អុញនោះ! រកឃើញបបែលក្រៀម ម្ទេសដៃនាង មើមខ្ទឹមស ខ្ទឹមក្រហម និងស្លឹកខ្ទឹម មានផ្ទុកសារធាតុគីមីបូរ៉ាក់ និងសំណល់គីមីកសិកម្ម
ក្រចេះ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តក្រចេះ ដោយមានចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនៅក្នុងផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់…