Apple ចេញគំរូឌុយសាកថ្ម Lightning ការពារទឹកជ្រាប និងធូលី

យោងតាមប៉ាតង់ថ្មីមួយដែលត្រូវបានគេហទំព័រ Cnet យកមកចុះផ្សាយនៅថ្ងៃម្សិលមិញ បានឱ្យដឹងថា ក្រុមហ៊ុន Apple រកឃើញនូវវិធីសាស្រ្តពីរ ក្នុងការរចនា​ក្បា​ល​​​សាកថ្មឧបករណ៍ប្រភេទ Lightning និង USB-C ថ្មី អាចការពារទឹកជ្រាប និង​ធូលីដីបាន។ វិធីសាស្រ្តទីមួយគឺសម្រាប់ឌុយ Lightning ដោយក្រុមហ៊ុនប្រើនូវស្រទាប់ផ្លាស្ទិចស្តើងម្យ៉ាង ស្រោបទៅលើក្បាលឌុយដោតត្រង់បរិវេនចម្លងចរន្តអគ្គីសនី ហើយវាមានអត្ថប្រយោជន៍នៅពេលឌុយនោះទុកដាក់នៅទីកន្លែងសើម និងកខ្វក់ពោរពេញដោយធូលីដី។…

សិស្សសាលា Stanford តវ៉ាមុខហាង Apple ប្រឆាំងការញៀន iPhone

និស្សិតនៃសកលវិទ្យាល័យ Stanford រដ្ឋ California សហរដ្ឋអាមេរិក មួយក្រុម កាលពីសប្តាហ៍មុននេះ បានប្រមូលផ្តុំគ្នានៅមុខអគារ Apple Store មួយកន្លែង នាទីក្រុង Palo Alto ដើម្បីតវ៉ាប្រឆាំងនឹងការផលិតចេញទូរសព្ទ iPhone ដែលនាំឱ្យមនុស្សម្នាវក់នឹងការប្រើប្រាស់វា។ យុវនិស្សិតមួយក្រុមដែលបានតាំងឈ្មោះឱ្យក្រុមខ្លួនថា Stanford Students…

Google ចេញ Android P ត្រៀមស្វាគមន៍ស្មាតហ្វូនអេក្រង់ឆក

ក្នុងឆ្នាំ ២០១៨ នេះ ស្មាតហ្វូនដើរដោយប្រព័ន្ធ Android ជាច្រើនត្រូវបានរចនាជាមួយអេក្រង់ឆក ស្រដៀងទៅនឹង iPhone X ដែលប្រកាសចេញកាលពីឆ្នាំ ២០១៧។ ជាក់ស្តែងដូចជា​ Huawei P20 និង Asus Zfone 5 ជាដើម។ ទន្ទឹមនឹងនោះ…

ធ្លាយ Huawei P20 ទាំងបីម៉ូឌែល អេក្រង់ឆក ប្រណិតកប់!

​ខណៈព្រឹត្តិការណ៍បើកបង្ហាញកាន់តែខិតចូលមកដល់ Huawei ត្រកូល P ស៊េរីថ្មី ទាំងបីម៉ូឌែល រួមមាន P20, P20 Lite និង​ P20 Pro ត្រូវបានគេទម្លាយឱ្យឃើញ​យ៉ាងច្បាស់ទាំងផ្ទៃអេក្រង់ខាងមុខ និងសម្បកខាងក្រោយ។ ក្នុងចំណោមសមាជិកត្រកូល P ទាំងបីម៉ូឌែល គឺមានតែម៉ូឌែល Pro…

របៀបបញ្ចូល Google Search ក្នុងកម្មវិធី iMessages លើ iPhone ដើរដោយ iOS 11

Google គឺជាកម្មវិធីរុករកធំជាងគេបំផុត និងអាចផ្តល់នូវព័ត៌មានដែលលោកអ្នកចង់រកបានទូលំទូលាយជាងកម្មវិធី Search Engine ដទៃទៀតដូចជា Bing, Yahoo ផងដែរ។ នៅលើ​ iOS 11 ក្រុមហ៊ុន Apple បានបន្ថែមនូវថតកម្មវិធីក្នុងកម្មវិធី iMessages ផ្ទាល់តែម្តង ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូរសព្ទ iPhone ឬ…

កម្មវិធីអានរូបភាពដោយប្រើភ្នែកកាមេរ៉ា Google Lens កំពុងបើកឱ្យទាញយកនៅគ្រប់ទូរសព្ទ Android ហើយ!

ក្រុមហ៊ុន Google កំពុងបើកឱ្យអ្នកប្រើប្រាស់ទូរសព្ទដៃដើរដោយប្រព័ន្ធ Android ចាប់យកនូវបទពិសោធនៃមុខងារស្គេនរូបភាពដើម្បីដឹងពីព័ត៌មានអំពីរូបភាពនោះ តាមរយៈកាមេរ៉ា ជាផ្លូវការចាប់ពីថ្ងៃនេះ តបតាមការសន្យារបស់ខ្លួននៅអំឡុងព្រឹត្តិការណ៍ Mobile World Congress សប្តាហ៍មុន។ មុខងារស្វែងរកព័ត៌មានតាមរយៈការដាក់កាមេរ៉ាទូរសព្ទលើរូបភាព វត្ថុ ឬទីកន្លែង​នេះ នឹងភ្ជាប់មកជាមួយកម្មវិធី Google Photos កំណែចុងក្រោយបង្អស់។ ពោលគឺ…

ចិន នឹងបាញ់បង្ហោះផ្កាយរណបអិុនធើណែតសកលដំបូងបង្អស់របស់ខ្លួននៅឆ្នាំនេះ

ផ្តល់នូវសេវាអិុនធើណែត Broadband គ្របដណ្តប់ជុំវិញពិភពលោក កាលពីខែមុន ក្រុមហ៊ុន SpaceX អាមេរិក បានបាញ់បង្ហោះផ្កាយរណបមួយគូ ដើម្បីសាកល្បងគ្រោងការសម្រាប់បណ្តាញផ្គត់ផ្គង់អិុនធើណែតសកល តែឥឡូវនេះ ដល់ពេលក្រុមហ៊ុនចិនវិញម្តង។ ក្រុមហ៊ុនឧស្សាហកម្ម និងវិទ្យាសាស្រ្តអវកាសរបស់ប្រទេសចិន CASIC បាននិយាយ​ថា ខ្លួននឹងធ្វើការសាកល្បងបាញ់បង្ហោះផ្កាយរណៈអិុនធើណែទសកលលើកដំបូងរបស់ខ្លួនមួយនៅចុងឆ្នាំនេះ។ លោក Zhang Zhongyang ប្រធានក្រុមហ៊ុន…

ទូរសព្ទ iPhone មានថ្មចាស់ និងថ្មថ្មី ដើរយឺតខុសគ្នាដល់ម្លឹង!

Apple បានដាក់បញ្ចូលកម្មវិធីបន្យឺតល្បឿន iPhone ដោយស្ងាត់ៗ តាមរយៈកំណែ iOS 10.2.1 ហើយក្រោយមកទង្វើនេះ ត្រូវបានបែកធ្លាយ និងធ្វើឱ្យក្រុមហ៊ុនរងបណ្តឹងជុំទិស។ ទាក់ទងបញ្ហានេះ ក្រុមហ៊ុនផលិត iPhone បានបកស្រាយថា ខ្លួនធ្វើដូច្នោះគឺដើ​ម្បី​ការពារម៉ាស៊ីនទូរសព្ទពីការរលត់ជាយថាហេតុ ដោយសារតែថាមពលថ្មរបស់វាចុះខ្សោយ មិនអាចទ្រទ្រង់តម្រូវការថាមពលនៃអង្គប្រតិបត្តិការបានដូចថ្មថ្មី។ ដើម្បីស្តារមុខមាត់របស់ខ្លួន Apple បានដាក់បញ្ចូលនូវមុខងារត្រួតពិនិត្យសុខភាពថ្ម…

Bixby v2.0 របស់ Samsung នឹងវៃឆ្លាតដូចមនុស្ស?

ក្រុមហ៊ុន Samsung បាននិងកំពុងបោះជំហានទៅមុខថែមមួយកម្រិតទៀតតាមរយៈការបង្កើនសមត្ថភាពជំនួយការសំឡេងឌីជីថល Bixby របស់ខ្លួន ទៅកាន់ជំនាន់ទី២។ យោងតាមរបាយការណ៍ព័ត៌មានពី The Investor ក្រុមហ៊ុនអេឡិចត្រូនិចយក្សកូរ៉េខាងត្បូង បានទិញយកក្រុមហ៊ុនថ្មីថ្មោងមួយឈ្មោះ Kngine ដែលមានមូល​ដ្ឋាន​នៅក្នុងប្រទេសអេហ្ស៊ីប។ ក្រុមហ៊ុននេះ បានបញ្ចេញនូវគំនិតអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលចេះរៀន និងបង្កើនចំណេះដឹងរបស់វាដោយខ្លួនឯងដូចជាមនុស្សអីចឹង ដោយ Kngine…

មាន SmartMerge ហើយ ឈប់ទុកឈ្មោះ និងលេខទូរសព្ទជាន់គ្នាទៀតទៅ!

តើលោកអ្នកជាញឹកញាប់ពិបាកស្វែងរកលេខទូរសព្ទក្នុងកម្មវិធី Contact ដើម្បីធ្វើការហៅចេញ ដោយសារតែមានឈ្មោះ និងលេខមួយចំនួនជាន់គ្នាឬ? បើដូច្នេះ​មែន សូមសាកល្បងប្រើកម្មវិធី SmartMerge នេះទៅ! កម្មវិធីដែលអាចទាញយកបានដោយសេរីពីក្នុង AppStore លើទូរសព្ទ iPhone នេះ ផ្តល់នូវមុខងារលុប និងច្របាច់បញ្ចូលគ្នានូវឈ្មោះ និងលេខទូរសព្ទក្នុងកម្ម​វិធី Contact ដែលជាន់គ្នាបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ…