Lexus ​LX570 ពាក់ស្លាកលេខ​កម្ពុជា ​AU.77777 បើកបំពានភ្លើងស្តុបបុករថយន្តVistoពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ​ នៅ​វេលា​ម៉ោង​៤និង០០នាទីទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Lexus ​LX570 មួយគ្រឿង ​បើក​លឿន​បំពានភ្លើងស្តុប​ចរាចរណ៍ ​ជ្រុល​ទៅ​បុក​រថយន្ត ​Visto ​កំពុង​បើក​ឆ្លង​កាត់ស្តុប ​បណ្តាល​ឲ្យ​រងការខូចខាត​យ៉ាង​ដំណំ​ ទីតាំងត្រង់​ចំណុច​ស្តុប​បេកាសេ​ ស្ថិតតាមបណ្តោយផ្លូវ​សហព័ន្ធ​រុស្ស៊ី ​កែងនឹងផ្លូវ​ព្រះមុនីវង្ស​ សង្កាត់​ផ្សារ​ថ្មី​ទី​២​ ខណ្ឌ​ដូនពេញ​…

រថយន្តពាក់ស្លាកលេខភ្នំពេញ2BR-0784 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង៣និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿង Toyota Raize ពាក់ស្លាកលេខភ្នំពេញ 2BR-0784 បើកបរបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក…

​អគ្គិភ័យឆេះផ្ទះខូចខាតអស់​១ខ្នងទាំងស្រុង​ និងបានរាលដាលដល់ផ្ទះ អ្នកជិតខាងអស់ចំនួន​០៣ល្វែង

ភ្នំពេញ: យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ២និង៣០នាទីយប់រំលងអធ្រាត្រ ថ្ងៃច័ន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១៧១​…

ជនសង្ស័យម្នាក់ ធ្វើសក​ម្មភាពលួចទូរស័ព្ទ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០៣និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។…

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណី​រំលោភ​សេពសន្ថវៈ​លើអនីតិជន

បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ប៉ុស្តិ៍​សង្កាត់​និមិត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ចុះ​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​ភ្លាមៗ​ ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា​ បាន​លួងលោម​និង​ចាប់រំលោភ​កូន​អ្នកស្រុក​បាន​សម្រេច​ជា​ច្រើន​ដង​ នៅ​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ ។​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១០​និង​១០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​និមិត្ត​បាន​ទទួល​បណ្ដឹង​របស់​ឈ្មោះ​ មឿ​ន​…

ជនបរទេសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ពាក់កណ្តាលអធ្រាត្រជិតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មានករណីខ្មាន់កាំភ្លើងមួយក្រុម ជិះរថយន្តស៊េរីទំនើប មួយគ្រឿង បានធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើជនបរទេសម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទីតាំងនៅក្រោមអគារ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ…

ជាង២នាក់ដូយរថយន្ត ដើម្បីជួសជុលបែរជាក្រឡាច់ដូយ ក្រឡាប់សង្កត់រងរបួសធ្ងន់

ភ្នំពេញ: ជាងជួសជុលរថយន្ត២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារតែរថយន្តដឹកសម្ភារ:សំណង់១គ្រឿង ក្រឡាប់សង្កត់លើ ក្នុងពេលដែលរថយន្តនោះដាច់ប៉ុង ហើយពួកគាត់ទាំង២នាក់ដូយឡើង ដើម្បីធ្វើការជួសជុល ។ ប៉ុន្តែភ្លាត់ស្នៀតស្រាប់តែក្រឡាច់ដូយ បណ្ដាលឲ្យរថយន្តនោះធ្លាក់ក្រឡាប់សង្កត់លើទាំង២នាក់ ហើយភ្លាមៗនោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ ។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោងជាង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិលេខ៤…

សង្ស័យវ៉ាជែងជ្រុលទៅប៉ះរថយន្ត និងខ្ទាតមកត្រូវម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួស

ភ្នំពេញ: បុរសម្នាក់បើកបរម៉ូតូមួយគ្រឿង សង្ស័យវ៉ាជែងជ្រុលទៅប៉ះរថយន្ត ដែលបើកមកពីខាងមុខ រួចរេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលនិងមនុស្សរងរបួស២នាក់ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន…

សង្ស័យរថយន្តប្រភេទដឹកថ្មមួយគ្រឿង បើកបរបុកនិងកិនម៉ូតូFino បណ្តាលឲ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់មួយរំពេច

ភ្នំពេញ: នាវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបា​នកើតឡើង សង្ស័យរថយន្តប្រភេទដឹកថ្មមួយគ្រឿង បើកបុកនិងកិនម៉ូតូមួយគ្រឿងម៉ាកFino ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BT-0485 បណ្តាលឲ្យបុរសអាយុប្រហែល៣០ឆ្នាំម្នាក់បែកក្បាលស្លាប់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាកFino…

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សរបួសធ្ងន់២នាក់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នាវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូឌ្រីមសង់ បុកគ្នាជាមួយនឹងម៉ូតូស្កុពីពេញទំហឹង បណ្តាលអោយមានមនុស្សរងរបួសធ្ងន់២នាក់ នៅម្តុំមុខផ្សារស្ទឹងមានជ័យចាស់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IY-3528…