អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

កំពង់ឆ្នាំងៈ យោងតាមសេចក្តីអំពាវនាវ របស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានឲ្យដឹងស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស បុណ្យចូលឆ្នាំចិន និងវៀតណាម ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី៤-៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដូចខាងក្រោម៖

ស្ត្រីម្នាក់ ទាញកាំបិតបុ័ងតោកាប់ប្រហារទៅលើ គ្រូយោធាចារ្យ ក្នុងវិទ្យាស្ថានថ្លុកតាសេកកងទ័ពជើងគោក បណ្តាលឲ្យរបួសធ្ងន់

កំពង់ស្ពឺៈ មានករណីហិង្សាមួយបានកើតឡើង បង្កឡើងដោយជនសង្ស័យជាស្ត្រីម្នាក់ បានទាញកាំបិតបុ័ងតោ កាប់ទៅលើបុរសម្នាក់ទៀត ចំ២កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចវិទ្យាស្ថានថ្លុកតាសេកកងទ័ពជើងគោក ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនសង្ស័យមានឈ្មោះ វ៉ែន ផល្លា ភេទស្រី…

ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុគន្ធ ត្រូវបាន​ប្រកាស​ចូល​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន

ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឥ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ខ្ពង់ខ្ពស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី…

ប្រទះឃើញគ្រាប់បែកចាស់ទម្លាក់ពីយន្តហោះMKចំនួន១គ្រាប់ ពេលក្រុមបច្ចេកទេសតបណ្តាញទឹករបស់ក្រុមហ៊ុនអានកូ កំពុងជីកតបណ្តាញទឹក

ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានករណីគ្រាប់បែកចាស់ទម្លាក់ពីយន្តហោះMK ចំនួន១គ្រាប់មិនទាន់ផ្ទុះ ត្រូវបានគេប្រទះឃើញ ក្នុងក្រុងព្រះសីហនុ។ គ្រាប់បែកនេះត្រូវបានក្រុមបច្ចេកទេសតបណ្តាញទឹករបស់ក្រុមហ៊ុនអានកូ ប្រទះឃើញ ហើយពេលនេះត្រូវបានកម្លាំងនគរបាលការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ សហការជាមួយកម្លាំង ស៊ីម៉ាក់ ចុះមកយកដើម្បីទុកកំទេចចោល៕

រថយន្តដឹកថ្ម បុកបុរសម្នាក់កំពុងដើរថ្មើរជើងស្លាប់យ៉ាងរន្ធត់

កោះកុងៈ បុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោលគីឡូម៉ែតលេខ៥៤-៥៥ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ឃេត្តកោះកុង។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត១គ្រឿង ពណ៌ត្រាអ៊ី (ពុំស្គាល់អត្តសញ្ញាណអ្នកបើកបរ) បានបុកជនរងគ្រោះជាអ្នកថ្មើរជើង ក្នុងទិសដៅស្របគ្នាបណ្តាល្យស្លាប់នៅនឹងកន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះ ភូង…

រថយន្តម៉ាកធុនត្រា ពណ៌ស ស្លាកលេខ​ ភ្នំពេញ​ 2AG-6186 បុកម៉ូតូគុបជ្រុងខ្ទាតធ្លាក់ចូលប្រឡាយ ស្លាប់បុរសម្នាក់ស្លៀកឯកសណ្ឋានយោធា

កំពង់ស្ពឺៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកធុនត្រា ពណ៌ស ស្លាកលេខ​ ភ្នំពេញ​ 2AG-6186 បានបុកជាមួយនឹងម៉ូតូម៉ាកគុបជ្រុង សេ៧០ ពណ៌​ទឹកប៊ិច ស្លាកលេខ ក.19​2​4 ភព1 បើកបរដោយបុរសម្នាក់ឈ្មោះ សុខ​ ជា ភេទប្រុស អាយុ៣៦​ឆ្នាំ…

មន្ត្រីមន្ទីរផែនការខេត្តកំពង់ឆ្នាំងម្នាក់ ស្រវឹងជោកជាំបើករថយន្តថយក្រោយ ទៅបុករថយន្តអ្នកសារព័ត៌មាន ខ្ទេចយ៉ាងដំណំ

កំពង់ឆ្នាំងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន បង្កឡើងដោយរថយន្តរបស់មន្ត្រីមន្ទីរផែនការខេត្តកំពង់ឆ្នាំងម្នាក់ ស្រវឹងជោកជាំបើករថយន្តថយក្រោយ ទៅបុករថយន្តអ្នកសារព័ត៌មានម៉ាកតាកូម៉ា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែលជាង៥និង៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខអាហារដ្ឋានវណ្ណសុលាភ នៅផ្សារដើមគរ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុភាគីទាំង២បានចរចារត្រូវរ៉ូវគ្នាដោយភាគីបង្កដែលជាមន្រ្តីរបស់មន្ទីរផែនការខេត្តកំពង់ឆ្នាំង ព្រមសងសំណងចំនួន៥៥០ដុល្លារ ដើម្បីជួសជុលរថយន្តបញ្ចប់រឿង៕

ទើបតែរៀបការបាន២ខែប៉ុណ្ណោះ បែរជាស្លាប់ចោលប្រពន្ធ..

ភ្នំពេញៈ បុរសម្នាក់ទើបតែរៀបការបាន២ខែប៉ុណ្ណោះ បានជួបគ្រោះថ្នាក់ចរាចរណ៍បោកក្បាលស្លាប់ភ្លាមៗ លើស្ពានលីយ៉ុងផាត់ គួរឲ្យអាណោចអធ័ម បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការនៅម្ដុំកោះដាច់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ ជនរងគ្រោះមានឈ្មោះ ម៉ៅ​ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ…

រថយន្តសេរីទំនើប២៣គ្រឿង ដែលបិទកញ្ចាក់ខ្មៅ ត្រូវប៉ូលិសចាប់ឲ្យបកចេញ នៅក្រុងព្រះសីហនុ

ព្រះសីហនុៈ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ កម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ សហការជាមួយកម្លាំងចរាចរណ៍ផ្លូវគោកនិងកម្លាំងអន្តរាគមន៍ បានចុះធ្វើការឆែកឆេរអាវុធ នៅគោលដៅមុខ វិមានឯករាជ្យ ស្ថិតនៅសង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាលទ្ធផលបានឆែកឆេររថយន្ត ចំនួន៨៥គ្រឿង និងម៉ូតូចំនួន២៥គ្រឿង បានណែរនាំបក់កញ្ចក់ខ្មៅចំនួន២៣គ្រឿង ក្រៅពីនោះសភាពការណ៍មុនពេលឆែកឆេរ និង…

គួរប្រយត្ន័ចំពោះក្មេងតូចៗ! កុមារីអាយុទើបតែ៤ឆ្នាំម្នាក់ ចុះងូតទឹកស្រះ អកុសល្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែងៈ កុមារីម្នាក់ ចុះងូតទឹកស្រះ អកុសល្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ទិត នាត ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានលង់ទឹកស្លាប់ ដោយមានឪពុកឈ្មោះ…