យុទ្ធនាការទិញផលិតផលខ្មែរ ធ្វើឡើងនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ៥ ដល់ ៩ មេសា

ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយឲ្យដឹងថា ការរៀបចំពិព័រណ៍​ពាណិជ្ជកម្មផលិតផលខ្មែរ​ «យុទ្ធនាការ​ទិញផលិតផលខ្មែរ» នឹងធ្វើឡើងចាប់ពីថ្ងៃទី ៥ – ៩ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណស្ថានីយ៍ចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ខេត្តកំពង់ឆ្នាំង។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ធ្លាប់បានបញ្ជាក់ថា ការទិញផលិតផលខ្មែរ ស្មើនឹងជួយបង្កើតការពារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ…

អត្រានៃការនាំចូលអគ្គិសនីប្រើប្រាស់ពីប្រទេសជិត កាត់បន្ថយជាង ២៤ភាគរយ

ក្រសួងរ៉ែ និងថាមពល បានអះអាងថា អត្រានៃការនាំចូលអគ្គិសនីប្រើប្រាស់ពីប្រទេសជិត ខាង ត្រូវបានកាត់បន្ថយជាបណ្តើរៗ ស្របពេលដែលអានុភាពប្រភពថាមពលអគ្គិសនី នៅក្នុងស្រុកមានការកើនឡើងគួរជាទីមោទនៈ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីសន្និបាតបូកសរុបសមិទ្ធផលនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពលឆ្នាំ២០១៤-២០១៧។ ក្នុងរបាយការណ៍ដដែលបានលើកឡើងថា ក្នុងវិស័យថាមពលអគ្គិសនី គិតត្រឹមឆ្នាំ២០១៧ កម្ពុជាមានអានុភាពផ្គត់ផ្គង់អគ្គិសនីសរុប ២២៨២មេហ្គាវ៉ាត់ ពោលគឺមានកំណើន ៦៨ភាគរយ ធៀបនឹងឆ្នាំ២០១៤។…

កម្ពុជា ជម្រុញ កូរ៉េ ពង្រីកទំហំពាណិជ្ជកម្មឲ្យបាន ២ពាន់លានដុល្លារ នៅឆ្នាំ ២០២០

កម្ពុជា បានស្នើដល់ភាគីសាធារណរដ្ឋកូរ៉េ ឲ្យជម្រុញពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០ ព្រមទាំងជួយទិញផ្លែស្វាយពីកម្ពុជា ឲ្យបានកាន់តែច្រើន។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ចំពោះការវិនិយោគរបស់ កូរ៉េមានទំហំទឹកប្រាក់ជាង ២០០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី…

ចិន នឹងបន្តវិនិយោគមក កម្ពុជា ក្រោយឈរលំដាប់លេខ ១ រយៈពេល ៥ឆ្នាំជាប់គ្នា

ប្រទេសចិន នឹងនៅតែបន្តវិនិយោគមកកម្ពុជាបន្ថែមទៀត ក្រោយពេលឈរលំដាប់លេខ ១ រយៈពេល ៥ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៧ ដែលបានបោះទុនវិនិយោគផ្ទាល់ពីបរទេស នៅកម្ពុជា។ ក្នុងរយៈពេល ៥ឆ្នាំនេះ ចិន បានវិនិយោគប្រមាណជាង ៥ពាន់លានដុល្លារ ឬប្រមាណ ១ពាន់លានដុល្លារ ក្នុង១ឆ្នាំ…

បុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ចាប់ផ្តើមនៅថ្ងៃស្អែកនេះ រំពឹងទទួលភ្ញៀវជាង ១លាននាក់

រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ទីរួមខេត្តកណ្ដាល ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី ១១ ខែមីនា ជាមួយការរំពឹងទុកថា នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ពោលក្នុងកិច្ចប្រជុំ…

វិញ្ញាបនបត្រស្តង់ដារ អាហារហាឡាល ប្រកាសដំណើរការជាផ្លូវការ នៅកម្ពុជា

វិញ្ញាបនបត្រស្តង់ដារ អាហារហាឡាល ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅកម្ពុជា ដោយក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញនេះ។ ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ ម្ចាស់ក្រុមហ៊ុន និងពាណិជ្ជករទាំងអស់ អាចដាក់ពាក្យស្នើសុំប្រើប្រាស់និមិត្តសញ្ញាហាឡាលនេះ ដែលអាចជួយជម្រុញផលិតផលខ្មែរហាឡាល ទាំងទីផ្សារក្នុងស្រុក និងទៅទីផ្សារក្រៅប្រទេស។ ការប្រើប្រាស់និមិត្តសញ្ញាផ្ទាល់ខ្លួន គឺល្អប្រសើរជាងប្រើប្រាស់និមិត្តសញ្ញាពីប្រទេសដទៃទៀត ហើយនិមិត្តសញ្ញានេះ ត្រូវបានសិក្សា និងអភិវឌ្ឍន៍ឡើង អស់រយៈពេលជាង ៨ឆ្នាំហើយ។…

កម្ពុជា ត្រូវការពង្រឹង សេវាមគ្គុទ្ទេសក៍ប្រកបដោយគុណភាព លំដាប់អន្តរជាតិ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្ដែងការអបអរសាទរ និងបានថ្លែងទៅកាន់អ្នកពាក់ព័ន្ធវិស័យទេសចរណ៍មកពីអាស៊ានថា ពេលវេលានេះ ដល់ពេលដែលយើងគួររួមគ្នាពិនិត្យវិធីសាស្រ្ត និងកាតាលីករទ្រទ្រង់ដល់គុណភាពសេវាមគ្គុទេ្ទសក៍ទេសចរណ៍ ដើម្បីទ្រទ្រង់កំណើនទេសចរប្រកបដោយចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទអាស៊ានបូកបី ស្តីពីការបកស្រាយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ឆ្ពោះទៅកាន់មគ្គុទ្ទេសក៍ប្រកបដោយគុណភាព និងធ្វើឲ្យទេសចរពេញចិត្ត និងកិច្ចប្រជុំពិសេសអាស៊ាន-រុស្សី ស្តីពីការបូកសរុបវគ្គបណ្តុះបណ្តាលភាសារុស្សីសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍អាស៊ាន និងការកំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សទេសចរណ៍អាស៊ាន នាពេលអនាគត។…

កម្ពុជា នឹងមានច្បាប់ពរពោះជំនួស ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្ម និងការជួញដូរមនុស្ស

មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្ដិធម៌បានប្រកាសថា កម្ពុជានឹងមាន ច្បាប់ពរពោះជំនួស ដើម្បីទប់ស្កាត់ការធ្វើពាណិជ្ជកម្មមនុស្ស ស្របពេលដែលសេចក្ដីពង្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងយុត្តិធម៌ ដែលត្រៀមបើកកិច្ចពិភាក្សា ជាមួយអន្តរក្រសួងក្នុងពេល ឆាប់ៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានជាតិ។ អ្នកនាំពាក្យយុត្តិធម៌បានប្រកាសថា ក្រសួងនឹងបញ្ជូនសេចក្ដីពង្រាងច្បាប់ពរពោះជំនួសនេះ ទៅក្រសួង កិច្ចការនារី ដើម្បីឱ្យពិនិត្យលើលក្ខណៈបច្ចកទេសឡើងវិញ មុននឹងដាក់ចូលក្នុងកិច្ចប្រជុំអន្ដរក្រសួង។ ឯកឧត្តម ជិន ម៉ាលីន អនុរដ្ឋលេខាធិការ…

អាមេរិក ចាប់អារម្មណ៍វិនិយោគ នៅខេត្តព្រះសីហនុដ៏មានសក្តានុពល

កាលពីម្សិលមិញនេះ តំណាងស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំកម្ពុជា លោក David​ Ryan Sequeira មន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច​ប្រចាំស្ថានទូត​សហរដ្ឋអាមេរិក បានចូលជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារ​ជាមួយឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។ លោក David Ryan Sequeira មានប្រសាសន៍ថា ជំនួបពិភាក្សានាពេលនេះ មានគោលបំណងឈ្វេង​យល់ពី​សក្តានុពល​សេដ្ឋកិច្ច…

ចង់ជិះរថភ្លើងកម្សាន្តរវាងភ្នំពេញ-ព្រះសីហនុ អាចឆែកកាលវិភាគ សម្រាប់ខែមីនា

ក្រុមហ៊ុនអយស្ម័យយាន Royal Railway បានបង្ហាញកាលវិភាគ និងតម្លៃធ្វើដំណើរតាមរថភ្លើង សម្រាប់ខែធ្នូនេះ ប្រសិនបើលោកអ្នកចង់ធ្វើដំណើរកម្សាន្តទៅកាន់ខេត្តនានា ជាមួយតម្លៃសំបុត្រចាប់ពី ៤ដុល្លារ ដល់ ៧ដុល្លារអាមេរិក លោកអ្នកពិនិត្យមើលតារាងកាលវិភាគដូចខាងក្រោម៖ គួរជម្រាបផងដែរ សេវាដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ នឹងរត់ក្នុងចម្ងាយ ២៦៦គីឡូម៉ែត្រ នឹងចំណាយពេលប្រហែល ៦ម៉ោង ឆ្លងកាត់ខេត្តតាកែវ…