ម៉ូតូកង់បីបើកបរលឿនបុកម៉ូតូពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់បាត់បង់ជីវិត
បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅល្ងាចថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្មេងស្រី០១នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៤និង៣០នាទី លើផ្លូវលំក្រាលបេតុងត្រង់ចំណុចខាងជើងហាងហុងសេងហ៊ួរ ប្រហែល១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិមិត្តភាព…