គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា កាន់តែខិតជិតមកដល់

បច្ចុប្បន្ន គម្រោងរថភ្លើងអាកាសដំបូងបង្អស់នៅកម្ពុជា កំពុងស្ថិតក្រោមការសិក្សារបស់អង្គការ JICA ដែលគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ ហើយតាមគោលដៅគ្រោងទុក កម្ពុជា នឹងមានប្រព័ន្ធរថភ្លើងអាកាសស្វ័យប្រវត្តិនេះ មុនឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបំពេញទស្សនកិច្ចនៅ ក្រុមហ៊ុនYokohama Seaside…

CCA ធ្វើជាម្ចាស់ផ្ទះពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ៣ថ្ងៃ នៅកោះពេជ្រ

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រកាសធ្វើជាម្ចាស់ផ្ទះពិព័រណ៍ឧស្សាហកម្មសំណង់ កម្ពុជានៅថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ នៅសាលសន្និបាតនៃ មជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះ នឹងមានដាក់តាំងផលិតផលជាច្រើនប្រមាណជាង ៦០០ប្រភេទ ដែលនាំចូលពី…

ក្រុមហ៊ុនចិនជិត ៤០ ចង់បោះទុនវិនិយោគនៅ ខេត្តព្រះវិហារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនប្រមាណ ៣៧ក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍លើ ការវិនិយោគនៅខេត្តព្រះវិហារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ លោក អ៊ុន ចាន់ដា ​អភិបាលខេត្ត​ព្រះវិហារ​ ​បានជួបពិភាក្សាការងារស្តីពី ការ​វិនិយោគ​លើវិស័យ​សំខាន់ៗ​​ក្នុងខេត្ត​ព្រះវិហារ ជាមួយតំណាង​ក្រុមហ៊ុន​ចំនួន ៣៧ មកពី​ខេត្ត-ក្រុង​ចំនួន ៤ នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ​រួមមានខេត្តកាំងស៊ី​ ​ខេត្តសានស៊ី​ ​ខេត្តលីជាំង…

ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី សហការជាមួយថៃ-ជប៉ុន ពង្រឹងធនធានមនុស្សនៅកម្ពុជា

កាលពីម្សិលមិញនេះ ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសមាគម Technology Promotion Association (ថៃ-ជប៉ុន) – (TPA) និងសមាគម Japan Thailand Economic Cooperation Society (JTECS) នៅទីស្នាក់ការកណ្តាលនៃសមាគម…

កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង អាស៊ាន-ហុងកុង

កាលពីពេលថ្មីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ពីរ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-ហុងកុង និងកិច្ចព្រមព្រៀងស្តីពីវិនិយោគ រវាងអាស៊ាន និងហុងកុង។ គោលបំណងសំខាន់ៗ នៃកិច្ចព្រមព្រៀងទាំងពីរគឺ៖ (១) កាត់បន្ថយរបាំងចំពោះលំហូរពាណិជ្ជកម្មទំនិញ សេវា និងវិនិយោគ ធើ្វឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយនូវការផ្សារភ្ជាប់សេដ្ឋកិច្ច កាត់បន្ថយចំណាយសម្រាប់ធុរជន…

កម្ពុជា-ចិន ចុះ MOU ស្តីពី គម្រោងជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាចំនួន ២ ស្តីពី គម្រោងជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ កាលពីពេលថ្មីៗនេះ ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ២ ស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ជាមួយភាគីចិន មានឯកឧត្តម LIU…

ជប៉ុន គ្រោងនឹងបើកស្ថានកុងស៊ុល ប្រចាំនៅខេត្តសៀមរាប

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា នៅក្នុងខែ មករា ឆ្នាំ ២០១៨ខាងមុខនេះ ជប៉ុន គ្រោងនឹងបើកស្ថានកុងស៊ុលរបស់ខ្លួន ប្រចាំនៅខេត្តសៀមរាប សំដៅពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន។ លោក ថោង ខុន បានបន្តថា ជប៉ុន ជាដៃគូវិនិយោគ ពាណិជ្ជកម្ម…

កម្ពុជា ត្រូវការវិនិយោគបន្ថែមលើ ដំឡូងមី ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិភពលោក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា និន្នាការ និងការរំពឹងទុក បានបង្ហាញថា តម្រូវការដំឡូងមីសម្រាប់ទីផ្សារក្នុងតំបន់និងពិភពលោក នឹងមានកំណើនកាន់តែខ្ពស់ ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់កម្ពុជា ដើម្បីអភិវឌ្ឍន៍ចង្វាក់តម្លៃដំឡូងមី តាមរយៈការពង្រឹង និងពង្រីកផលិតកម្ម ការកែច្នៃចំណិតដំឡូងមី និងសមត្ថភាពនាំចេញ សំដៅឆ្លើយតបតម្រូវការទីផ្សារនាពេលអនាគត។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែដើម្បីចាប់យកនូវកាលានុវត្តភាពនេះ…

ត្រឹមឆ្នាំ ២០០១ មកទល់បច្ចុប្បន្ន ចិន ផ្តល់ជំនួយ ៤៨០០លានដុល្លារ ដល់ កម្ពុជា

គិតត្រឹមឆ្នាំ ២០០១ មកទល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧នេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ ដល់កម្ពុជា ជាទឹកប្រាក់ ចំនួន ៤៨០០លានដុល្លារអាមេរិក ដោយក្នុងនោះមានហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់ សរុបប្រមាណ១១៣០លានដុល្លារអាមេរិក។ នេះបើយោងតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។…

១០ខែដើមឆ្នាំ កម្ពុជា នាំចេញអង្ករជាង ៥សែនតោន ទៅទីផ្សារអន្តរជាតិជាង ៥០ប្រទេស

គិតត្រឹម ១០ខែ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជាង ៥សែនតោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៦០ កើនឡើងប្រមាណ ១៦ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ១៤ម៉ឺនតោន កើនឡើង…