ជនជាតិចិន២នាក់ប្រដាប់អាវុធប្លន់កាបូបលុយជនជាតិចិនដូចគ្នា បាញ់ស្លាប់ខ្មែរម្នាក់
ភ្នំពេញៈ ចោរប្លន់ប្រដាប់អាវុធជាជនជាតិចិនម្នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយពីជនជាតិចិន ដូចគ្នាចំនួន២នាក់ទៀត បានសម្រេចហើយបានរត់គេចខ្លួនចេញពីក្នុងបណ្ណាគារ យីហោ ស៊ីន ហួរ បានលុយតែចំនួន៥០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែត្រូវបានជនរងគ្រោះនិងអ្នកជិតខាងនាំគ្នារត់ដេញតាមនិងស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលនោះមានប្រជាពលរដ្ឋ ដែលមានលំនៅឋានតាមដងផ្លូវ នាំគ្នាអឺតមើលគ្រប់ៗគ្នា។ ខណៈនោះជនសង្ស័យបានបាញ់ប្រហារចំនួន៣គ្រាប់នៅក្នុងបណ្ណាគារនៅសំដៅទៅជនរងគ្រោះជនជនជាតិចិននោះក្នុងបំណងសម្លាប់ដែរ ប៉ុនែ្តគ្រាប់កាំភ្លើងបានហោះខុសមិនបណ្ដាលឲ្យមានត្រូវនរណាម្នាក់ឡើយ ហើយជនសង្ស័យបានរត់គេចខ្លួនបន្តទៀត លុះទៅដល់ត្រង់ចំណុចដីឡូត៌មួយកន្លែង មានបុរស២នាក់ដែលជាយោធាយាមនៅផ្ទះ វីឡាមួយកន្លែងអឺតមើល…