ប្រយ័ត្ន! ជំងឺកញ្ច្រិលរីករាលដាលខ្លាំង ដោយសារអត្រានៃការចាក់វ៉ាក់សាំងមានតិច
បើយោងតាមអង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមានថា ក្នុងឆ្នាំ ២០១៦មានអ្នកស្លាប់ដោយសារតែជំងឺកញ្ជ្រិលចំនួន ៨៩,៧៨០នាក់ ដែលភាគច្រើនកើតឡើងចំពោះកុមារក្រោមអាយុ ៥ឆ្នាំ។ ទោះបីជាយ៉ាងណាជំងឺនេះ អាចបង្ការបានយ៉ាងមានប្រសិទ្ធភាពតាមរយៈការចាក់វ៉ាក់សាំងបង្ការ។ ក្នុងឆ្នាំ ២០០០ ដល់ ២០១៦ វ៉ាក់សាំងបង្ការជំងឺកញ្ជ្រិលបានការពារមនុស្សប្រមាណ ២០,៤លាននាក់ មិនឲ្យស្លាប់ដោយសារតែជំងឺកញ្ជ្រិលនៅទូទាំងពិភពលោក ដែលមានការធ្លាក់ចុះអត្រានៃការស្លាប់ចំនួន ៨៤ភាគរយក្នុងឆ្នាំ ២០០០។…