គួរឲ្យខ្លាច! ជំងឺក្អកមាន់ធ្វើឲ្យស្ត្រីម្នាក់ក្អករហូតបាក់ឆ្អឹងជំនី
បើយោងតាមរបាយការណ៍ដែលបង្ហាញដោយកាសែត New England Journal of Medicine បានឲ្យដឹងថា ករណីស្ត្រីអាយុ ៦៦ឆ្នាំម្នាក់ដែលរស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានឆ្លងជំងឺក្អកអស់រយៈពេល ២សប្តាហ៍ និងមានការឈឺចាប់នៅត្រង់ពោះផ្នែកខាងស្តាំ។ ថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាឲ្យគាត់ ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយមិនមានប្រសិទ្ធភាពកាត់បន្ថយជំងឺនេះទេ។ ប្រាំថ្ងៃក្រោមក គាត់បានត្រលប់ទៅគ្លីនិកវិញ ហើយបានបង្ហាញពីស្នាមជាំដ៏ធំនៅខាងស្តាំ។ សញ្ញានេះព្រមានយ៉ាងច្បាស់អំពីអ្វីដែលធ្ងន់ធ្ងរជាងជំងឺគ្រុនផ្តាសាយទៅទៀត។…