នៅកម្ពុជា សីតុណ្ហភាពនឹងចុះទាបបំផុត ដល់១៧អង្សារ
ភ្នំពេញៈ យោងតាមការព្យាករណ៍អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូនេះ សីតុណ្ហភាពធ្លាក់ចុះដល់កម្រិតទាបបំផុត ឬអប្បបរមា ១៧អង្សារសេ នៅខេត្តមណ្ឌលគិរី។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅមុននេះបន្តិច។ បើតាមសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលនូវរបបខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនេះ ខ្យល់ដែលបក់ពីសមុទ្រចិនខាងត្បូង បាន…