ពិតជាល្អមែន! ស្រែប្រាំងប្រហែលជាង១០០ហិកតាដែលមិនទាន់ប្រមូលផល ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទសំបូរ ជួយសង្គ្រោះចេញពីអណ្ដាតភ្លើងទាន់ពេលវេលា
កំពង់ធំៈ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលតែងក្រើនរំលឹក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាលគ្រប់បណ្ដាអង្គភាព ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវធ្វើការបែងចែកផ្លាស់ប្ដូរវេនប្រចាំការណ៍ ២៤ ម៉ោងលើ ២៤ ម៉ោង សម្រាប់ត្រៀមកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ទាន់ពេលវេលានៅ ពេលដែលប្រជាពលរដ្ឋ រងគ្រោះក្នុងហេតុការណ៍ ណាមួយដែលអាចកើតឡើងដោយយថាហេតុ…