ជប៉ុន ផ្តល់ជំនួយឥតសំណងជាង ៣.៥សែនដុល្លារ សម្រាប់ជួយឱ្យវិស័យអប់រំនៅកម្ពុជា

ជប៉ុន បានផ្តល់ទឹកប្រាក់ចំនួន ៣៥២,៦៣៥ដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់ជួយឱ្យវិស័យអប់រំនៅកម្ពុជា ខណៈដែលនៅតាមសាលាមួយ ចំនួនមិនទាន់មានអគារសិក្សាគ្រប់គ្រាន់នៅឡើយ។ ថ្លែងក្នុងពីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) បានបញ្ជាក់ថា ទឹកប្រាក់ដែលជាជំនួយឥតសំណងនេះ ត្រូវបានបែងចែកជា ៤ផ្នែកសម្រាប់ជួយ…

កម្ពុជា ស្នើឱ្យកូរ៉េផ្តល់កូតាថ្មីលើជំនាញសេវាកម្មដល់ ពលករខ្មែរ

រាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យភាគីកូរ៉េផ្តល់កូតាថ្មី លើការងារផ្នែកសេវាកម្ម ដល់ពលករខ្មែរ ដើម្បីជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជា សេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណកូរ៉េថ្មីប្រចាំកម្ពុជា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការស្នើសុំកូតាថ្មីជំនាញ ផ្នែកសេវាកម្មពីភាគីកូរ៉េនេះ គឺដើម្បីបង្កើនចំនួនកូតារបស់ពលករខ្មែរធ្វើការនៅកូរ៉េ ឱ្យបានច្រើនថែមទៀតខណៈនៅឆ្នាំ…

កាណាដា បន្តបញ្ជាទិញផលិតផលវាយនភ័ណ្ឌពី កម្ពុជា ខណៈលុបចោលប្រទេសដទៃ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ភាគីកាណាដា នឹងបន្តបញ្ជាទិញទំនិញផ្នែកវាយនភ័ណ្ឌសម្លៀកបំពាក់ ពីកម្ពុជាថែមទៀត ខណៈដែលប្រទេសកាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួនហើយ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា រហូតមកដល់ពេលនេះកាណាដា បានដកការបញ្ជាទិញពីប្រទេសមួយចំនួន ប៉ុន្តែចំពោះប្រទេសកម្ពុជារក្សានៅដដែល។ ឯកឧត្តមបានបន្តថា ដោយឡែកតម្លៃនៃការនាំចេញទៅកាន់កាណាដា ក៏ស្ថិតក្នុងភាពល្អប្រសើរ…

កម្ពុជា ជម្រុញឲ្យមានជើងហោះហើរត្រង់ អូស្រ្តាលី-កម្ពុជា

កាលពីម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Jeremy Johnson ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នឹងបានលើកឡើងថា សម្តេចតេជោ ចង់ឃើញការវិនិយោគពីអូស្ត្រាលីនៅកម្ពុជា អោយកាន់តែច្រើនឡើងថែម ជាពិសេសគឺសម្តេចតេជោ បានស្នើអោយពិចារណាក្នុងការបើកជើងហោះហើរកម្ពុជា-អូស្រ្តាលី ព្រោះនៅអូស្រ្តាលីក៏មានបងប្អូនខ្មែររស់នៅទីនេះប្រមាណ ៦ម៉ឺននាក់។…

គណៈប្រតិភូធុរកិច្ចហុងកុងជាន់ខ្ពស់ ស្វែងរកឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា

បេសកកម្មជំនួញមួយ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) នឹងមកធ្វើទស្សនៈកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០១៨ ដើម្បី​ស្វែង​រកឱកាស​សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងផលិតកម្មរវាងកម្ពុជា និងហុងកុង។ បេសកកម្មនេះនឹងត្រូវដឹកនាំដោយលោក Edward Yau លេខាធិការ​ពាណិជ្ជកម្ម​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret…

តួកគី នឹងជម្រុញទំហំពាណិជ្ជកម្មជាមួយកម្ពុជា កើនដល់ ៥០០លានដុល្លារ នៅឆ្នាំ ២០២០

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគីបានសន្យាថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើ គ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យ​នយោ​បាយ និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះ ប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាជាច្រើន ដែលនឹងនាំឱ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃប្រទេសទាំងពីរទៅវិញទៅមកនិងមានការចុះកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត…

ក្រុមហ៊ុនចំនួន ៤ បោះទុនជិត ១៥លានដុល្លារ វិនិយោគក្នុងខេត្តស្វាយរៀង និងភ្នំពេញ

យោងតាមគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញនេះថា ក្រុមហ៊ុនចំនួន ៤ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជិត ១៥លានដុល្លារអាមេរិក បង្កើតការងារជាង ៤ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តស្វាយរៀង និងរាជធានីភ្នំពេញ​។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៤ ដូចខាងក្រោម៖…

WB៖ ប្រព័ន្ធសាលារៀន ដំណើរការល្អចំនួន ៧ ស្ថិតនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ៊្វិក

យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយ​ក្នុង​ថ្ងៃ​នេះ បានបង្ហាញថា ​ តំបន់អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វ៊ិកជាកន្លែងប្រមូលផ្តុំនូវ ប្រព័ន្ធអប់រំ​ចំនួន​ប្រាំពីរ ​ក្នុង​ចំណោមប្រព័ន្ធ​អប់​រំ​មាន​ដំណើរ​ការ​ខ្ពស់ចំនួនដប់ នៅទូទាំងពិភពលោក ដោយក្នុងនោះ​ប្រទេសចិន​ និងប្រទេសវៀតណាម បាន​បង្ហាញវឌ្ឍនភាព​ជា​ដុំកំភួន​ច្រើន ​​ក្នុងការ​បង្កើន​គុណភាព​បង្រៀននៅតាមសាលារៀននៅក្នុង​​ប្រទេសរៀងៗខ្លួន។ វឌ្ឍនភាពនេះ ​ជាសមិទ្ធផល​ធំធេង​មួយ​ ដែល​ផ្តល់​មេរៀនមានសារសំខាន់​ដល់​បណ្តាប្រទេសឯទៀត​ នៅ​ជុំវិញពិភពលោក។ យ៉ាងណាក៏ដោយ មួយ​ផ្នែក​ធំនៃតំបន់នេះនៅ​មាន​សិស្ស​រហូតដល់​ទៅ ​៦០​ភាគរយ ​ដែល​​កំពុង​រៀន​នៅ​តាមសាលាដែល​ដំណើរ​ការ​​ខ្វះគុណភាព…

Alibaba របស់ Jack MA ចាប់អារម្មណ៍លើវិស័យ E-Commerce នៅកម្ពុជា

កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក LI Yue ប្រធានក្រុមហ៊ុន 4PX Express Logistics (Alibaba Cainiao Group)…

ទ្រព្យសកម្មរបស់ធនាគារ ABA កើនដល់ជិត ២០០០លានដុល្លារ ក្នុងឆ្នាំនេះ

ទ្រព្យសកម្មរបស់ធនាគារ ABA បានហក់ឡើងដល់ជិត ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៨នេះ ក្រោយធនាគារជាតិកាណាដា បានក្លាយជាភាគទុកនិក ៩០ភាគរយលើធនាគារនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។ លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិធនាគារជាតិកាណាដា បានបញ្ជាក់ថា ក្រោយពេលដែលធនាគារជាតិកាណាដា បានប្រកាសធ្វើជាម្ចាស់ភាគហ៊ុនស្ទើរទាំងស្រុងក្នុង ធនាគារ…