ព្រលឹងចុងសក់! បុរសម្នាក់ បើករថយន្តស៊េរីទំនើប បុករបាំងថ្មក្រឡាប់អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅ
ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តទំនើប១គ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់អូសជាច្រើនម៉ែត្រ ឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ ហេតុការណ៍នេះ កើតឡើងនាវេលាម៉ោង ១និង២៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវR5 កែងនិងផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនកើតហេតុ…