GreenLeader នឹងសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំ នៅខេត្តក្រចេះ

កាលពីម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំ លើការកែច្នៃផលិតផលដំឡូងមី។ លោក Tse បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសនោះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ…

ចំណូលពន្ធ ៦ឆ្នាំចុងក្រោយ សម្រេចបានគ្រប់ និងលើសផែនការកំណត់

លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះចាប់តាំងពី ២០១២មក អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេចបានគ្រប់ និងលើសផែនការដែលច្បាប់កំណត់ ជាពិសេសឆ្នាំ ២០១៧ គឺជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន ១១៣ភាគរយ នៃផែនការច្បាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា លទ្ធផលសម្រេចបាននេះ…

SCG ដាក់បង្ហាញជាផ្លូវការនូវ ផលិតផលស៊ីម៉ង់ត៍ប្រកបដោយភាពច្នៃប្រឌិតចុងក្រោយបំផុត

ក្រុមហ៊ុន SCG ជាក្រុមហ៊ុនឈានមុខគេប្រចាំនៅតំបន់អាស៊ាន បានចាប់ផ្តើមដាក់ចេញនូវ ផលិតផលស៊ីម៉ង់ត៍ប្រកបដោយភាពច្នៃប្រឌិតដ៏ថ្មីស្រឡាង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា។ «K Cement Super Plastering» គឺជាស៊ីម៉ងត៍ដំបូងគេបង្អស់ដែលទម្ងន់ត្រឹមតែ​ ៤០ គីឡូក្រាមប៉ុណ្ណោះ ជាមួយនឹងកម្រិតដង់ស៊ីតេខ្ពស់ជាងស៊ីម៉ងត៍ធម្មតា ស៊ីម៉ងត៍បែបថ្មីនិងទំនើបនេះ នឹងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនក្នុងការសន្សំសំចៃលើការចំណាយ និងធ្វើអោយដំណើរការកាន់តែល្អប្រសើរជាងមុន។ សម្រាប់ការដាក់បង្ហាញនូវផលិតផល K…

មន្រ្តីរាជការ ទទួលបានប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល នាឱកាសបុណ្យចូលឆ្នាំខ្មែរ

រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណជា ៣០ពាន់លានរៀល ឬជាង ៧លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត ម្នាក់ទទួលបាន ៥ ម៉ឺនរៀល នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ជាការផ្តល់ជូនជាក់ស្តែង មិនមែនជាការសន្យានោះទេ ហើយនេះគឺដើម្បីលើកទឹកចិត្តដល់មន្រ្តីរាជការ។ គួរជម្រាបដែរថា ក្រសួងសេដ្ឋកិច្ច…

អ៊ីស្រាអែល ចង់វិនិយោគប្រព័ន្ធដំណក់ទឹកលើ ដំណាំស្រូវ នៅកម្ពុជា

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាតឲ្យលោក Yaron Tamir និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញប្រធានបទស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឱកាសនេះលោក Yaron Tamir នាយកក្រុមហ៊ុន Agro-studies (Agriculture Capacity Building) បានបង្ហាញពី…

កម្ពុជា ជម្រុញពង្រីកការប្រើប្រាស់ និងស្វែងរកទីផ្សារនាំចេញ ម្រេចកំពត នៅប្រទេសស្វីស

កាលពីពេលថ្មីៗនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាជាមួយសមាគមផលិតករ LA MAISON DU GRUYÈRE លោក M. Eric Thevenod ទីប្រឹក្សាផ្នែកម៉ាកសម្គាល់ភូមិ​សាស្ត្រទំនិញនៃវិទ្យាស្ថានកម្មសិទ្ធិបញ្ញា លោក Georges Magnin តំណាងភោជនីយដ្ឋាន…

បុណ្យទន្លេលើកទី ៥ ឆ្នាំ ២០១៩ នឹងប្រារព្ធធ្វើឡើងនៅ ខេត្តកំពង់ឆ្នាំង

ជាមួយនឹងការផ្ដល់ឱ្យបេក្ខភាពខេត្តកំពង់ឆ្នាំង ដែលជាខេត្តដំបូងគេ នៅជាប់បឹងទន្លេសាប សម្រាប់ការរៀបចំបុណ្យទន្លេលើកទី៥ ឆ្នាំ ២០១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ ២០២០ បេក្ខភាពខេត្តដែលត្រូវទទួលបានធ្វើជាម្ចាស់ផ្ទះនៃការរៀបចំបុណ្យទន្លេ ត្រូវតែជាខេត្តដែលមានការអភិវឌ្ឍ និងអភិរក្ស។ កម្ពុជា មានខេត្តជាច្រើននៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់…

កម្ពុជា ម៉ុងហ្គោលី តាជីគីស្ថាន ទទួលបានថវិកាពី មូលនិធិអាកាសធាតុបៃតង

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបា​នថវិកាសរុបចំនួន ១៩០ លានដុល្លារ ដែល​ក្នុងនោះ ៨៥ លានដុល្លារ ជាហិរញ្ញប្បទាន​ឥត​សំណង និង ១០៥ លានដុល្លារ ជាហិរញ្ញប្បទានសម្បទា​នពីមូលនិធិអាកាសធាតុបៃតង (GCF) សម្រាប់​​អនុវត្តគម្រោងប្រែប្រួលអាកាសធាតុនៅកម្ពុជា ម៉ុងហ្គោលី និងតាជីគីស្ថាន ដែលជួយបង្កើន​កិច្ច​ខិត​ខំប្រឹងប្រែងរបស់ ADB ក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុឱ្យបានកាន់តែច្រើន​…

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដាក់សម្ពោធជាផ្លូវការនូវ គេហទំព័រ និងកម្មវិធីព័ត៌មានផ្សារហ៊ុន

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានរៀបចំពិព័រណ៍ផ្សារភាគហ៊ុន ដើម្បីបញ្រ្ជាបការយល់ដឹងដល់សាធារណជន ឈ្វេងយល់កាន់តែទូលំទូលាយអំពី វិស័យមូលបត្រ ជាពិសេសអំពីតួអង្គ និងយន្តការដែលពាក់ព័ន្ធ។ នាឱកាសនោះ ក៏មានការដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ phsarhun.com និងកម្មវិធីព័ត៌មានផ្សារហ៊ុន (PhsarHun App) ដែលជាបណ្តុំព័ត៌មានលើបណ្តាញ ឌីជីថល អំពីការវិនិយោគលើវិស័យមូលបត្រ។ សាធារណជន អាចធ្វើការឈ្វេងយល់ពីទិន្នន័យទីផ្សារ វិធីសាស្រ្តវិនិយោគលើផ្សារមូលបត្រកម្ពុជា…

គិតមកត្រឹមឆ្នាំ ២០១៨ វិស័យរ៉ែ ចាក់បញ្ចូលទឹកប្រាក់ជាង ១៣០០លានដុល្លារ

គិតមកទល់ឆ្នាំនេះ ទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិក ត្រូវបានចាក់បញ្ចូលក្នុងវិស័យរ៉ែ និងប្រេងកាត នៅកម្ពុជា ហើយឆ្នាំ ២០១៨-២០១៩នេះ ក៏ជាឆ្នាំប្រមូលផលផងដែរ។ នេះបើយោងតាម ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ការវិនិយោគរបស់អ្នកវិនិយោគបរទេស ដែលមានទំហំ ១៣០០លានដុល្លារ នឹងក្លាយជាប្រភពទុនដ៏សំខាន់ សម្រាប់កម្ពុជា​…