ភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋ និងអគារសាលារៀន នៅឧត្តរមានជ័យ

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់លាយឡំ ជាមួយខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅចំណុចភូមិរហាល់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាវេលាយប់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ បានបោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ០២ ខ្នង និងអគារសាលារៀន…

មិនទាន់បាត់ភ័យផង! ផ្អើលជិតភ្លឺ ចិនខ្មែរផ្ទុះអាវុធដាក់គ្នា នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: នៅវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីជនជាតិចិន និងខ្មែរ១ក្រុម បាញ់បោះភ្ញាក់ផ្អើល នៅក្រុងប៉ោយប៉ែត។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចខារ៉អូខេ ឡាហ្វីរ៉ា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ករណីនេះ ជនជាតិចិនម្នាក់ បានរងរបួសបាក់ភ្លៅម្ខាង…

មានការរិះគន់តាមបណ្ដាញសង្គម រឿងដោះលែងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរចរណ៍ នៅស្រុកទឹកឈូ ស្នងការនគរបាលខេត្តកំពត បានបកស្រាយ…

កំពតៈ ក្រោយមានការរិះគន់មិនសមស្រប តាមបណ្តាញសង្គមជុំវិញការមិនឃាត់ខ្លួន ម្ចាស់រថយន្តម្នាក់ដែលរងការចោទប្រកាន់ថា បង្កឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើដងផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) បានប្រញាប់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបកស្រាយបំភ្លឺ ។ សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត មានដូចតទៅនេះ៖ «ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំសូមធ្វើការបំភ្លឺដល់បងប្អូនសាធារណៈជន និងក្រុមគ្រួសាររបស់ប្អូនជនរងគ្រោះមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០៥…

នាវាពិឃាដអាមេរិក ធ្វើដំណើរទៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូង ចំមានភាពតានតឹងផ្នែកពាណិជ្ជកម្ម

អាមេរិកៈ នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង នៅថ្ងៃច័ន្ទនេះ បានធ្វើនាវាចរនៅជិតកោះជម្លោះ ដែលត្រូវបានចិនទាមទារ នៅសមុទ្រចិនខាងត្បូង។ នេះបើតាមមន្ត្រីអាមេរិកម្នាក់ បានប្រាប់ភ្នាក់ងាររ៉យទ័រថា ការផ្លាស់ប្ដូរមួយនេះ ទំនងជានឹងធ្វើឲ្យក្រុងប៉េកាំងខឹងសម្បារ នៅពេលមានទំនាក់ទំនងតានតឹងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កំពុងជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ហើយភាគីទាំងពីរ កំពុងព្យាយាមឆ្ពោះទៅរកកិច្ចព្រមព្រៀង មុនថ្ងៃទី១ ខែមីនាខាងមុខ ដែលពន្ធលើការនាំចូលរបស់ចិនចំនួន…

សូមបងប្អូនប្រុងប្រយ័ត្ន! ងៀតបបែល និងស្ពៃជ្រក់ មានផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង រកឃើញ និងធ្វើការដកហូត នៅផ្សារវាលយន្ត

ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅផ្សារវាលយន្ត ខេត្តស្វាយរៀង ដោយមន្ត្រីជំនាញបានដកហូត យកគំរូមួយចំនួនមកធ្វើតេស្តបឋមមានដូចជា៖ បន្លែ ស្ករត្នោត ម្ទេសឆា សាច់ក្រក ងៀតបបែល ត្រីងៀត ប្រហុក…

សូមបងប្អូនប្រុងប្រយ័ត្ន! បុរសកសិករម្នាក់ ធ្លាក់ពីលើដើមឈើ រងរបួសធ្ងន់ធ្ងរ

កោះកុងៈ កាលពីវេលាម៉ោង ៣ និង១០នាទីរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ក្រោយទទួលព័ត៌មាន ពីមណ្ឌលសុខភាពឫស្សីជ្រុំថា មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ សូ ចន្នី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសំរោង ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង មានរបួសធ្ងន់ធ្ងរ…

ទណ្ឌិតម្នាក់ លើសឈាមស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ

កណ្ដាលៈ ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះពិនិត្យសាកសពទណ្ឌិត ស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ជាប់ទោសពីបទ រំលោភសេពសន្ថវ: កាលពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០១៤ នៅចំណុចភូមិព្រែកតាកេ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល។ សាកសពឈ្មោះ ទ្បឹង សែ…

ផឹកស្រវឹង ជិះម៉ូតូទៅផ្ទះមិនរួច ក៏ដេកតាមផ្លូវ ប៉ះចំចោរឆ្លៀតឱកាស ប៊ិះទៅហើយ..

សៀមរាបៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង​ ឃាត់ខ្លួនបានពីបទប្រព្រឹត្តករណីអំពើលួចម៉ូតូ​ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅចំណុចភូមិរលួសខាងលិច​ ឃុំរលួស​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។ សមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០១៩​ មានជនរងគ្រោះឈ្មោះ​ ជាក់​ ចិន​ ភេទប្រុស​…

ដឹងការពិតហើយ! ផ្អើលយប់មិញ មន្ត្រីស៊ីម៉ាក់កម្ទេចចោល ឧបករណ៍ដែលសង្ស័យថា ជាគ្រាប់បែកនៅកាស៊ីណូ ក្បែរច្រកទ្វារប៉ោយប៉ែត

បន្ទាយមានជ័យៈ មន្ត្រីស៊ីម៉ាក់កម្ទេចចោល ឧបករណ៍ដែលសង្ស័យគ្រាប់បែកបង្កៃ ដែលគេប្រទះឃើញនៅក្បែរកាស៊ីណូ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត​ កាលពីវេលាម៉ោង​ ៧និង៤០នាទីល្ងាចថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅសួនច្បារខាងមុខកាស៊ីណូហ្គោដិនក្រោន​ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត។​ ជាមួយគ្នានោះគេសង្កេតឃើញវត្តមាន លោកឧត្តមសេនីយ៍ ស្នងការ កងរាជអាវុធហត្ថ និងសមត្ថកិច្ចជាច្រើនទៀតផងដែរ។ ឧបករណ៍ដែលគេសង្ស័យថា ជាគ្រាប់បែកកំណត់រយៈពេលនេះ មានលក្ខណៈ…

យប់មិញនៅស្ពានជ្រោយចង្វារ ស្ត្រី២នាក់ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ក្នុងទីតាំងតែមួយ ផ្អើលសមត្ថកិច្ច និងអ្នកដំណើរ ឃាត់ទាន់

ភ្នំពេញៈ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីស្ត្រីពីរនាក់ មកលោតទឹកសម្លាប់ នៅទីតាំងតែមួយ តែមិនសម្រេចដូចគ្នា ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំ ដែលហេតុការណ៍ កើតទ្បើងតាមបណ្តោយផ្លូវជាតិលេខ៦ នៅស្ពានជ្រោយចង្វារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។ ​​សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ វ័យជាង៣០ឆ្នាំ ជិះម៉ូតូឌុបមកពីម្តុំរង្វង់មូលកាំកូលស៊ីធី…