អាមេរិកទំនងជាអាចបង្កើនថវិកាលើសពី៥៥លានដុល្លារសម្រាប់ គម្រោងស្តីពីសន្តិសុខស្បៀង នាពេលអនាគត

ភ្នំពេញៈ មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ជាការប្តេជ្ញាចិត្តថី្ម អាមេរិកព្យាយាមបង្កើនជំនួយថវិការ សម្រាប់អនុវត្តគម្រោងសន្តិសុខស្បៀងនាពេលអនាគតខាងមុខនេះ។ ប៉ុន្តែគម្រោងនេះក៏អាចទៅរួច បើទោះបីជាមិនលើសពី៥៥លានដុល្លារ ប៉ុន្តែយ៉ាងហោចណាស់ ក៏អាចរក្សាបាននូវទំហំថវិការប្រមាណជា៥៥លានដុល្លារ សម្រាប់ការអនុវត្តក្នុងរយៈពេលបន្ទាប់មកទៀតដែរ។ លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងប្រាប់អ្នកសារព័រមាន ក្រោយពេលបញ្ចប់ពិធីបើកសន្និសិទ្ធ…

គាំទ្រការចាយលុយរៀល គឺគាំទ្រសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញៈ ការចាយវាយប្រចាំថ្ងៃ លុយគឺជារូបិយបណ្ណមួយ ដែលយើងមិនអាចខ្វះបាន និងត្រូវការបំផុត ជាងនេះទៅទៀត ប្រសិនបើយើងម្នាក់ៗរួមគ្នាចាយលុយរៀលឲ្យកាន់តែច្រើន និងកាត់បន្ថយការប្រើប្រាស់រូបិយបណ្ណបរទេសនោះ នឹងធ្វើឲ្យរូបិយបណ្ណជាតិយើង នឹងមិនធ្លាក់ចុះ ហើយរូបិយបណ្ណបរទេសគឺមានប្រាក់ដុល្លារជាដើមនោះ ក៏នឹងមិនឡើងថ្លៃនោះដែរ។ នៅក្នុងតួនាទីសេដ្ឋកិច្ច ប្រាក់រៀល ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ រូបិយវត្ថុនិងគោលនយោបាយអត្រាប្តូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលជាបរិដ្ឋានអំណោយផល មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សកម្មភាពសេដ្ឋកិច្ច…

ពិធីផ្ទេរការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចចំនួន៤ ឲ្យក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ

កោះកុងៈ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នេះ ក្រុមគណៈប្រតិភូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូនៃក្រសួងបរិស្ថាន បានរៀបចំពិធីផ្ទេរគម្រោងសម្បទានដីសេដ្ឋកិច្ចចំនួន៤ ពីក្រសួងបរិស្ថានទៅឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រង នៅខេត្តកោះកុង។ គម្រោងសម្បទានដីសេដ្ឋកិច្ចដែលបានផ្ទេរនោះមាន៖ ក្រុមហ៊ុន LYP, លឹមលុង, កោះកុង អេស…

លោកប៊ុន ហ៊ុន ប្រតិកម្មអគ្គិសនីកម្ពុជា ខណៈដែលវិក្កយបត្រភ្លើងមានតម្លៃខុសប្រក្រតី

ភ្នំពេញៈ លោក ប៊ុន ហុន ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហោះសារនៅក្នុងហ្វេសបុករបស់ខ្លួន ដោយបង្ហាញពីប្រតិកម្មទៅលើតម្លៃនៃការប្រើប្រាស់ភ្លើងជាប្រចាំខែថាខុសប្រក្រតី។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោកប៊ុន ហុន បានបញ្ជាក់ថា៖”ខ្ញុំមានចម្ងល់លើថ្លៃប្រើប្រាស់អគ្គិសនីខែនេះ កើនឡើងលើសខែមុនៗជាង ៥០មុឺនរៀល ហើយការប្រើប្រាស់មិនមានអ្វីខុសពីខែមុនៗច្រើនទេ យើងខ្ញុំជាប្រជាពលរដ្ឋមានចម្ងល់លើបញ្ហានេះណាស់”។ ឆ្លើយតបនិងបញ្ហាខាងលើនេះ លោកប៊ុន…

ផ្តល់ការអប់រំពីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថសាធារណៈដល់យុវជនជិត៨០០នាក់

ភ្នំពេញៈ នៅថ្ងៃទី ៣១ ខែឧសភានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីផ្សព្វផ្សាយពីការលើកកម្ពស់ការយល់ដឹងអំពីការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់យុវជនប្រមាណជិត៨០០នាក់ មកពីសហភាពសហព័ន្ធយុវជនកម្ពុជា។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមការចូលរួមពីលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងលោក ហ៊ុន ម៉ានី…

ធ្វើការកុំមើលម៉ោង ត្រូវមើលលើលទ្ធផល បើចង់ក្លាយជាបុគ្គលឆ្នើម

បុគ្គលមួយចំនួន ចូលចិត្តធ្វើការងាកមើលម៉ោង ប៉ុន្តែបុគ្គលមួយចំនួនផ្សេងទៀត ចូលចិត្តធ្វើការងាកមើលលទ្ធផល វាជាកត្តា ញ៉ាំងឱ្យមានបុគ្គលិក ២ប្រភេទ ចែកចេញដាច់ដោយឡែកគ្នា រវាងជោគជ័យ និងបរាជ័យ។ ដំបូន្មាន នៃផ្នត់គំនិតមួយចំនួន អាចផ្លាស់ប្តូរបុគ្គលិកបរាជ័យ ឱ្យក្លាយជាជោគជ័យ ឡើងឋានៈប្រាក់ខែខ្ពស់ និងស្ថេរភាពតួនាទីការងារ យូរអង្វែង រហូតអាចក្លាយជាម្ចាស់ជំនួញផ្ទាល់ខ្លួន គឺវាអាចបានយ៉ាងរលូន ប្រសិនបើអានហើយ…

គម្រោងថ្មី ផ្ទះម៉ូតថ្មី និងទីតាំងលើដងផ្លូវធំទូលាយ

ភ្នំពេញៈ គម្រោងថ្មីមួយទៀត របស់ក្រុមហ៊ុន បុរីភ្នំពេញថ្មី ដែលមានឈ្នោះថា Regent Park បានលេចរូបរៀងឡើងជាមួយផ្ទះម៉ូតថ្មីៗ ស្អាតៗ នៅលើទីតាំងដែលមានដងផ្លូវធំទូលាយ។ Regent Park មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និងវីឡាឃ្វីនB ដែលមានការរចនាម៉ូតបែបទាន់សម័យថ្មីៗ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗ…

ក្រសួងសេដ្ឋកិច្ចកំពុង រៀបចំក្របខ័ណ្ឌគតិយុត្តិ ទៅលើការផ្ទេរថវិកាសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំក្រុមការងារ ដើម្បីរៀបចំក្របខ័ណ្ឌគតិយុតិ្ត ស្តីពី ការផ្ទេរថវិកាអតិរេក នៃថវិការបស់រាជធានី-ខេត្ត សម្រាប់ចំណាយ អភិវឌ្ឍមូលដ្ឋាន។ យោងតាមគេទំព័រហ្វេសប៊ុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយមានការ ចូលរួមពីតំណាង អគ្គនាយកដ្ឋានរតនាគារជាតិ និងជាសមាជិកក្រុមការងារខាងលើ ដឹកនាំដោយ ឯកឧត្តម…

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឲ្យមន្ត្រីក្រោមឱវាទត្រូវពង្រឹងការងារខ្លួនឡើងវិញ

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឲ្យមន្ត្រីក្រោមឱវាទ គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារនេះឡើងវិញដោយស្មារតីទទួលខុសត្រូវខ្ពស់ ខណៈដែលមានការរកឃើញ នូវមន្ត្រីមួយចំនួនមិនបានយកចិត្តទុកដាក់ ក្នុងការឆ្លើយតបបញ្ហារបស់ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានោះ។ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញលិខិតមួយច្បាប់…

ក្រុមហ៊ុនចិនមួយមានគម្រោងសាងសង់ទីក្រុងទំនើបនៅកម្ពុជា ដែលផ្ដល់ការស្នាក់នៅដល់ប្រជាជនប្រមាណ២លាននាក់

ភ្នំពេញៈ លោក យ៉ាង កូវឈាំង ប្រធានក្រុមហ៊ុនចិន ឈ្មោះ Country Garden Holdings Company Limited បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីថា ក្រុមហ៊ុនរបស់លោកចង់សាងសង់ទីក្រុងទំនើបមួយនៅកម្ពុជា ដែលអាចឲ្យប្រជាជនស្នាក់នៅបានប្រមាណជា២លាននាក់។ ការជម្រាបជូនរបស់លោក យ៉ាង កូវឈាំង…