បឹងធម្មជាតិត្រូវបុគ្គលម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិនាំភាពក្ដៅក្រហាយដល់អ្នកស្រុក
ខេត្ដពោធិ៍សាត់ ៖ បឹងបាក់កជាបឹង ធម្មជាតិមួយសម្រាប់ប្រយោជន៍រួម របស់អ្នកភូមិរស់នៅជុំវិញត្រូវបុគ្គល ម្នាក់រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នាំភាពក្ដៅក្រហាយដល់អ្នកស្រុក។បឹងធម្មជាតិបាក់កស្ថិតនៅក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្ដ ពោធិ៍សាត់ ។ប្រភពព័ត៌មានពីអ្នកភូមិព្រែក៣ ភូមិព្រែក១ ភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញបានប្រាប់ថា បឹងធម្មជាតិ ដែលអ្នកភូមិហៅថាបឹងបាក់កនោះមានផ្ទៃជិត២ម៉ឺនម៉ែត្រការ៉េ មានទឹកដក់ខួប ប្រាំង…