន្ដ​កុងត្រា​ជាមួយ​ក្លឹប Arsenal ​រយៈ​ពេល​២​ឆ្នាំ​ទៀត ​បើ​ទោះ​បី​ជា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​តែ​មិន​ពេញ​ចិត្ត​ក៏​ដោយ។ Wenger ​ត្រូវ​អ្នក​គាំទ្រ Arsenal ​អាក់អន់​ចិត្ត​ជា​ខ្លាំង ក្រោយ​ពី​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​នៅ​វគ្គ​១៦​ក្រុម ​និង​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់ Premier…

FC Barcelona ​បង្កើត​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​៤៦​ឆ្នាំ​នៅ La Liga

ក្លឹប FC Barcelona ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ក្របខណ្ឌ La Liga របស់​អេស្ប៉ាញ ​ដោយ​ក្លាយ​ជា​ក្រុម​ទី​១​ដែល​មិន​ទទួល​បាន​កាត​ក្រហម​និង​ការ​ពិន័យ​បាល់​១១​ម៉ែត្រ ​ក្នុង​រយៈ​ពេល​២៨​ប្រកួត​ជាប់​គ្នា។ ស្រប​ពេល​ជាមួយ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ ​ទាក់ទង​និង​អាជ្ញាកណ្ដាល​កាន់​ជើង​ខាង Barcelona ​ទាំង​នៅ La Liga ​និង UEFA Champions League ​នោះ…

សួង វិរៈ ថាលេងឲ្យក្រុមជម្រើសជាតិ ជាបំណងប្រាថ្នាចុងក្រោយមុនចូលនិវត្តន៍

សួង វិរៈ ខ្សែប្រយុទ្ធណាហ្គាវ៉ើល បាននិយាយថា ការលេងឲ្យក្រុមជម្រើសជាតិកម្ពុជា ជាបំណងប្រាថ្នាចុងក្រោយរបស់ខ្លួន មុនចូលនិវត្តន៍ពីអាជីពបាល់ទាត់។ កីឡាករ Top Scorer ពានរង្វាន់សម្តេចឆ្នាំមុនរូបនេះ បានប្រាប់ Post Sport ថា ខ្លួនមិនដែលបោះបង់ក្តីប្រាថ្នាឡើយ ទោះខកខានជាប់ជម្រើសជាតិ៤ឆ្នាំចុងក្រោយ ព្រោះនេះជាបំណងប្រាថ្នាចុងក្រោយ មុនពេលព្យួរស្បែកជើងពីបាល់ទាត់ ព្រោះវ័យកាន់តែជ្រេរ។…

អែម​ណាស់ Sir Alex ​នឹង​មក​ដឹក​នាំ​ក្រុម Man Utd ​ជា​ថ្មី​ម្ដង​ទៀត

បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប Manchester United ​លោក Sir Alex Ferguson ​នឹង​មក​ដឹក​នាំ​ក្រុម​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​ការ​ប្រកួត​មួយ​ដែល​ធ្វើ​ឡើង​ដើម្បី​កីឡាករ Michael Carrick ​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា​ខាង​មុខ។ Sir Alex ​បាន​ឈ្នះ​ពាន​រង្វាន់​រហូត​ដល់​៣៨​ពាន​រង្វាន់​ជាមួយ​ក្រុម​បិសាច​ក្រហម ​ហើយ​ក៏​បាន​ប្រកាស​ចូល​និវត្តន៍​ក្រោម​លក្ខខណ្ឌ​ចង់​មាន​ពេល​វេលា​ចុង​ក្រោយ​ជាមួយ​ក្រុម​គ្រួសារ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ​បុរស​វ័យ​៧៥​ឆ្នាំ​រូប​នេះ​នៅ​តែ​មាន​តួ​នាទី​នៅ​ក្លឹប​បិសាច​ក្រហម​ដដែល ​ដោយ​បច្ចុប្បន្ន​ធ្វើ​ជា​ឯកអគ្គរាជទូត​របស់​ក្លឹប។ អ្វី​ដែល​កាន់​តែ​ពិសេស​និង​ជា​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​នោះ ​ក្លឹប​បិសាច​ក្រហម​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ជាង​គេ​នៅ​លើ​លោក​នេះ…