ទទួលទានទឹកការ៉ុតជាប្រចាំ អាចបង្ការជំងឺមហារីក៣ប្រភេទ

ការ៉ុត គឺជាបន្លែដ៏និយមមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តប្រើប្រាស់សម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ហើយអាចញ៉ាំទាំងឆៅក៏បានដែរ។ មើមឈើពណ៌លឿងមួយនេះ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ទទួលទាននោះទេ វាថែមទាំងមានផ្ទុកនូវអាហារបំប៉ន់ខ្ពស់ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានទឹកការ៉ុតជាប្រចាំ អាចបង្ការជំងឺមហារីកដ៏មានគ្រោះថ្នាក់ ៣ប្រភេទ។ មហារីកក្រពះ ការ៉ុត មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗគ្នាជាច្រើន ដែលមានសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺមហារីក។ នៅក្នុងការស្រាវជ្រាវថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ការទទួលទានការ៉ុត អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពះ…

ទម្លាប់ប្រចាំថ្ងៃ ៤យ៉ាងធ្វើឲ្យអ្នកកើតជំងឺឬសដូងបាត

ឬសដូងបាត គឺជាដុំសាច់ដែលកើតឡើងនៅត្រង់តំបន់រន្ធគូថ ហើយជំងឺនេះមានពីរប្រភេទ គឺឬសដូងបាតនៅផ្នែកក្នុង និងឬសដូងបាតនៅផ្នែកខាងក្រៅ។ ឬសដូងបាតផ្នែកខាងក្រៅ គឺគ្រាន់តែអ្នកយកដៃស្ទាបនឹងប៉ះដុំសាច់ពកៗនៅជុំវិញរន្ធគូថ ប៉ុន្តែឬសដូងបាតខាងក្នុងវិញទាល់តែអ្នកប្រឹងបន្ទោរបង់ទើបលានចេញ ហើយក្រោយមកវានឹងលិបចូលទៅវិញ។ ជំងឺនេះ អាចបង្កឲ្យមានការឈឺចាប់នៅត្រង់តំបន់រន្ធគូថ ពិបាកក្នុងការអង្គុយ ហើយប្រសិនបើករណីធ្ងន់ធ្ងរអាចមានការហូរឈាមថែមទៀត។ បើយោងតាមលោកវេជ្ជបណ្ឌិត Manish Pense បានបង្ហាញថា ទម្លាប់ប្រចាំថ្ងៃ ៤ចំណុចអាចធ្វើឲ្យអ្នកកើតជំងឺឬសដូងបាតដោយមិនដឹងខ្លួន។ អង្គុយធ្វើការយូរពេក…

លក្ខណៈសម្បត្តិដ៏អស្ចារ្យ ៦ចំណុចនៃការទទួលទានប្រេងអូលីវនៅពេលព្រឹក

អ្វីទៅជាប្រេងអូលីវ? ប្រេងអូលីវ គឺជាប្រេងធម្មជាតិមួយប្រភេទដែលគេចម្រាញ់ចេញពីដើមអូលី ហើយត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនអាហារផ្សេងៗ និងផ្សំធ្វើជាគ្រឿងសម្អាងសម្រាប់ថែសម្ភស្សផងដែរ។ តាមពិតនាពេលថ្មីៗនេះ អ្នកជំនាញផ្នែកសុខភាពជាច្រើនបានផ្តល់ដំបូលន្មានថា គ្រប់គ្នាគួរតែប្រើប្រេងអូលីវដើម្បីចម្អិនអាហារប្រចាំថ្ងៃ ជំនួសឲ្យការប្រើប្រាស់ប្រេងចម្រាញ់ទូទៅទើបមានសុខភាពល្អ។ នៅក្នុងប្រទេសក្រិច និងរ៉ូមបុរាណ ស្លឹកអូលីវ និងប្រេងអូលីវត្រូវបានគេចាត់ទុកជាឱសថដ៏ល្អ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ដែលបានមកពីការទទួលទានប្រេងអូលីវមួយស្លាបព្រាកាហ្វេមុនពេលញ៉ាំអាហារពេលព្រឹក៖ បង្ការជំងឺបេះដូង មនុស្សភាគច្រើនតែងតែគិតថា គ្រប់ប្រភេទនៃប្រេង…

រមាស់ស្បែកក្បាល កើតអង្គែមិនព្រមបាត់ សាករបស់ពីរយ៉ាងនេះ

បញ្ហារមាស់ស្បែកក្បាល និងកើតអង្គែ គឺជាបញ្ហាទូទៅមួយក្នុងចំណោមបញ្ហាជាច្រើនដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប។ បញ្ហានេះចាប់ផ្តើមកើតឡើងនៅពេលដែលមនុស្សមានវ័យជំទង ហើយប្រសិនបើមិនព្រមធ្វើការព្យាបាលទេវានឹងមានផលប៉ះពាល់ពេញមួយជីវិត។ ដើម្បីដោះស្រាយបញ្ហានេះ មនុស្សភាគច្រើនតែងតែព្យាយាមប្រើប្រាស់សាប៊ូកក់សក់ដែលមានផ្ទុកគីមី និងផលិតផលថែរក្សាសក់ផ្សេងៗទៀត តែមិនបានផលដូចបំណងមែនទេ? បើដូច្នោះមែនមិនចាំបាច់ចំណាយពេលពេលប្រើប្រាស់ផលិតផលទាំងអស់នោះទៀទឡើយ អ្នកអាចសាកល្បងជាមួយនឹងធាតុផ្សំសាមញ្ញៗពីរមុខ គឺទឹកដោះគោយ៉ាអួ និងស៊ុត។ របស់ទាំងពីរមុខនេះមានប្រសិទ្ធភាពក្នុងការកម្ចាត់បញ្ហារមាស់ កើតអង្គែ ហើយជួយឲ្យស្បែកក្បាលមានសខុភាពល្អថែមទៀត។ ធាតុផ្សំ៖ ទឹកដោះគោយ៉ាអួ ១ពែង ស៊ុតឆៅ…

សារៈសំខាន់នៃការទទួលទានជាតិដែកក្នុងអំឡុងពេលមានផ្ទៃពោះ

មានឆ្ងល់ទេ ហេតុអ្វីបានជាគ្រូពេទ្យតែងតែផ្តល់ថ្នាំគ្រាប់ជាតិដែកដល់ស្ត្រីមានផ្ទៃពោះ? ការទទួលទានថ្នាំគ្រាប់ជាតិដែក ឬរបបអាហារដែលសម្បូរជាតិដែក ពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពអ្នកម្តាយ និងទារក។ ជាពិសេស វាអាចជួយកាត់បន្ថយហានិភ័យផ្សេងៗក្នុងពេលសម្រាល និងជំរុញដល់ការលូតលាស់របស់ទារក។ ក្រៅពីទទួលទានថ្នាំ អ្នកឯកទេសបានណែនាំឲ្យស្ត្រីមានផ្ទៃពោះគ្រប់រូបព្យាយាមញ៉ាំផ្លែឈើ និងបន្លែឲ្យបានទៀងទាត់ ដើម្បីទទួលបានវីតាមីន និងសារធាតុរ៉ែដែលត្រូវការ។ ការមានផ្ទៃពោះ បានដាក់សម្ពាធខ្លាំងទៅលើរាងកាយ ដូច្នេះការទទួលទានរបបអាហារសម្បូរអាហារូបត្ថម្ភ និងមានតុល្យភាព អាចជួយឲ្យរាងកាយមានដំណើរការល្អ។ ខាងក្រោមនេះ…

ប្រើធាតុផ្សំ២មុខនេះ រន្ធរោមធំៗនឹងរួមតូចបន្តិចម្តៗរហូតមើលលែងឃើញ

រន្ធរោមធំៗ គឺបញ្ហាមួយក្នុងចំណោមបញ្ហាសម្រស់ជាច្រើនដែលមនុស្សស្រីគ្រប់រូបតែងតែមានការព្រួយបារម្ភ ព្រោះវាងាយនឹងធ្វើឲ្យផ្ទៃមុខរបស់ពួកគេកើតមុន ឬមុនក្បាលខ្មៅជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ Boldsky បានបង្ហាញថា រន្ធរោមធំៗអាចកម្ចាត់បានដោយប្រើធាតុផ្សំធម្មជាតិពីរមុខ គឺរមៀត និងទឹកដោះគោស្រស់។ ធាតុផ្សំទាំងពីរមុខនេះ មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលអាចធ្វើការសម្អាត និងបង្រួមរន្ធរោមធំៗ។ ធាតុផ្សំ៖ ម្សៅរមៀតកន្លះស្លាបព្រាកាហ្វេ ទឹកដោះគោស្រស់ ១ស្លាបព្រាកាហ្វេ របៀបអនុវត្តៈ…

ទម្លាប់៥ចំណុច ធ្វើឲ្យធ្មេញរបស់អ្នកខូចដោយមិនដឹងខ្លួន

ធ្មេញមិនត្រឹមតែមានតួនាទីជួយកំទេសអាហារមុននឹងលេបចូលទៅក្នុងពោះនោះទេ វាថែមទាំងជួយលើកកម្ពស់ស្នាមញញឹមឲ្យកាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិត។ ក៏ប៉ុន្តែប្រសិនបើធ្មេញខូច ការទំពារអាហារក៏មិនបានល្អ ហើយភាពទាក់ទាញក៏លែងមានទៀតដែរ។ ហេតុនេះ អ្នកត្រូវព្យាយាមថែរក្សាមាត់ធ្មេញឲ្យមានសុខភាពល្អ ជាពិសេសគួរជៀសវាងទម្លាប់អាក្រក់ទាំង ៥ចំណុចនេះ។ ទំពារទឹកកក ទម្លាប់នៃការទំពារទឹកកក មិនត្រឹមតែមិនល្អសម្រាប់ធ្មេញប៉ុណ្ណោះទេ វាថែមទាំងអាចបំផ្លាញអញ្ចាញធ្មេញទៀតផង។ ការទំពារទឹកកក អាចមានគ្រោះថ្នាក់ដល់អញ្ចាញធ្មេញ ដែលជាអ្នកការពារធ្មេញ ហើយងាយប្រឈមនឹងហានិភ័យជំងឺពុកយ៉ាងខ្លាំងបំផុត។ លើសពីនេះទៅទៀតទឹកកក មានសីតុណ្ហភាពត្រជាក់ និងរឹងដូចដុំថ្ម…

កត្តា៥យ៉ាងធ្វើឲ្យអ្នកប្រឈមហានិភ័យនៃជំងឺមហារីកប្លោកនោម

មហារីកប្លោកនោម គឺជាជំងឺមហារីកលំដាប់ទី៧នៅក្នុងចក្រភពអង់គ្លេស ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញចំពោះមនុស្សជាង ១០,៤០០ករណីក្នុងមួយឆ្នាំៗ។ ជាទូទៅរោគសញ្ញានៃជំងឺមហារីកប្លោកនោម រួមមាន ទឹកនោមមានលាយឈាម ការឈឺចាប់នៅពេលនោម និងនោមញឹកញាប់។ ប្រសិនបើជំងឺមហារីកប្លោកនោមឈានដល់ដំណាក់កាលរីករាលដា វាអាចបណ្តោលឲ្យអ្នកជំងឺឈឺឆ្អឹង ឈឺត្រគាក និងស្រកទម្ងន់។ ខាងក្រោមនេះ គឺជាកត្តាដែលនាំឲ្យអ្នកកើតមានហានិភ័យនៃជំងឺមហារីកប្លោកនោម៖ ប្រវត្តិគ្រួសារ ការសិក្សាបានបង្ហាញថា ហានិភ័យនៃជំងឺមហារីកប្លោកនោមមានកម្រិតខ្ពស់ជាង ១,៨ដងក្នុងចំណោមអ្នកដែលមានឪពុកម្តាយ ឬបងប្អូន…

របៀបប្រើខ្ទឹមបារាំង និងទឹកឃ្មុំ ដើម្បីបណ្តុះសក់

តើសុភាពនារី និងសុភាពបុរសទាំងឡាយកំពុងតែត្រូវការរូបមន្តបណ្តុះសក់មែនទេ? ខ្ទឹមបារាំង គឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ព្យាបាលបញ្ហាដែលទាក់ទងទៅនឹងការលូតលាស់នៃសក់។ ទឹកខ្ទឹមបារាំង សម្បូរទៅដោយសារធាតុស្ពាន់ធ័រ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការជ្រុះសក់ និងជំរុញឲ្យសក់ដុះលូតលាស់លឿនបំផុត។ ម្យ៉ាងវិញទៀត ខ្ទឹមបារាំង ដែលអាចជួយបង្កើនចលនាឈាមរត់បញ្ចូនសារធាតុចិញ្ចឹម និងអាហារបំប៉ន ទៅកាន់ស្បែកក្បាល ព្រមទាំងឬសសក់។ ជាពិសេសប្រសិនបើវាបានលាយបញ្ចូលគ្នាជាមួយទឹកឃ្មុំ គឺកាន់តែមានសមត្ថភាពអស្ចារ្យក្នុងការថែសុខភាពស្បែកក្បាល និងសរសៃសក់ ឲ្យជៀសផុតពីបញ្ហាផ្សេងៗ។ ធាតុផ្សំ៖…

ប្រភេទអាហារដែលអ្នកគួរតែជៀសវាងអំឡុងពេលប្រើថ្នាំអង់ទីប៊ីយោទិក

អំឡុងពេលប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិក ដើម្បីព្យាបាលជំងឺផ្សេងៗអ្នកគួរតែទម្លាប់ជៀសឲ្យឆ្ងាយពីទឹកដោះគោ និងផលិតផលទឹកដោះគោ (ដូចជាឈឺស ទឹកដោះគោយ៉ាអួ…)។ ដោយសារតែជាតិកាល់ស្យូមនៅក្នុងទឹកដោះគោ ផ្សំជាមួយថ្នាំអង់ទីប៊ីយោទិក អាចបង្កើតជាកាល់ស្យូមដែលមិនងាយរលាយ។ ជាលិទ្ធផលថ្នាំនេះមិនមានប្រសិទ្ធភាពនោះទេ ព្រោះវាត្រូវបានបង្អាក់ដោយកាល់ស្យូម។ ម្យ៉ាងវិញទៀត នៅពេលលេបថ្នាំអង់ទីប៊ីយោទិកមនុស្សភាគច្រើនចូលចិត្តទទួលទឹកក្រូច ដើម្បីកាត់បន្ថយភាពមិនស្រួលនៃការលេបថ្នាំ។ ប៉ុន្តែទឹកក្រូច មានផ្ទុកជាតិអាស៊ីតច្រើនដែលអាចបណ្តោលឲ្យកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំ។ ហេតុនេះអ្នកគួរតែផ្អាកការបរិភោគទឹកក្រូច ព្រោះថ្នាំអង់ទីប៊ីយោទិក មិនសូវមានលំនឹងនៅក្នុងបរិស្ថានទឹកអាស៊ីតឡើយ។ ជម្រើសដ៏ល្អអ្នកគួរតែកំណត់ការលេបថ្នាំអង់ទីប៊ីយោទិក មុនពេលញ៉ាំអាហារ…