សៀមរាប ​ជាប់​លេខ​១​ នៅ​អាស៊ី​ និង​លេខ​២​ នៅ​លើ​ពិភព​លោក​

សៀមរាប៖ ភ្ញៀវទេសចរណ៍បរទេសជាច្រើនដែលបានមកកាន់ខេត្តសៀមរាប និងបានទស្សនា​ចម្លាក់ ក្បាច់ អប្សរា នានា នៅលើ​ជញ្ជាំង​នៃប្រាសាទនានា​ក្នុង​តំបន់​រមនីដ្ឋាន​អង្គរវត្ត តែងតែ​កោតសសើរទៅលើស្នាដៃ​ដ៏​អស្ចារ្យរបស់​បុព្វបុរសខ្មែរ និងផ្ដល់​តម្លៃខ្ពស់ទៅលើ​ប្រាសាទអង្គរ ហើយពួកគេក៏មិនភ្លេច​ផងដែរ អង្គុយ​ចាំមើលថ្ងៃរះចំកំពូល​នៃប្រាសាទអង្គរកំពូល៥។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរណ៍បរទេស​មិនភ្លេចឡើយក្នុងការចូលទស្សនាភូមិវប្បធម៌ខ្មែរ ដែលជាទីកន្លែងមកបង្ហាញពីវប្បធម៌ សិល្បៈ ប្រពៃណីខ្មែរ​ដែល​មាន​តាំងពីបុរាណ ដើម្បីបង្ហាញឲ្យច្បាស់ទៅកាន់ពិភពលោក ថាខ្មែរជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌តាំងពីបុរាណ និងរសរវើក…

កូរ៉េខាងត្បូង ​វិនិយោគ​ជាង​ $៨០លាន​ នៅ​កម្ពុជា ​ក្នុង​ឆ្នាំ​ ២០១៤​

ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០១៤ កូរ៉េខាងត្បូងបានបោះទុនវិនិយោគជាង ៨០លានដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា ខណៈដែល​ទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរ បានកើនឡើងពី ៥៤លានដុល្លារអាមេរិក នៅឆ្នាំ ១៩៩៧ ដល់ ៧៥០លានដុល្លារអាមេរិក នៅឆ្នាំ ២០១៣ គឺកើនឡើងប្រហែល១៤ដង។ នេះបើយោងតាមការចុះផ្សាយរបស់ AKP ចេញផ្សាយនៅថ្ងៃអង្គារទី២៥ ខែមីនា។…

Alibaba ​វិនិយោគ ​$១៥លាន នៅ​​អ៊ីស្រាអែល​

ក្រុមហ៊ុនលក់ទំនិញតាមអនឡាញយក្សរបស់ចិន Alibaba បានវិនិយោគទុនទឹកប្រាក់ ១៥លានដុល្លារអាមេរិកជាមួយនឹងក្រុមហ៊ុនសន្ដិសុខតាមអនឡាញ​របស់អ៊ីស្រាអែល Jerusalem Venture Partners ដើម្បីពង្រីកទីផ្សារ និងពង្រឹងផ្នែកសន្ដិសុខតាមអនឡាញ។ នេះបើយោងតាមការចុះផ្សាយរបស់ Wall Street Journal ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា។ ពាក់ព័ន្ធនឹងព័ត៌មាននេះ ត្រូវបានក្រុមហ៊ុន Alibaba និង Jerusalem…

ក្មេង​ស្រី ៣នាក់ដ៏គួរ​ឲ្យអាណិត ត្រូវ​បានឪពុកបោះបង់ចោល​នៅ​ស្ថានីយ៍រថភ្លើងក្នុងទីក្រុងញ៉ូវដេលី ពេលនេះបានជួបម្តាយវិញហើយ​

ឥណ្ឌា​៖បន្ទាប់ពីរូបភាព​ក្មេង​ ៣នាក់ អង្គុយឱបគ្នា នៅជ្រុងម្ខាងនៃស្ថានីយ៍រថភ្លើង បង្ហោះទៅកាន់ អ៊ីនធឺណេត ធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ ស្វែងរកក្មេងទាំងនេះ និង ក្រុមគ្រួសារ ។​ ហេតុការណ៍មួយនេះដែរ វាបានកើតឡើងនៅក្នុងទីក្រុងញ៉ូវដេលី ប្រទេសឥណ្ឌា ​ ដោយបានប្រទះឃើញក្មេងស្រី ៣ នាក់ឱបគ្នា ដោយអ្នកដំណើរម្នាក់ ​នៅជ្រុងម្ខាងនៃ…

រូបភាព​ថ្នាក់​ដឹក​នាំ​ធំៗ​ គោរព្ធ​វិញ្ញាណក្ខន្ធ​សព​លោក ​Lee Kuan Yew

សិង្ហបុរី៖ បិតាឯករាជ្យ ឬបិតាសិង្ហបុរី លោក Lee Kuan Yew ដែលជានាយករដ្ឋមន្ត្រីទី១របស់សិង្ហបុរី បានទទួលមរណភាព​កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៥ ម្សិលមិញនេះ ក្នុងអាយុ ៩១ឆ្នាំ ដោយបានធ្វើឲ្យប្រជាជន​សិង្ហបុរីជួបទុក្ខសោកយ៉ាងខ្លាំង។ ខាងក្រោមនេះគឺជារូបភាពថ្នាក់ដឹកនាំធំៗ រួមទាំងមិត្តភ័ក្តិ និងក្រុមគ្រួសារ មកគោរព្ធ​វិញ្ញាណក្ខន្ធនៃសពលោក…

អត្ថប្រយោជន៍​ ៥​យ៉ាង​នៃ​ប្រេងដូង​

ប្រេងដូងគឺជាប្រភេទប្រេងដែលមានអត្ថប្រយោជន៍ជាច្រើន ជាពិសេសគឺសម្រាប់ស្បែក។ វាត្រូវបានគេប្រើធ្វើ​ជាប្រេងម៉ាស្សា និងជាភ្នាក់ងារជួយឲស្បែក​រលោង ហើយវាក៏ត្រូវបានគេទទួលស្គាល់ថា ជា​ប្រេង​ដែល​អាច​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​ព្រះអាទិត្យ និង​ជា​ឡេការ​ពារការ​រលាក​ស្បែក​ដ៏ប្រសើរ​បំផុត​បណ្តាល​មក​ពី​កម្តៅ​ព្រះអាទិត្យ។ ប្រេងដូងប្រមូលផ្តុំទៅដោយ​ជាតិខ្លាញ់​ដែល​ធ្វើឲ​ស្បែក​រលោង។ ជម្រើស​នៃ​ការ​ព្យាបាល​ដោយ​ប្រើ​ប្រេង​ដូង​ធម្មជាតិ​សម្រាប់ព្យាបាល​របួស​នៅលើស្បែក។ វីតាមីន E នៅក្នុងប្រេងដូងអាចផ្តល់អត្ថប្រយោជន៏សម្រាប់សុខភាពស្បែក។ ការប្រើប្រាស់ប្រេងដូងញឹកញាប់ អាចជួយព្យាបាលស្បែកខូច និងអាច​ការពារ​ស្បែក​ពីការប្រេះ។ សារៈសំខាន់​នៃការ​ថែរក្សា​ស្បែក ពីការ​ធ្វើឲស្បែក​ស្ងួត​នៅ​ក្នុង​រដូវរងារ។ ប្រេងដូង​មានសារៈ​សំខាន់​ចំពោះ​ស្បែក​យ៉ាង​ខ្លាំង លក្ខណៈ​ពិសេស​នោះ​គឺ​អាចជួយ​ព្យាបាល​ស្បែក​ស្ងួត។ ខាង​ក្រោមនេះ​ជា​ហេតុផល​មួយ​ចំនួន​ដែល​គួរ​ប្រើ​ប្រេង​ដូង​ចំពោះ​ស្បែក​ស្ងួត៖…

តូចចិត្ត​ជំពាក់​ប្រាក់​គេ​ជាង​១​លាន​រៀល​សម្រេចចិត្ត​ចង​ក​សម្លាប់​ខ្លូន​ចោល ប្តី​ជា​អ្នករត់​ម៉ូតូឌុប​និង​កូនប្រុស​ស្រី​៨​នាក់

កំពង់ឆ្នាំង​៖​ស្ត្រី​ក្រីក្រ​គំនិត​ខ្លី​ម្នាក់​បាន​ដាច់​ចិត្ត​ចង​ក​សម្លាប់ខ្លុ​ន​និង​ខ្សែលី​ឡុង ជាប់​ជាមួយ​រន្ធ​ឥដ្ឋ​ខ្សល់​ជញ្ជាំង​ក្នុងផ្ទះ ចោល​ប្តី​និង​កូន​ទាំង​៨​នាក់ ព្រោះតែ​តូចចិត្ត​ជំពាក់​លុយ​គេ​ជាង​១​លាន​រៀល​ពុំ​មាន​អី​សង ករណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុករ​លារ​ប្អៀ​រ​។​ សមត្ថកិច្ច​នគរបាល​មូលដ្ខាន​បានអោយដឹងថា​៖ ស្ត្រី​ធ្វើអត្តឃាត​ដោយ​ចងក​រូបនេះ​មានឈ្មោះ ឡាយ ថេត អាយុ​៤២​ឆ្នាំ មានកូន​៨​នាក់​និង​មាន​ប្តី​ឈ្មោះ សំ ជុន​ហាក់ អាយុ​៤៣​ឆ្នាំ មាន​មុខរបរ​រត់​ម៉ូតូឌុប…

ស្ពានឈើ​ចាស់​ឆ្លងស្ទឹង​មង្គល​បូរី​នៅ​ឃុំ​រហាត់ទឹក​ត្រូវបាន​សង់​ស្ពានបេតុង​ជំនួស

បន្ទាយមានជ័យ​៖​ស្ពានបេតុង​ថ្ម​ថ្មី​មួយ​បាន​កំពុង​សាងសង​ជំនួស​ស្ពានឈើ​ចាស់ជរា​ទ្រុឌទ្រោម​ត្រូវបាន​បើក​ការដ្ឋាន​សាង់សង់​នៅ​ថ្ងៃទី​២៣​ខែ​មីនា​ឆ្នាំ​២០១៥​នៅ ភូមិ​ក្រមល់ ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​គណកម្មាធិការ​បាន​ចាប់​ការផ្តួចផ្តើម​កសាង​ស្ពានថ្ម​ថ្មី​ជំនួស​ស្ពានឈើ​ចាស់​ទ្រម​ក្រោម​ការដឹក​របស់​ព្រះ​តេជគុណ​សាង​វរ​:​ព្រះគ្រូ​អនុគណ​ស្រុក​មង្គល​បូរី រួម​ជាមួយ​សប្បុរសជន​ក្នុង​ឃុំ​ក្រៅ​ឃុំ​និង​ក្រៅប្រទេស​។​លោក ឡុង ពុ​ន អភិ​បាន​ស្រុក​មង្គល​បូរី​និយាយ​ថា​ស្ពាន​នេះ​មាន​ទទឹង​៨​ម៉ែត្រ​បណ្តោយ​៥០​ម៉ែត្រ​ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​៧​ម៉ឺន​ដុល្លា​។​ថវិកា​ទាំងនោះ​បាន​មក​ពី​សទ្ធា​ជ្រះថ្លា​របស់​ញោមញាតិ​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ លោក​ឡុង ពុន​និយាយ​បន្ត​ថា​ជំហាន​ដំបូង​នេះ​ការ​កៀរគរ​ជំនួយ​សប្បុរស​បាន​ជាង​២​ម៉ឺន​ដុល្លា​លោក​បន្ថែម​ថា​ស្ពាន​នេះ​មាន​ប្រយោជន៍​ធំ​បំផុត​នៃ​ស្ពាន​នេះ​គឺ​សម្រាប់​ដឹក​កសិផល​ពី​វាលស្រែ​ចម្ការ​មករក​ទីផ្សារ​នៅក្នុង​ខេត្ត​និង​មួយ​ផ្នែក​ទៀត​សម្រាប់​ពលរដ្ឋ​ធ្វើដំណើរ​ភ្ជាប់​៣​ឃុំ​គឺ​ឃុំ​បត់​ត្រង់​,​ឃុំ​រហាត់ទឹក​និង ឃុំ​ចំណោម​។ លោក​និយាយ​បន្ត​ថា​លើសពីនេះ ស្ពាន​ផ្លូវ​នេះ​ត្រូវបាន​ភ្ជាប់​មក​ផ្លូវ​ខេត្ត​លេខ​១៥៩ ក្រាល​កៅស៊ូ​អូរ​ស្ងួត​ស្រុក​មង្គល​បូរី​ខេត្ត​បន្ទាយមានជ័យ​ទៅ​ឃុំ​ល្វា​ស្រុក​បរវេល​ខេត្ត​បាតិដំបង​ដែល​ផ្លូវខេត្ត​លេខ​១៥៩​នេះ​ភ្ជាប់​ផ្លូវជាតិ​លេខ​៥​ទៅ​លេខ​៥៨A​ផងដែរ​៕​

មន្ត្រីប៉ូលិស​ការិយាល័យ​បុគ្គលិក​ក្រសួង​មហាផ្ទៃ​គ្មាន​លទ្ធភាព​បង់​លុយ​បង់​ថ្លៃ​ជួល​ផ្ទះ​បែកគំនិត​ឆក់​ទូរ​សព្ទ័ ប៉ូលីស​ឃាត់ខ្លួន

​ភ្នំពេញ​៖​បុរស​ម្នាក់​ក្នុង​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​បង់លុយ​ថ្លៃ​ជួល​ផ្ទះ​បែកគំនិត​ឆក់​ទូរ​សព្ទ​ប៉ូលីស​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០១៥​នេះ​នៅតាម​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​អ្នក​រត់​រ៉ឺម៉ក ម៉ូតូ​ម្នាក់​នៅ​សង្កាត់​បឹងកក់ 1 ហើយ​ព្យាយាម​រត់គេចខ្លួន​។ ប្រភព​បាន​អោយដឹងថា​ជនសង្ស័យ​ឈ្មោះ​ចាប ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជា​មន្ត្រីប៉ូលិស​ការិយាល័យ​បុគ្គលិក​ក្រសួង​មហាផ្ទៃ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ​។ ប្រភព​បាន​អោយដឹងទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Samsung ពី អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កំពុង​ឈប់​និយាយ​ទូរស័ព្ទ​លើ​ផ្លូវ​នៅមុខ ស្ថានីយ​ទី​២…

បញ្ជូន​បុរស​ម្នាក់​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ករណី​បោក​គ្រាប់បែក​ក្នុង​អន្លុង​អភិរក្ស​ពូជ​មេត្រី

​ស្ទឹងត្រែង​៖​តុលាការ​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជួន​ជនសង្ស័យ​ម្នាក់​ទៅ​ឃុំខ្លួ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគា​រកាំង​មេម៉ាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​ចោទ​ពី​បទ​ប្រើប្រាស់​កែឆ្នៃ​ឧបករណ៏​នេសាទ​ខុសច្បាប់​ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ ដន ចុប ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវបាន​កម្លាំង​ចម្រុះ​ខាង​ជលផល​ធ្វើការ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៥​កន្លងទៅ ខណៈពេល​ដែល​គាត់​កំពុង​រៀបចំ​កែឆ្នៃ​គ្រាប់បែក​ដើម្បី​បោក​ចាប់​ត្រី​ក្នុង​អន្លុង​អភិរក្ស​ត្រី​មេ​ពូជ​ចំណុច​ព្រះសាខ​ន ស្ថិតក្នុង​ភូមិ​អូរ​រុន ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង នេះ​បើ​តាម​លោក ដៀប បូរ៉ា នាយរង​ខណ្ឌ​ជលផល​បានឲ្យ​ដឹង​នៅ​ចំពោះមុខ​សមត្ថកិច្ច​លោកពូ…