ឆក់ទៀតហើយនៅខណ្ឌពោធិ៍សែនជ័យ! ជិតដល់ថ្ងៃចូលរោងការ កំពុងជិះម៉ូតូសាងស្នេហ៍ ត្រូវចោរឆក់កាបូប បណ្ដាលឲ្យដួលទាំងម៉ូតូ និងរបួស

ភ្នំពេញៈ ប្រុស្រីគូដណ្តឹងមួយគូ ជិតដល់ថ្ងៃចូលរោងការទៅហើយ នឹកថាមុនក្លាយជាប្តីប្រពន្ធ ចង់សាងនូវអ្វីដែលជាអនុស្សាវរីយ៍មួយទុក សម្រាប់ក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ ឲ្យនៅចងចាំមិនអាចបំភ្លេចបាន ក្នុងគ្រានៅក្រមុំកំលោះ។ អ្វីដែលពួកគេប៉ងប្រាថ្នានោះ ពិតជាបានមែន តែហួសការរំពឹងទុក ដែលមិនអាចបំភ្លេចបាន បន្ទាប់ពីជួបរឿងមិនល្អ ត្រូវ លោកចោរឆក់យកកាបូបទៅបាត់ ដួលទាំងម៉ូតូ ត្រឡប់ត្រឡិន របួសដៃជើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦…

Update៖ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកថ្ម ក្រឡាប់សង្កត់រថយន្តCRV

ព្រះសីហនុៈ រថយន្តបែនដឹកថ្មមួយគ្រឿង ចុះចំណោទដាច់ហ្វ្រាំង បុករថយន្ត ១គ្រឿង ដែលឈប់ចតនៅជាយផ្លូវ ក្រឡាប់សង្កត់ពីលើតែម្ដង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅហ្នឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់។ ឧបទ្ទវហេតុខាងលើ បានកើតឡើងនៅថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩…

អ្នក​ទទួល​បញ្ចាំម្នាក់​ និង​ម៉ូតូ​២០​គ្រឿង​ ត្រូវបញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ

​​បន្ទាយ​មាន​ជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ម៉ូតូ​ចំនួន​២០​គ្រឿង​ និង​បុរស​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បញ្ជូនទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​តុលាការខេត្ត​។ ​កាលពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ​ខែកុម្ភ​:​ ឆ្នាំ​២០១៩ ​ក្រោយ​ពី​ទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ​ ឆេ​ង​ សុខ​ឃី​ ភេទ​ ស្រី​អាយុ​ ៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ភូមិ​អូរ​បី​ជាន់​ ឃុំ​អរ​បី​ជាន់​…

ស្គាល់តាមហ្វេសប៊ុកជាង២ខែ ប្រុសស្នេហ៍ជាប៉ូលិស បោកយកទូរស័ព្ទនិងម៉ូតូទៅបាត់

ភ្នំពេញៈ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍ មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុក ប្រហែជាង២ខែ ស្រាប់តែបុរសខាងលើ បោកយកទូរស័ព្ទដៃ និងម៉ូតូមួយគ្រឿង គេចខ្លួនទៅបាត់ ។ ករណីនេះ កើតឡើងតាំងពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៩នៅមុខ ផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវមហាវិថី សហព័ន្ធរុស្សីភូមិតាងួន សង្កាត់កាកាប១…

ប្រហោងពោះធ្លុង! បុរសម្នាក់ជិះម៉ូតូ ដួលចូលក្រោមរថយន្ត ស៊េរីទំនើប ម៉ាក Ford ស្លាកលេខ ភ្នំពេញ 2BC-8191 បណ្ដាលឲ្យរងរបួស

កណ្ដាលៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ទៅដួលចូលក្រោមរថយន្តស៊េរីទំនើបម៉ាក Ford ពណ៌ស ស្លាកលេខភ្នំពេញ 2BC-8191 បណ្ដាលឲ្យរងរបួស ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ…

First News​៖ ខណៈនេះ រថយន្តដឹកស៊ីម៉ងត៍ ដាច់ហ្វ្រាំង រេចង្កូតបុករថយន្ត បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ទ្បានដឹកស៊ីម៉ងត៍ ដាច់ហ្វ្រាំងរេចង្កូតបុករថយន្ត បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ នៅផ្លូវបំបែកម្ដុំស្រែអំបិល ភូមិអូរជ្រៅ ឃុំចំការល្លួង ស្រុកកំពង់លិសា ខេត្តព្រះសីហនុ។ ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១០…

អ្នកចម្រៀងស្រីម្នាក់ ត្រូវចោរឆក់ទូរស័ព្ទ នៅខណ្ឌចំការមន

ភ្នំពេញ​: ​នារីក្លាហាន​ជិះ​ម៉ូតូ​ដេញ​បំ​បុក​ម៉ូតូចោរឆក់ទូរស័ព្ទ ដួល​ទាំងសងខាង បណ្តាល​ឲ្យ​រង​បួស​បែក​មុខ​បែក​មាត់ យកទូរស័ព្ទ​មកវិញ ខណៈ​ជនសង្ស័យ​រត់​គេចខ្លួនបាត់​។​ ​ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១​ និង១៥នាទីយប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន​។​ ​ជនរងគ្រោះ​ឈ្មោះ សុខ ខា ភេទ​ស្រី អាយុ​៣២​ឆ្នាំ…

កុកអាចភ្លេចជុង​ តែជុងមិនដែលភ្លេចកុក!!!

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៣ និង៤០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរងទទួលការងារប្រឆាំងគ្រឿងញៀន បានចុះអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន លេខ ៦៣ ដបច/១៨ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចេញដោយ…

អាសូរណាស់! ក្មេងប្រុសអាយុ ២ឆ្នាំ លង់ទឹកស្រះស្លាប់

ព្រៃវែងៈ កាលពីវេលាម៉ោងប្រហែល ៣រសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅចំណុចភូមិត្រពាំងស្វាយ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះឈ្មោះ ហាំ បណ្ឌិត ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុន បណ្តូល អាយុ៣០ឆ្នាំ…

រថយន្តពីរគ្រឿងបុកគ្នា នៅស្រុកសំរោងទង របួសមនុស្ស ៣នាក់

កំពង់ស្ពឺៈ នៅវេលាម៉ោង ០៥និង១២នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នា របួសមនុស្ស៣នាក់ នៅលើផ្លូវជាតិលេខ៤ គីឡូ ម៉ែត្រ ៥៧-៥៨ ត្រង់ចំណុចភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…