ប្រធានាធិបតីហ្វីលីពីន បញ្ជាឲ្យប៉ូលិសលុបចោលកិច្ចព្រមព្រៀងទិញដូរអាវុធជាមួយអាម៉េរិក

ម៉ានីលៈ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅថ្ងៃចន្ទនេះ បានបញ្ជាឲ្យប៉ូលិសជាតិហ្វីលីពីន លុបចោលកិច្ចព្រមព្រៀងទិញដូរអាវុធជាមួយនឹងសហរដ្ឋអាម៉េរិក។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក ឌូទ័រតេថា «ខ្ញុំបានបញ្ជាឲ្យប៉ូលិសលុបចោលបទបញ្ជានោះហើយ ដែលបទបញ្ជានោះគឺសំដៅទៅលើអាវុធចំនួន ២៦.០០០ដើម ដែលបានបញ្ជាទិញពីអាម៉េរិក កាលពីលើកមុន»។…

ប្តីប្រពន្ធជាបងប្អូនបង្កើតនឹងគ្នាដែលជួបការលំបាក ទទួលអំណោយពីលោកស្រី ហ៊ុន សេងនី

បន្ទាយមានជ័យៈ ប្តីប្រពន្ធជាបងប្អូនបង្កើត ដែលរងការរិះគន់ និងខុសច្បាប់ទំលាប់ ក្នុងការយកគ្នាជាប្តីប្រពន្ធ រហូតបានកូន១ អាយុ២ខែ ជួបការខ្វះខាត ក្នុងជីវភាព ត្រូវបានលោកស្រី ហ៊ុន សេងនី ប្អូនស្រីសម្តេចតេជោ ហ៊ុន សែន ផ្តល់អំណោយ តាមរយៈលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ…

ទឹកជំនន់នៅវៀតណាមសម្លាប់មនុស្ស ១៥នាក់ និងរាប់ពាន់នាក់ផ្លាស់ប្តូរទីលំនៅ, មាន់ ទា គោ ក្របីជាង ៤០.០០០ក្បាលងាប់

បរទេសៈ ទឹកជំនន់បានវាយប្រហារតំបន់ភាគកណ្តាលប្រទេស នៅតំបន់ខ្ពង់រាប និងនៅតាមខេត្តភាគខាងត្បូងប្រទេសវៀតណាមនោះ បានបណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ និង០៦នាក់ផ្សេងទៀតបាត់ខ្លួន, ចំណែកប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសទៅរកទីទួលសុវត្ថិភាព។ នេះបើតាមនាយកដ្ឋានគ្រប់គ្រង និងការពារមហន្តរាយជាតិរបស់ប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន REUTERS ចេញផ្សាយនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ទឹកជំនន់នេះ បានកើតឡើងពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់ត្រជាក់ ប្រព័ន្ធសម្ពាធត្រូពិកទាបកាលពីសប្តាហ៍មុន។ ទឹកជំនន់នេះ…

រថយន្តសាំយុងដឹកឈើប្រណីតខុសច្បាប់ឆ្លងដែនតាមច្រកទ្វារអន្តរជាតិពុំមានសមត្ថកិច្ចបង្ក្រាប

រតនគិរីៈ បន្ទាប់ពីមានការផ្លាស់ប្ដូរតំណែង នាយប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ កន្លងទៅ គេសង្កេតឃើញច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានភាពអាណាធិបតេយ្យ មិនមានកំណត់ពេលវេលាឲ្យបានត្រឹមត្រូវតាមច្បាប់នោះទេ មិនត្រឹមតែប៉ុណ្ណោះ រថយន្តមុខសញ្ញាលួចដឹកឈើប្រណីតឆ្លងដែន មិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ ជាក់ស្ដែងនៅម៉ោង ៤និង៤៨នាទីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ មានរថយន្តសាំយ៉ុងកែច្នៃដំបូល និងកែរច្នៃទំលាក់បាតក្រោម សំរាប់ផ្ទុកឈើ ប្រមាណជាច្រើនគ្រឿង ឆ្លងច្រកទ្វារដោយមិនមានការត្រួតពិនិត្យ…

តុលាការឃុំខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល: នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀនមកតុលាការខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។ បើតាមន្ត្រីមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីនាក់ទី០១មានឈ្មោះស៊ីម ណាត ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី០២ឈ្មោះ ម៉ៃ គឿន…

នារីសុខចិត្តលួចគ្រឿងអលង្ការគេ ដើម្បីយកទៅជួយសម្រួលបណ្តាការខាងគូដណ្តឹង ត្រូវតុលាការឃុំខ្លួនពីបទលួច

កណ្តាល: គួរឲ្យអាសូរ នារីមានសម្រស់ស្រស់ស្អាតម្នាក់សុខចិត្តឲ្យខ្លួនឯងជាប់គុក ដើម្បីបំពេញបំណងគូរដណ្តឹង ហ៊ានទៅលួចគ្រឿងអលង្ការគេ ត្រូវនគរបាលស្រុកកោះធំចាប់ខ្លួន ហើយនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូននារីស្រស់ស្អាតម្នាក់ជាចោរលួចមកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើតាមមន្ត្រីព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា នារីស្រស់ស្អាតមានឈ្មោះសាន លាងហ៊ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន…

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់នឹងជួញដូគ្រឿងញៀន នៅក្រុងបានលុង

រតនគិរីៈ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅត្រង់ចំណុចវរសេនាតូចលេខ១ ស្ថិតនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីបង្ក្រាបមួយករណីឃាត់ខ្លួន៣មុខសញ្ញា ស្រី១ប្រុស២នាក់។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យទី១-ឈ្មោះសាន សុទ្ធ (ហៅងឺ)ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរជាងឈើ ឃាត់ខ្លួនបទល្មើសប្រើប្រាស់សារធាតុញៀន ទី២-ឈ្មោះហួយ វណ្ណារា(ហៅបារាំង)ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរបើកបរបើកបររថយន្ត ឃាត់ខ្លួនបទល្មើសប្រើប្រាស់សារធាតុញៀន ទី៣-ឈ្មោះ ញឹម ស្រីម៉ុចភេទស្រីអាយុ២២ ឆ្នាំជនជាតិខ្មែរ…

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះពិនិត្យនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៩នាក់ ជ្រកតាមរោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបង

បាត់ដំបងៈ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១៦នេះ ជនជាតិវៀតណាម២៩នាក់ត្រូវបានសមត្ថកិច្ច អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះពិនិត្យនិងឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៩នាក់ដែលជ្រកកោនតាមរោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបង។ លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា មានជនជាតិវៀតណាមដែលលួចឆ្លងដែនខុសច្បាប់ជាច្រើននាក់មករស់នៅតាមគោលដៅធ្វើសិប្បកម្មធំៗក្នុងទីក្រុងភ្នំពេញ ហើយថ្មីៗនេះអ្នកទាំងនោះបានច្រាលពីភ្នំពេញយ៉ាងច្រើនចូលមកកាន់បណ្តារោងសិប្បកម្មនានាក្នុងខេត្តបាត់ដំបង។ លោកបានឲ្យដឹងបន្តថា ប្រតិបត្តិការចុះពិនិត្យនិងឃាត់ខ្លួនជនជាតិវៀតណាមគ្មានលិខិតស្នាមបញ្ជាក់ពីអត្តសញ្ញាណគ្រប់គ្រាន់នេះត្រូវបន្តរធ្វើនៅទូទាំងខេត្តបាត់ដំបងតែម្តង ជាក់ស្តែងពេលនេះកម្លាំងជំនាញបានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនជាតិវៀតណាមលើ៣គោលដៅធំៗជាជំហានដំបូង ក្នុងនោះមានភូមិសាស្ត្រភូមិចិន២កន្លែង ភូមិវត្តរំដួល២កន្លែង ភូមិពោធិវង្ស១កន្លែងនិងភូមិរំចេក១…

កងកម្លាំងពួកឃឺដ និងអារ៉ាប់ កំពុងរៀបចំប្រតិបត្តិការដណ្តើមយកទីក្រុង រ៉ាក់កា ពីឧទ្ទាម IS

BBC: កងកម្លាំងពួកឃឺដ ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក និងកងកម្លាំងអារ៉ាប់ បានឲ្យដឹងថា ខ្លួនកំពុងរៀបចំផែនការដើម្បីវាយដណ្តើមយកទីក្រុង រ៉ាក់កា នៅក្នុងប្រទេស ស៊ីរី ពីក្នុងកណ្តាប់ដៃពួកឧទ្ទាម IS។ យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយថា ពួកខ្លួនមានការជួយជ្រោមជ្រែងដោយក្រុមវាយប្រហារដែនអាកាសដឹកនាំដោយអាម៉េរិក…

ព្រះសង្ឃ២អង្គនៅវត្តចំណាក់ បើកឆាកប្រយុទ្ធដោយកាំបិត, អង្គឈ្នះជាប់ខ្នោះ អង្គចាញ់ដេកពេទ្យ

កំពង់ធំៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ ព្រះសង្ឃ២អង្គស្តាយពូជសង្រ្គាម បានបើកឆាកប្រគួត ដោយអាវុធយ៉ាងស្រៀវស្រើប កាប់ចាក់គ្នាគ្មានត្រាប្រណី បំភ្លេចធម៌អារ មួយឡែកយកចាញ់ឈ្នះ ទីបំផុតសមត្ថកិច្ចបានក្របួច ព្រះសង្ឃមួយអង្គដាក់ខ្នោះតាមច្បាប់ព្រហ្មទណ្ទ រីឯមួយអង្គទៀតមានអាការៈធ្ងន់ធ្ងរចំកណ្តាលផ្ទៃមុខ ត្រូវបានសាច់ញាតិ ដឹកទៅមន្ទីរពេទ្យសង្រ្គោះបន្ទន់។ ហេតុការនេះបានកើតឡើង នៅថ្ងៃទី៦ខែ វិច្ឆិកា ឆ្នាំវេលាម៉ោង១១ និង៣០នាទីព្រឹក នៅវត្តចំណាក់ ស្ថិតនៅក្នុងភូមិចំណាក់…